no-alternative title
no-alternative title

របាយការណ៍ថ្មីបង្ហាញថា ៖ ទូរស័ព្ទ Nokia 3310 ជំនាន់ថ្មីនឹងត្រូវដាក់លក់ដោយក្រុមហ៊ុន Carphone Warehouse នៅក្នុងប្រទេសអង់គ្លេស

ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសហ្វាំងឡង់ HMD Global បានធ្វើការប្រកាសបង្ហាញនូវស្មាតហ្វូន Nokia ស៊េរីថ្មីរួចមកហើយ ប៉ុន្តែស្មាតហ្វូននេះលក់ផ្តាច់មុខតែនៅក្នុងទីផ្សារនៃប្រទេសចិនតែប៉ុណ្ណោះ។ ប៉ុន្តែឥឡូវនេះ ស្មាតហ្វូន Nokia 6 ក៏ត្រូវបានលក់ផ្តាច់មុខតាមរយៈគេហទំព័រ JD.com ផងដែរ។ ក្រៅពីស្មាតហ្វូនស៊េរីថ្មី Nokia 6 ក្រុមហ៊ុន HMD Global ក៏ត្រៀមប្រកាសបង្ហាញនូវស្មាតហ្វូនស៊េរីថ្មី 3 ម៉ូដែលផ្សេងទៀតនៅសប្តាហ៍នេះផងដែរនោះគឺ Nokia 3, Nokia 5 និងទូរស័ព្ទទំនើបបន្តពី Nokia 3310 ហើយវានឹងត្រូវដាក់លក់នៅទូទាំងពិភពលោក។ 

យ៉ាងណាមិញ នៅក្នុងប្រទេសមួយចំនួន ទូរស័ព្ទទាំងនេះប្រហែលជាត្រូវលក់ផ្តាច់មុខដោយក្រុមហ៊ុនចែកចាយ និងកន្លែងលក់រាយជាច្រើន។ ប្រសិនបើលោកអ្នករស់នៅក្នុងប្រទេសអង់គ្លេស វាពិតជាមានឱកាសខ្ពស់ណាស់ដែលលោកអ្នកអាចក្លាយជាម្ចាស់របស់ទូរស័ព្ទទំនើបបន្តពី Nokia 3310 បានតាមរយៈការទិញនៅក្រុមហ៊ុន Carphone Warehouse ។ ប្រភពជាច្រើនបានបញ្ជាក់ថា ក្រុមហ៊ុន HMD បានចុះហត្ថលេខាលើភាពជាដៃគូជាមួយនឹងក្រុមហ៊ុនមួយនេះក្នុងការចែកចាយនូវទូរស័ព្ទទំនើបបន្តពី Nokia 3310 នេះនៅក្នុងប្រទេសអង់គ្លេស។

រូបភាពពាណិជ្ជកម្ម
no-alternative title

របាយការណ៍នេះមិនបានរៀបរាប់អំពីព័ត៌មានលម្អិតនៃការលក់របស់ស្មាតហ្វូនស៊េរីថ្មី 2 ម៉ូដែលផ្សេងទៀត (Nokia 3, Nokia 5) នោះទេដែលក្រុមហ៊ុន HMD គ្រោងនឹងប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ MWC 2017 នោះ។ ទោះជាយ៉ាងណាក៏ដោយ ចាប់តាំងពីស្មាតហ្វូនស៊េរីថ្មីទាំង 2 នេះប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android ក្រុមហ៊ុន HMD ប្រហែលជាជ្រើសរើសនូវក្រុមហ៊ុនលក់រាយមួយ ឬពីរបន្ថែមទៀតផងដែរនៅក្នុងទឹកដីនៃប្រទេសអង់គ្លេស។ ទូរស័ព្ទទំនើបបន្តវត្តមានពី Nokia 3310 ត្រូវបានគេដឹងថានឹងមានតម្លៃ 59 អ៊ឺរ៉ូ ប៉ុន្តែនៅក្នុងការដាក់លក់នៅក្នុងប្រទេសអង់គ្លេសវាប្រហែលជាមានតម្លៃប្រហែលជា 50 ផោន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍