no-alternative title
no-alternative title

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៥ – ក្រុមហ៊ុន Epson ដែលជាក្រុមហ៊ុនឈានមុខគេលើសកលលោកក្នុងវិស័យបោះពុម្ព និងបច្ចេកវិទ្យាបញ្ចាំងស្លាយ កំពុងប្រារព្ធខួបលើកទី ៥០ របស់ខ្លួននៅឆ្នាំនេះ ខណៈដែលបានបញ្ជាក់ជាថ្មី ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជំរុញកំណើនទីផ្សារនៅកម្ពុជា។ ក្រុមហ៊ុនមានគោលបំណងផ្តល់នូវបច្ចេកវិជ្ជាទំនើប និងដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ ដែលបំពេញតម្រូវការគ្រប់វិស័យឧស្សាហកម្ម និងពង្រឹងសមត្ថភាពអាជីវកម្មគ្រប់ទម្រង់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រទេសកម្ពុជាកំពុងឈានទៅមុខយ៉ាងឆាប់រហ័សនៅក្នុងសេដ្ឋកិច្ចឌីជីថល ដោយទីផ្សារ IT កើនឡើងជាមធ្យមប្រមាណជិត ១០ ភាគរយជារៀងរាល់ឆ្នាំ ហើយពាណិជ្ជកម្មអេឡិចត្រូនិកបានកើនឡើងលើសពីការរំពឹងទុកដែលមានតម្លៃរាប់ពាន់លានដុល្លារ។ ការផ្លាស់ប្តូរនេះគឺជាកម្លាំងចលករជំរុញឱ្យស្ថាប័នផ្សេងៗចាប់ពីសាជីវកម្មខ្នាតធំទៅសហគ្រាសខ្នាតតូច និងមធ្យម (SMEs) ក្នុងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យារបស់ពួកគេដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង។ ក្នុងបរិបទនេះ ក្រុមហ៊ុន Epson អាស៊ីអាគ្នេយ៍ បានគូសបញ្ជាក់ពីចក្ខុវិស័យរបស់ខ្លួនសម្រាប់ឆ្នាំ ២០២៥ ដោយប្រកាសពីផែនការពង្រឹងវត្តមានរបស់ខ្លួននៅគ្រប់ប្រភេទផលិតផលទាំង   អស់។

 

នៅក្នុងដំណោះស្រាយការបោះពុម្ព ក្រុមហ៊ុន Epson ផ្តល់ជូននូវផលិតផលជាច្រើនប្រភេទ ដើម្បីបំពេញតម្រូវការចម្រុះដូចជា៖ ម៉ាស៊ីនព្រីន EcoTank សម្រាប់អ្នកប្រើប្រាស់តាមផ្ទះ និងសហគ្រាសខ្នាតតូច និងមធ្យម។ ម៉ាស៊ីនព្រីន WorkForce បានរចនាឡើងសម្រាប់បរិបទអាជីវកម្ម ចំណែកម៉ាស៊ីនព្រីនម៉ាក ColorWorks ដែលបំពេញតម្រូវការប្រើប្រាស់ចាប់ពីការចាប់ផ្តើមអាជីវកម្មរហូតដល់ប្រតិបត្តិការឧស្សាហកម្ម។ លើសពីនេះ      ក្រុមហ៊ុន Epson ក៏ពង្រីកដល់វិស័យលក់រាយជាមួយនឹងម៉ាស៊ីនព្រីនបង្កាន់ដៃ POS និងម៉ាស៊ីនព្រីន Dot Matrix ដែលត្រូវបានគេស្គាល់តាមរយៈប្រតិបត្តិការដែលមានសមត្ថភាពព្រីនក្នុងបរិមាណខ្ពស់ យ៉ាងមានប្រសិទ្ធភាព និងតម្លៃទាប។

សម្រាប់វិស័យពាណិជ្ជកម្ម និងឧស្សាហកម្ម ក្រុមហ៊ុន Epson ផ្តល់នូវដំណោះស្រាយដែលគ្របដណ្តប់លើ   មុខងារជាច្រើន ចាប់ពីម៉ាស៊ីនព្រីនខ្នាតធំសម្រាប់ព្រីនស្លាកសញ្ញា និងការងារសិល្បៈ រហូតដល់ម៉ាស៊ីនព្រីន   វាយនភណ្ឌសម្រាប់ឧស្សាហកម្មច្នៃម៉ូដ និងសម្លៀកបំពាក់ ក៏ដូចជាម៉ាស៊ីនព្រីនវត្ថុអនុស្សាវរីយ៍ និងផលិតផលច្នៃប្រតិដ្ឋជាច្រើនទៀត ដែលអាចឱ្យសហគ្រិនចាប់ផ្តើមអាជីវកម្មថ្មីបានយ៉ាងងាយស្រួល។

 

ម៉ាស៊ីនបញ្ចាំងស្លាយរបស់ក្រុមហ៊ុន Epson ក៏មានវិសាលភាពទូលំទូលាយដូចគ្នា រាប់ចាប់ពីផលិតផលដែលរចនាឡើងសម្រាប់វិស័យអប់រំ និងសហគ្រាស រហូតដល់ម៉ាស៊ីនបញ្ចាំងស្លាយដែលមានពន្លឺភ្លឺច្បាស់សម្រាប់តម្រូវតាមកម្មវិធីធំៗ។ ក្រុមហ៊ុនក៏កំពុងជំរុញបទពិសោធន៍ប្រកបដោយភាពច្នៃប្រតិដ្ឋតាមរយៈប្រព័ន្ធ Projection Mapping និង Golf Simulation ដែលប្រព័ន្ធទាំងពីរនេះកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងប្រទេសកម្ពុជា។ ក្នុងពេលជាមួយគ្នានេះ ក្រុមហ៊ុន Epson ក៏ផ្តល់ជូនម៉ាស៊ីនបញ្ចាំងស្លាយលក្ខណៈគ្រួសារ ដែលរួមបញ្ចូលនូវគុណភាពខ្ពស់ជាមួយនឹងមុខងារពិសេសសមស្របនឹងរបៀបរស់នៅសម័យថ្មី។

 

ក្រុមហ៊ុន Epson ក៏រំលេចនូវបច្ចេកវិទ្យាស្នូលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ដែលនាំមកនូវគុណតម្លៃពិសេសសម្រាប់អាជីវកម្ម។  បច្ចេកវិទ្យាបញ្ចាំងរូបភាពឡាស៊ែរ 3LCD មានភាពល្បីល្បាញក្នុងការផ្តល់នូវរូបភាពភ្លឺច្បាស់ រស់រវើក និងធម្មជាតិ ជាមួយនឹងភាពធន់ខ្ពស់ និងអាយុកាលប្រើប្រាស់បានយូរ ដោយកាត់បន្ថយចំណាយលើការផ្លាស់ប្តូរអំពូល និងការថែទាំបានយ៉ាងច្រើន។ ទន្ទឹមនឹងនេះ បច្ចេកវិទ្យា Heat-Free របស់ Epson នៅក្នុងម៉ាស៊ីនព្រីន ក៏ជួយបញ្ឈប់ការប្រើប្រាស់មុខងារកម្ដៅនៅក្នុងដំណើរការបោះពុម្ពផងដែរ ដោយកាត់បន្ថយការប្រើប្រាស់ថាមពល និងការសឹករេចរឹលនៅផ្នែកខាងក្នុងបានយ៉ាងខ្ពស់។ ការច្នៃប្រតិដ្ឋថ្មីនេះ មិនត្រឹមតែកាត់បន្ថយការចំណាយសរុបនៃភាពជាម្ចាស់ផលិតផល(TCO)ប៉ុណ្ណោះទេ ថែមទាំងធានានូវលទ្ធផលដែលមានគុណភាពខ្ពស់ និងជាប់លាប់ ក៏ដូចជារួមចំណែacកដល់និរន្តរភាពនៃបរិស្ថានផងដែរ។

ជាមួយគ្នានេះ បច្ចេកវិទ្យាទាំងនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ Epson ក្នុងការផ្តល់នូវដំណោះស្រាយដែលមានប្រសិទ្ធភាព ចំណាយតិច ងាយស្រួលប្រើ គុណភាពខ្ពស់ និងប្រកបដោយការគិតគូរពីបរិស្ថាន ដែលជួយឱ្យអាជីវកម្មនៅកម្ពុជា អាចសម្របខ្លួនតាមការប្រែប្រួលក្នុងវិស័យឌីជីថល និងសម្រេចបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាព។

 

លោក Siew Jin Kiat ដែលជានាយកគ្រប់គ្រងប្រចាំតំបន់នៃ Epson អាស៊ីអាគ្នេយ៍ បានថ្លែងថា៖ «ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ក្រុមហ៊ុន Epson បានបន្តការច្នៃប្រតិដ្ឋក្នុងគោលបំណងបង្កើតនូវបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធភាព រចនាខ្នាតតូច និងធន់មាំល្អ ដែលជំរុញឱ្យមានវឌ្ឍនភាព ខណៈដែលកាត់បន្ថយនូវផលប៉ះពាល់បរិស្ថាន។ នៅក្នុងព្រឹត្តិការណ៍ដ៏សំខាន់នេះ យើងនៅតែប្តេជ្ញាចិត្តក្នុងការបង្កើតដំណោះស្រាយប្រកបដោយនិរន្តរភាព និងសន្សំសំចៃថាមពល ដើម្បីពង្រឹងសក្ដានុពលដល់វិស័យឧស្សាហកម្ម និងរួមគ្នា        កសាងអនាគតថ្មីឱ្យកាន់តែប្រសើរឡើង។ ការពង្រឹងវត្តមានរបស់យើងនៅក្នុងប្រទេសកម្ពុជា គឺជាជំហានដ៏សំខាន់មួយក្នុងការធានាបាននូវការគាំទ្រ និងទំនុកចិត្តពីអតិថិជននៅទីនេះ។»

ដើម្បីពង្រឹងប្រតិបត្តិការរបស់ខ្លួននៅកម្ពុជា ក្រុមហ៊ុន Epson បានសហការជាមួយភ្នាក់ងារចែកចាយ និងអ្នក   ផ្តល់សេវាដែលទទួលបានសិទ្ធិចែកចាយចំនួនបីគឺ ក្រុមហ៊ុន AWS Cambodia ឆាយហុក កុំព្យូទ័រ និង PTC Computer ។ ក្រុមហ៊ុនទាំងបីនេះមានទីស្នាក់ការកណ្តាលនៅទីក្រុងភ្នំពេញ ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់នូវបទពិសោធន៍ម៉ាកយីហោ និងផលិតផលដ៏ល្អឥតខ្ចោះដល់អ្នកប្រើប្រាស់ទូទៅ និងអតិថិជនដែលជាវយកទៅប្រើប្រាស់ក្នុងអាជីវកម្ម។

 

ការប្រារព្ធខួបលើកទី៥០ របស់ Epson មិនត្រឹមតែជាសក្ខីភាពនៃភាពជោគជ័យដ៏យូរអង្វែងរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាការបញ្ជាក់ជាថ្មីម្ដងទៀតពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តអភិវឌ្ឍបច្ចេកវិទ្យា និងការផ្តល់ជូននូវដំណោះស្រាយអាជីវកម្មតាំងពីដើមដល់ចប់។ ក្រុមហ៊ុន Epson នៅតែប្តេជ្ញាគាំទ្រទីផ្សារដែលកំពុងតែរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា និងលើសពីការរំពឹងទុករបស់អតិថិជន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ស៊ុនស៊ីម៉ិចកូ ផ្ដល់ជូននូវប្រូម៉ូសិនថ្មីដ៏ធំប្រចាំឆ្នាំ 2025 ទៅលើគ្រឿងអេឡិចត្រូនិចម៉ាក LG

ស៊ុនស៊ីម៉ិចកូ ផ្ដល់ជូននូវប្រូម៉ូសិនថ្មីដ៏ធំប្រចាំឆ្នាំ 2025 ទៅលើគ្រឿងអេឡិចត្រូនិចម៉ាក LG

ដោយ ប៉េងលីន
ឡានអគ្គិសនី Ford Bronco ស៊េរីថ្មី ជម្រើស BEV និង EREV ប្រកាសចេញលក់មុននៅទីផ្សារប្រទេសចិនហើយ

ឡានអគ្គិសនី Ford Bronco ស៊េរីថ្មី ជម្រើស BEV និង EREV ប្រកាសចេញលក់មុននៅទីផ្សារប្រទេសចិនហើយ

ដោយ ប៉េងលីន
ត្រឹម 48 ម៉ោង Wuling Binguo S តម្លៃជាង 9 ពាន់ដុល្លារ មានការបញ្ជាទិញមុនចំនួន 55,000 គ្រឿង

ត្រឹម 48 ម៉ោង Wuling Binguo S តម្លៃជាង 9 ពាន់ដុល្លារ មានការបញ្ជាទិញមុនចំនួន 55,000 គ្រឿង

ដោយ ប៉េងលីន
ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ក្រុមហ៊ុន Epson ប្រារព្ធខួបលើកទី 50 នៃម៉ាកសញ្ញា បន្តពង្រីកវិសាលភាពនៅកម្ពុជា ជាមួយដំណោះស្រាយអាជីវកម្មដ៏ទូលំទូលាយ

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរី REDMI 15 ទំហំថ្មធំ 7000mAh អេក្រង់ធំ 6.9” ផ្តល់បទពិសោធន៍ដ៏អស្ចារ្យ តម្លៃចាប់ពី $139

ស្មាតហ្វូនស៊េរី REDMI 15 ទំហំថ្មធំ 7000mAh អេក្រង់ធំ 6.9” ផ្តល់បទពិសោធន៍ដ៏អស្ចារ្យ តម្លៃចាប់ពី $139

ដោយ ប៉េងលីន
ឯកឧត្តម ស៊ុន ចាន់ថុល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD.

ឯកឧត្តម ស៊ុន ចាន់ថុល ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន BYD AUTO INDUSTRY CO., LTD.

ដោយ ប៉េងលីន