no-alternative title
no-alternative title

ត្រឹម 48 ម៉ោង Wuling Binguo S តម្លៃជាង 9 ពាន់ដុល្លារ មានការបញ្ជាទិញមុនចំនួន 55,000 គ្រឿង

ក្រុមហ៊ុន Wuling បានប្រកាសនៅលើបណ្តាញទំនាក់ទំនងសង្គមថ្មីៗនេះថា ការបញ្ជាទិញសម្រាប់រថយន្តស៊េរីថ្មីម៉ូដែល Binguo S ឬ Bingo S សម្រាប់ទីផ្សារមួយចំនួន គឺកើនឡើងដល់ 55,840 គ្រឿង ហើយចំនួន 7,250 គ្រឿងត្រូវបានក្រុមហ៊ុនដឹកជូនដល់ដៃអតិថិជនរួចរាល់ហើយ។ Wuling  Binguo S ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 27 ខែកញ្ញា កន្លងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីខ្នាតតូច ឬ Small-pure electric ស៊េរីថ្មីនេះ មានមកជាមួយ 4 ជម្រើសម៉ូដែលផ្សេងគ្នា និងមានតម្លៃចាប់ពីខ្ទង់ប្រហែល $9,400 ដល់ $11,300។ Binguo S ឬ Bingo S មានប្រវែងតួរខ្លួន 4,265mm/ ទទឹង 1,785mm/ កំពស់ 1,600mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,610mm។

 

ទោះបីជា Bingo S ស្ថិតក្នុងតារាងឡានអគ្គិសនីខ្នាតតូចក៏ពិតមែន ប៉ុន្តែ ផ្នែកខាងក្នុងរបស់វា មានភាពទូលាយល្អ ដោយកៅអីជួរមុខធៀបនឹងដំបូលមានកំពស់ 1,008mm និងកៅអីក្រោយមានកំពស់ 882mm។ នៅខាងក្នុងដដែល គឺមានជម្រើសពីរពណ៌ មានពណ៌សហៅថា Soft white និងពណ៌ត្នោតហៅថា Warm Brown។ ជាមួយគ្នានេះនៅផ្នែកកាប៊ីនមានដំឡើងមកជាមួយអេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch និងអេក្រង់កម្សាន្តនៅកណ្តាលទំហំ 12.8-inch។ 

Wuling Binguo S ក៏នៅមានមុខងារ ភ្ជាប់បច្ចេកវិទ្យាប្លូធូស Bluetooth connectivity, ប៊ូតុងបញ្ចេះ push-button start, ភ្លើងចង្កៀងខាងមុខដំណើរការឡើងចុះស្វ័យប្រវត្តិ automatic headlights, និងមុខងារកំណត់ល្បឿន cruise control… ជាដើម។ ចំនែកម៉ូដែល Top Trim មានបំពាក់នូវប្រព័ន្ធកាមេរ៉ា panoramic camera system, កៅអីអេឡិចត្រូនិច electric driver’s seat adjustment, មុខងារកំដៅកៅអី heated front seats, និងកញ្ចក់ក្តោបស្វ័យប្រវត្តិ heated/electrically folding mirrors។

 

សម្រាប់អេក្រង់កម្សាន្តរបស់ Binguo S បានដំណើរការដោយ Lingyu AI platform របស់ Wuling ផ្ទាល់តែម្តង ដែលក្នុងនោះមានមកជាមួយមុខងារ Hicar, Carlink, និង CarPlay។ បន្ថែមពីនេះ Wuling Binguo S ក៏មានកន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែកំលាំង 50W ថែមទៀតផង។

ឡានអគ្គិសនីខ្នាតតូចស៊េរីថ្មីនេះដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយស៊េរី TZ180XS275 កំលាំង 75kW ភ្ជាប់ដោយកញ្ចប់ថ្មប្រភេទ lithium-iron-phosphate battery ដែលមានពីរជម្រើសទំហំ 31.9kWh សាកភ្លើងពេញអាចជិះបានចម្ងាយ 325km និងទំហំ 41.9kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 430km។ Wuling Binguo S គាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿន DC Fast Charging ដែលសាកភ្លើងចូលពី 30% ទៅ 80% ចាយពេលប្រមាណ 35 នាទី៕

 

ព័ត៌មានពាណិជ្ជកម្ម