បើនិយាយដល់ Samsung រហូតមកដល់ថ្ងៃនេះ គឺកំពុងតែទទួលបានជោគជ័យយ៉ាងងខ្លាំងជាមួយនិងការលក់ បើប្រៀបធៀបជាមួយបណ្តាដៃគូរបស់គេ តាមរយះនៃការសម្ពោធស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន គឺ Galaxy S8 និង Galaxy S8+ កាលពីខែមិនាកន្លងទៅនេះ។ តែឥលូវនេះ បែកធ្លាយចេញនូវពាក្យចចាមអារ៉ាមជាច្រើនអំពីស្មាតហ្វូនស៊េរីបន្ទាប់ក៏ចាប់ផ្តើមមានជាហូរហែរ។ មានរបាយការណ៍ជាច្រើន បានអះអាងថា ហ្វាប់ប្លេត Galaxy Note 8 នឹងបំពាក់ជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ និងអេក្រង់គែមកោងសងខាងទំហំ 6.3 អ៊ីង។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើហ្វាប់ប្លេត Galaxy Note 8 ពិតជាមានអេក្រង់ទំហំ 6.3 អ៊ីងមែននោះ វានឹងមានកម្រិត 9:18.5 aspect ratio ដែលមិនខុសប្លែកពីស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8+ នោះទេ។ ក្រុមហ៊ុន Samsung ប្រហែលជាបន្ថែមនូវមុខងារថ្មីៗជាច្រើនទៀត សម្រាប់ហ្វាប់ប្លេត Galaxy Note 8 ជាពិសេសពាក្យចចាមអារ៉ាមខ្លះ និយាយថា វានឹងមានអេក្រង់ Infinity Display ដូចគ្នាទៅនឹងស្មាតហ្វូន Galaxy S ដែរ។
ក្រុមហ៊ុន Samsung បានដឹងអំពីអ្វីដែលខ្លួនត្រូវធ្វើ ជាពិសេសយោងតាមពាក្យចចាមអារ៉ាមចុងក្រោយនេះ ក្រុមហ៊ុន មានគម្រោងក្នុងការប្រកាសបង្ហាញនូវហ្វាប់ប្លេតជំនាន់ថ្មីចុងក្រោយនៅចុងខែសីហា។ ការបង្ហាញខ្លួននេះ គឺមុនពេលការបញ្ចេញទូរស័ព្ទ iPhone 8 ដែលនេះ ជាកត្តាមួយដែលធ្វើអោយ Samsung អាចនាំមុខទៅនឹងដៃគូប្រកួតប្រជែងរបស់ខ្លួន។ សូមជំរាបថា ក្រុមហ៊ុន Samsung តែងតែបង្ហាញចេញនូវហ្វាប់ប្លេតជំនាន់ថ្មីត្រកូល Note របស់ខ្លួននៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ IFA ដែលជាពិធីតាំងពិពរណ៍គ្រឿងអេឡិចត្រូនិកធំបំផុតនៅលើពិភព លោក ហើយព្រឹត្តិការណ៍នេះ គឺនឹងចាប់ផ្តើមនៅថ្ងៃទី 1 ខែកញ្ញា ឆ្នាំ 2017 ហើយ ហេតុដូច្នេះ គេមានជំនឿថា ក្រុមហ៊ុន Samsung ទំនងជាបង្ហាញហ្វាប់ប្លេត Galaxy Note 8 ថ្មីនេះ រយៈពេលមួយថ្ងៃ ឬពីរថ្ងៃមុនព្រឹត្តការណ៍នេះ៕