no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8,​ S8​ Plus​ និង​ iPhone​ 8​ ​នឹង​មាន​តម្លៃ​ប្រហាក់ប្រហែល​ 1​ ពាន់​ដុល្លារ​

​ស្មា​ត​ហ្វូ​ន​ iPhone​ 8​ និង​ Samsung​ Galaxy​ S8​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​មាន​ទំហំ​អេ​ក្រង់​កាន់តែ​ធំ​ជាង​ស្មា​ត​ហ្វូ​ន​ជំនាន់​មុនៗ​ ហើយ​ថែម​ទាំង​ពង្រឹង​ទៅ​លើ​ផ្នែក​ Software​ និង​ Hardware​ ផង​ដែរ​។​ វា​មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​ដែល​ បាន​និយាយ​អំពី​មុខងារ​ថ្មីៗ​ និង​លក្ខណៈសម្បត្តិ​ជា​ច្រើន​របស់​ស្មា​ត​ហ្វូ​ន​ទាំង​អស់នេះ​ ជា​ពិសេស​អ្នក​ប្រើប្រាស់​ជា​ច្រើន​ ក៏​បាន​គិត​អំពី​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​នេះ​ផង​ដែរ​។​ បើ​យើង​ធ្វើ​ពិនិត្យ​ទៅ​លើ​លក្ខណៈសម្បត្តិ​ និង​បច្ចេកវិទ្យា​ថ្មីៗ​នៅ​លើ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​ យើង​អាច​ដឹង​បាន​ថា​ តម្លៃ​របស់​វា​គឺ​ប្រហែលជា​ជាង​ 1​ ពាន់​ដុល្លារ​អា​មេ​រិច​។​ ព័ត៌មាន​ទាក់ទង​ជាមួយនឹង​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​ iPhone​ 8​ ត្រូវ​បាន​គេ​ទម្លាយ​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ 8​ ខែកុម្ភៈ​ផង​ដែរ​។​ នៅ​ក្នុង​បញ្ជី​មួយ​របស់​អ្នកលេង​បណ្តាញ​សង្គម​នៅ​អ៊ុយ​ក្រែ​ន​ បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8​ នឹង​មាន​តម្លៃ​ប្រហែលជា​ 963​ ដុល្លារ​អា​មេ​រិច​ ខណៈ​ពេល​ដែល​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8​ Plus​ មាន​តម្លៃ​ប្រហែលជា​ 1074​ ដុល្លារ​អា​មេ​រិច​។​ ក្រោយមក​ទៀត​ សារ​ដែល​ត្រូវ​បាន​បង្ហោះ​នេះ​ត្រូវ​បាន​លុប​ចេញពី​បណ្តាញ​សង្គម​។​

​នៅ​ក្នុង​បញ្ជី​ដែល​ត្រូវ​បាន​ទម្លាយ​នេះ​ ក៏​បាន​បង្ហាញ​ជាមួយនឹង​ពាក្យ​ថា​ “M64”​ ដែល​អាច​ជា​បន្ទះ​ម៉េ​មូ​រី​នៅ​ក្នុង​ស្មា​ត​ហ្វូ​ន​ណាមួយ​ក្នុង​ចំណោម​ទាំងនេះ​ដែល​មាន​ន័យ​ថា​ ស្មា​ត​ហ្វូ​ន​មួយ​នេះ​នឹង​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ 64GB​ ហើយ​វា​ក៏​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​តម្លៃ​របស់​ស្មា​ត​ហ្វូ​ន​នេះ​កើនឡើង​ផង​ដែរ​។​ ចំនែក​ស្មា​ត​ហ្វូ​ន​ Galaxy​ S8​ ត្រូវ​បាន​គេ​ដឹង​ថា​ប្រហែលជា​ប្រើប្រាស់​នូវ​ម៉េ​មូ​រី​ត្រឹមតែ​ 32GB​ តែ​ប៉ុណ្ណោះ​។​ តម្លៃ​ចាប់ផ្តើម​របស់​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8​ ត្រូវ​បាន​គេ​ដឹង​ថា​យ៉ាង​ហោច​ណាស់​ក៏​មាន​តម្លៃ​ជិត​ 1000​ ដុល្លារ​អា​មេ​រិច​ផង​ដែរ​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

​នៅ​ក្នុង​បញ្ជី​នេះ​ វា​ក៏​បាន​បង្ហាញ​ទៀត​ថា​ស្មា​ត​ហ្វូ​ន​ទាំងនេះ​នឹង​មាន​ពណ៌​មាស​ និង​ពណ៌​ខ្មៅ​ ហើយ​វា​ក៏​អាច​មាន​ពណ៌​ប្រផេះ​ (Orchid​ Gray)​ ផង​ដែរ​។​ តើ​អ្វី​ដែល​ធ្វើ​ឱ្យ​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8​ និង​ Apple​ iPhone​ 8​ មាន​តម្លៃ​ថ្លៃ​បែប​នេះ​?​ ហេតុផល​នោះ​គឺថា​ ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​ពិតជា​ធ្វើការ​កែប្រែ​នូវ​លក្ខណៈ​ពិសេស​ជា​ច្រើន​ជា​ច្រើន​បើ​ធ្វើការ​ប្រៀបធៀប​ជាមួយនឹង​ស្មា​ត​ហ្វូ​ន​ជំនាន់​មុនៗ​។​ ការ​ពង្រឹង​ទៅ​លើ​ផ្នែក​ Hardware​ នោះ​គឺ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​នឹង​ប្រើប្រាស់​នូវ​អេ​ក្រង់​ Edge-to-Edge​ Display​ ហើយ​ក្រុមហ៊ុន​ទាំង​ពីរ​នេះ​ប្រហែលជា​លុប​ចេញ​នូវ​ការ​ប្រើប្រាស់​ប៊ូ​តុង​ Home​ ផង​ដែរ​។​ បន្ទះ​អេ​ក្រង់​របស់​ស្មា​ត​ហ្វូ​ន​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​មាន​អេ​ក្រង់​កាន់តែ​មាន​ទំហំ​ធំ​ជាង​មុន​ ហើយ​ស្មា​ត​ហ្វូ​ន​ទាំងនេះ​នឹង​ប្រើប្រាស់​នូវ​ប្រព័ន្ធ​ស្កែ​ន​ក្រ​យ៉ៅ​ដៃ​ ប្រព័ន្ធ​បំពង​សំឡេង​នៅ​ផ្នែក​ខាង​មុខ​ និង​កាមេរ៉ា​ខាង​មុខ​ដែល​ស្ថិត​នៅ​ក្រោម​កញ្ចក់​អេ​ក្រង់​ថែម​ទៀត​ផង​។​ អ្វី​ដែល​កាន់តែ​គួរ​ឱ្យ​ចាប់អារម្មណ៍​ទៀត​នោះ​ ក្រុមហ៊ុន​ Samsung​ ប្រហែលជា​រោងចក្រ​ផលិត​នូវ​បន្ទះ​អេ​ក្រង់​ Edge-to-Edge​ OLEDs​ សម្រាប់​ស្មា​ត​ហ្វូ​ន​ទាំងនេះ​ផង​ដែរ​។​ 

​ស្មា​ត​ហ្វូ​ន​ទាំងនេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ភ្ជាប់​ជាមួយនឹង​ជំនួយការ​ឆ្លាត​វៃ​ជា​សំឡេង​ Voice​ Assistant​ ដែល​ស្មា​ត​ហ្វូ​ន​ iPhone​ 8​ នឹង​ភ្ជាប់​ជាមួយនឹង​កម្មវិធី​ Siri​ ថ្មី​ ចំនែក​ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8​ នឹង​ភ្ជាប់​ជាមួយនឹង​ជំនួយការ​ឆ្លាត​វៃ​ Bixby​ Voice​ Assistant​ ដែល​ប្រើប្រាស់​ជំនួស​ S-Voice​ ។​ ដើម្បី​អាច​ទ្រទ្រង់​នូវ​មុខងារ​ជា​ច្រើន​នេះ​បាន​ ស្មា​ត​ហ្វូ​ន​ទាំងនេះ​ត្រូវ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ដែល​មាន​សមត្ថភាព​ខ្លាំង​ផង​ដែរ​។​ ក្រុមហ៊ុន​Apple​ និង​ក្រុមហ៊ុន​ Samsung​ ប្រហែលជា​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ 10nm​ Processors​ ជា​ជាង​ការ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ 14nm​ Processors​ សម្រាប់​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី​របស់​ពួក​គេ​។​ ការ​ប្រើប្រាស់​នូវ​បន្ទះ​ឈី​ប​ថ្មី​នេះ​ នឹង​ធ្វើ​ឱ្យ​ប្រព័ន្ធ​ដំណើរការ​កាន់តែ​ល្អ​ជាង​មុន​ និង​មានការ​ពង្រឹង​ទៅ​លើ​ថាមពល​ថ្ម​ថែម​ទៀត​ផង​។​ ស្មា​ត​ហ្វូ​ន​ Samsung​ Galaxy​ S8​ ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ប្រកាស​បង្ហាញខ្លួន​នៅ​ស​ប្តា​ហ៍​ទី​ 4​ ក្នុង​ខែមីនា​ ឬ​នៅ​ក្នុង​ស​ប្តា​ហ៍​ទី​ 1​ នៃ​ខែមេសា​ ចំនែក​ទូរស័ព្ទ​ iPhone​ វិញ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ធ្វើការ​ប្រកាស​នៅ​ចុងឆ្នាំ​នេះ​ប្រហែលជា​នៅ​ក្នុង​ខែកញ្ញា​ ឬ​នៅ​ខែតុលា​៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ដោយ ប៉េងលីន