no-alternative title
no-alternative title

ការលក់ Xiaomi 17 Pro និង 17 Pro Max នឹងមានចំនួនច្រើន ខណៈដែល Xiaomi 17 អាចនឹងមានថយចុះ

Xiaomi 17 ដែលជាស្មាតហ្វូនស៊េរីថ្មី ត្រូវបានក្រុមហ៊ុនបង្ហាញចេញនៅក្នុងប្រទេសចិននៅថ្ងៃទី 25 ខែកញ្ញានេះ គឺមានការបំពាក់មកជាមួយនឹងលក្ខណៈសម្បត្តិជាច្រើនដ៏អស្ចារ្យប្រៀបធៀបជាមួយនិងដៃគូររបស់ខ្លួន។ ប៉ុន្តែបើមើលនៅក្នុងការវិភាគថ្មីមួយ បានង្ហាញអំពីកំណើនយឺតនៃការលក់ទៅលើស្មាតហ្វូននេះទៅវិញ។ យោងតាមការបញ្ជាក់ចេញពីអ្នកវិភាគ Ming-Chi Kuo បានអោយដឹងថា ការនាំចេញទៅលើស្មាតហ្វូន Xiaomi 17 series នៅពេលនេះ អាចនឹងមានចំនួនទាបជាងស្មាតហ្វូន Xiaomi 15 កាលពីឆ្នាំមុន នេះគឺបណ្តាលមកពីមានតម្រូវការទាបទៅលើស្មាតហ្វូន Xiaomi 17 នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា ក្រុមហ៊ុន Xiaomi បានបង្ហាញស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនចំនួន 3 ម៉ូដេលនៅឆ្នាំនេះ ដោយមានដូចជា Xiaomi 17, 17 Pro និង 17 Pro ax ដែលសុទ្ធសឹងតែបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រមហ៊ុន Qualcomm ហើយនិងមានថាមពលថ្មដល់ទៅ 7,500mAh រួមជាមួយនិងកាមេរ៉ា Leica ដែលទ្រទ្រង់ជាមួយនឹង 16.5EV dynamic range ទៀតផង។ សម្រាប់ស្មាតហ្វូនម៉ូដែល Pro និងPro Max គឺថែមទាំងមានបំពាក់អេក្រង់ខាងក្រោយទំហំ 2.9-អ៊ីង AMOLED “Magic Back Screen” ទាក់ទាញមែនទែន។

 

តោងតាមការវាស់ស្ទង់ចុងក្រោយបំផុតរបស់លោក Kuo ដែលជាអ្នកវិភាគដ៏ល្បីមួយរូប បានបង្ហាញអំពីចំនួននៃការលក់ Xiaomi 17 series អាចធ្លាក់ចុះទៅលើការលក់ដល់ទៅ 20% ខណៈដែលគោលដៅលក់ឆ្នាំនេះមានចំនួន 10 លានគ្រឿង ដូច្នេះចំនួននៃការលក់អាចនៅត្រឹមតែ 8 លានគ្រឿងប៉ុណណ្ណោះ។ ជាមួយគ្នាដែរ លោកក៏បាននិយាយពីស្មាតហ្វូន iPhone 17 របស់ក្រុមហ៊ុន Apple ដែលកំពុងតែប្រជែងជាមួយនឹងការលក់ស្មាតហ្វូន Xiaomi 17 នៅក្នុងប្រទេសចិនផងដែរ។ នៅក្នុងនោះ លោកបាននិយាយថា ការចាប់អារម្មណ៍ទៅលើស្មាតហ្វូន iPhone 17 ពេលនេះ គឺដោយសារតែការ upgrade អេក្រង់ទៅកាន់កម្រិត 120Hz។ 

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី 1 ដល់ថ្ងៃទី 7 ខែតុលាខាងមុខនេះ គឺជាថ្ងៃឈប់សម្រាកបុណ្យជាតិ ដូច្នេះ បើការលក់មានការធ្លាក់ចុះនោះ ក្រុមហ៊ុន Xiaomi អាចនឹងកែប្រែទៅលើតម្លៃថ្មីផងដែរ ដើម្បីប្រកួតប្រជែងនៅលើទីផ្សារ ក៏ដូចជាជម្រុញទៅលើការលក់អោយខ្លាំងបន្ថែមទៀត។ សម្រាប់ពេលនេះ ការលក់ស្មាតហ្វូន Xiaomi 17 Pro និង 17 Pro ax គឺទទួលបានសន្ទុះនៃការគាំទ្រខ្លាំងក្លាជាងស្មាតហ្វូន Xiaomi 17៕

 

ព័ត៌មានពាណិជ្ជកម្ម