Fang Cheng Bao ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD នៅថ្ងៃនេះ បានប្រកាសចេញនូវជម្រើសថ្មីនៃ FCB Tai 3 ម៉ូដែល 501km RWD Ultra ជាមួយនិងពណ៌ថ្មី Micro Light Pink និង Ice Crystal Blue នឹងមានតម្លៃជាង 2 ម៉ឺនដុល្លារប៉ុណ្ណោះ។ សម្រាប់ម៉ូដែល 501km RWD Max ហើយនឹងម៉ូដែល Ultra នេះគឺខុសគ្នាត្រង់ម៉ូដែលថ្មីមានបន្ថែមនូវប្រព័ន្ធទប់លំនឹងតួររថយន្តដែលហៅថា DiSus-C Intelligent Damping Body Control System។
ជាមួយគ្នានេះសម្រាប់ម៉ូដែលថ្មីនេះ ក៏មានបន្ថែមនូវមុខងារមួយចំនួនដូចជា Electric Unlocking រួមនិងការបើកផ្នែកខាងមុខ ខណៈដែលផ្នែកខាងក្នុងគឺមានការបំពាក់នូវម៉ៃក្រូហ្វូន Fang Cheng Bao ហើយនិង Flashlight ក៏ដូចជាទូទឹកកកផងដែរ។ ចំពោះប្រព័នសម្លេងវិញ គឺមានការអាប់ដែតជាមួយនិង Dynaudio 14-Speaker System។
Fang Cheng Bao Tai 3 ម៉ូដែល 501km RWD Ultra ដំណើរការដោយម៉ូទ័រក្រោយកម្លាំង 160 kW (214 សេះ) អាចបង្កើតល្បឿនចាប់ពី 0-100km/h ប្រើប្រាស់ពេលត្រឹមតែ 7.9 វិនាទីប៉ុណ្ណោះ។ សម្រាប់ការសាកពេញម្តងអាចបើកបានជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 501km CLTC pure electric range ហើយនឹងសាកពី 30%-80% ចំណាយពេលត្រឹមតែ 18 នាទីប៉ុណ្ណោះ។