no-alternative title
no-alternative title

MG នឹងនាំយកឡានភីកអាប់ PHEV ថ្មីមកប្រជែងជាមួយ Ford Ranger និង BYD Shark 6 នៅប្រទេសអូស្រ្តាលីឆាប់ៗនេះហើយ

ក្រុមហ៊ុន MG បាននិយាយថា ខ្លួនបានត្រៀមនាំយកឡាន PHEV Pick up ម៉ូដែល U9 របស់ខ្លួនចូលទៅកាន់ទីផ្សារប្រទេសអូស្រ្តាលីក្នុងឆ្នាំ 2027 ដើម្បីប្រកូតប្រជែងទីផ្សារឡាន PHEV Pick up ដែលកំពុងឈរជើងដ៏រឹងមាំនៅទីនោះ។ MG បានបញ្ជាក់ថា ខ្លួននឹងនាំយករថយន្តប្រភេទ Plug-in Hybrid (PHEV) នៃម៉ូដែល MG U9 dual-cab ute របស់ខ្លួនទៅកាន់បន្ទប់តាំងបង្ហាញនានាក្នុងប្រទេសអូស្ត្រាលី ដើម្បីត្រៀមចេញប្រជែងទីផ្សារជាមួយនឹងរថយន្តភិចអាប់ដូចជា Ford Ranger និង Toyota HiLux ដែលកំពុងលក់ដាច់ជាងគេនៅទីនោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Peter Ciao ថ្នាក់ដឹកនាំក្រុមហ៊ុន MG Motor Australia បាននិយាយថា “MG U9 PHEV ជាប្រភេទ Dual-cab pick up ដែលត្រូវចូលរួមប្រកូតប្រជែងដណ្តើមទីផ្សារជាមួយនឹង BYD Shark 6, GWM Cannon Alpha និង Ford Ranger PHEV។ ហើយ MG U9 PHEV នឹងទៅដល់ទីផ្សារអូស្ត្រាលីនាពាក់កណ្តាលឆ្នាំ 2027"។ ឡានភិចអាប់ MG U9 បានបង្ហាញវត្តមានផ្លូវការណ៍នៅទីផ្សារអូស្ត្រាលីក្នុងខែកញ្ញា ឆ្នាំ 2025 កន្លងទៅថ្មីៗនេះ ដែលឡាន Pick up នេះ ជាប់សាច់ឈាមជាមួយនឹងម៉ូដែល LDV Terron 9។ ដែល MG និង LDV គឺជាក្រុមហ៊ុនរថយន្តដែលស្ថិតនៅក្រោមដំបូលសម្ព័ន្ធក្រុមហ៊ុនរថយន្តខ្នាតយក្ស SAIC Group។

GM U9 និង LDV Terron  9 ជាប្រភេទរថយន្តភិចអាប់ពីរបាំង ឬ dual-cab ដែលមានទំហំធំជាង Toyota HiLux ប៉ុន្តែ តូចជាង RAM 1500 ដែលបានដាក់លក់នៅអូស្ត្រាលីដែលប្រើម៉ាស៊ីន  2.5-litre four-cylinder turbo-diesel engine ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 8 វគ្គ eight-speed automatic និងដំណើរការដោយប៉ុងពីរ four-wheel drive។ ក្នុងខែសីហា GM បានប្រកាសវិនិយោគទឹកប្រាក់ 2.13 ពាន់លានដុល្លារអូស្ត្រាលីសម្រាប់គម្រោងផលិតរថយន្តស៊េរីថ្មីចំនួន 13 ម៉ូដែលសម្រាប់ទីផ្សារសកលក្នុងនោះរួមមាន ឡានអគ្គិសនី, ឡាន PHEV និងឡាន EREV សម្រាប់រយះពេល 2 ឆ្នាំ ខាងមុខទៀត។

MG U9 នឹងក្លាយជាម៉ូដែលមួយក្នុងចំណោមរថយន្តចិនមួយចំនួនទៀតដែលដំណើរការដោយប្រព័ន្ធ PHEV (Plug-in-hybrid Electric Vehicle) សម្រាប់ឆ្នាំ 2027 ខណៈម៉ូដែល JAC T9 PHEV ត្រូវបានគេដឹងថា នឹងបង្ហាញវត្តមាននៅអូស្ត្រាលីនាដើមឆ្នាំ 2026។ JAC T9 PHEV នឹងបំពាក់មកជាមួយម៉ាស៊ីន turbocharged 2.0-litre four-cylinder petrol engine រួមជាមួយម៉ូទ័រអគ្គិសនីពីរដែលផ្តល់នូវអនុភាពកម្លាំងសរុប 385kW និងកម្លាំងរមួលក្រោម 1000Nm។ ហើយ Ford Ranger PHEV មានកម្លាំងសរុប 207kW និងកម្លាំងរមួល 697Nm ខណៈ Cannon Alpha មានកម្លាំង 300kW ជាមួយកម្លាំងរមួល 750Nm រី BYD Shark 6 មានកម្លាំង 321kW និងកម្លាំងរមួល 650Nm៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍