no-alternative title
no-alternative title
no-alternative title
no-alternative title

បែកធ្លាយលក្ខណៈសម្បត្តិ និងតម្លៃរបស់ Xiaomi Redmi 5 ថា មានអេក្រង់កម្រិត 1080p និងមានកាមេរ៉ា 16MP

ស្មាតហ្វូន Xiaomi Redmi4 ប្រហែលជាទើបតែដាក់លក់នៅក្នុងប្រទេសឥណ្ឌាថ្មីៗនេះប៉ុណ្ណោះ ប៉ុន្តែស្មាតហ្វូនជំនាន់ថ្មីរបស់ Xiaomi Redmi 4 បែកធ្លាយនៅលើអនឡាញទៀតហើយ។ នៅក្នុងរូបភាពបែកធ្លាយបង្ហោះនៅលើបណ្តាញសង្គម Weibo (តាមរយៈ FoneArena) បង្ហាញអំពីលក្ខណៈសម្បត្តិ និងតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មី Redmi 5។ ដូចគ្នាទៅនឹងស្មាតហ្វូន Redmi 4 ដែរ ស្មាតហ្វូន Xiaomi Redmi 5 ត្រូវគេដឹងថានឹងមានពីរជម្រើសសម្រាប់ជ្រើសរើស គឺមួយម៉ូដែលនឹងភ្ជាប់ជាមួយបន្ទះឈីប Snapdragon 625 chip (ភ្ជាប់ជាមួយក្រាហ្វិកកាត Adreno 506 GPU) និងមួយម៉ូដែលទៀតនឹងបំពាក់បន្ទះឈីប Snapdragon 630 processor (ភ្ជាប់ជាមួយក្រាហ្វិកកាត Adreno 508 GPU)។

ស្មាតហ្វូនស៊េរីថ្មីនេះ និងភ្ជាប់ជាមួយអេក្រង់ទំហំ 5 អ៊ីងកម្រិតភាពច្បាស់ Full HD (1920x1080 ភិចសែល) អេក្រង់គែមកោង និងដំណើរការ MIUI 9 នៅលើប្រព័ន្ធប្រតិបត្តិការ Android 7.1.1 Nougat ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនស៊េរីថ្មីនេះត្រូវគេដឹងថានឹងមានទំហំ 16MP ភ្លើងអំពូល LED Flash ភ្ជាប់ជាមួយមុខងារ Phase Detection Autofocus ខណៈពេលដែលកាមេរ៉ាមុខនឹងមានទំហំ 5MP ។ថាមពលថ្មរបស់ស្មាតហ្វូន Redmi 5 ត្រូវគេដឹងថានឹងមានទំហំ 3680mAh ហើយស្មាតហ្វូននេះក៏ភ្ជាប់ផងដែរនូវប្រព័ន្ធស្កែនក្រយ៉ៅដៃ Fingerprint Scanner និងរន្ធដោត microSD ទំហំដល់ទៅ 128GB ។  

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះជាតម្លៃរបស់ស្មាតហ្វូន Redmi 5៖

1. ជំនាន់ Snapdragon 625 version

3 GB RAM + 16 GB មានតម្លៃប្រហែល 859 យន់ (~$125 / Rs. 8160)

3 GB RAM + 32 GB មានតម្លៃប្រហែល 1039 យន់ (~$155 / Rs. 9875)

2. ជំនាន់ Snapdragon 630 version

3 GB RAM + 32 GB មានតម្លៃប្រហែល 1099 យន់ (~$160 / Rs. 10,445)

4 GB RAM + 32 GB មានតម្លៃប្រហែល 1199 យន់ (~$175 / Rs. 11,395)

4 GB RAM + 64 GB មានតម្លៃប្រហែល 1299 យន់ (~$190 / Rs. 12,345)

ស្មាតហ្វូន Redmi 5 នឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 3 ឆ្នាំ 2017 នេះ ឬនៅដើមត្រីមាសទី 4។ ប្រសិនបើព័ត៌មានបែកធ្លាយនេះ គឺជាការពិតនោះ វាពិតជាដំណឹងដ៏ល្អសម្រាប់អ្នកគាំទ្រផលិតផល Redmi Series ព្រោះនេះគឺជាស្មាតហ្វូនដែលទ្រទ្រង់នូវកម្រិតអេក្រង់ដល់កម្រិត 1080p ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

រថយន្តប្រណីតបែបគ្រួសារ SUV ខ្នាតធំជំនាន់ថ្មី GAC GS8 ផ្ទុះការគាំទ្រខ្លាំងនៅទីផ្សារកម្ពុជា

ដោយ ប៉េងលីន
King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

King of Tablet ជំនាន់ថ្មី Huawei MatePad Pro 13.2 សម្ពោធជាផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជា ជាមួយការផ្តល់នូវកាដូឈុតធំតម្លៃជាង 500$

ដោយ ប៉េងលីន
ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ថាមពលថ្មដែលមិនអាចប្រៀបផ្ទឹមបាននិងការប្រើប្រាស់គ្មានដែនកំណត់របស់ vivo V50 Lite នឹងមកដល់ក្នុងពេលឆាប់ៗនេះ

ដោយ ប៉េងលីន
Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

Volvo ចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើម៉ូដែល EX30 នៅក្នុងរោងចក្រនៅរអឺរ៉ុប

ដោយ ប៉េងលីន
Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

Lynk & Co 900 រថយន្ត Flagship SUV 6-កៅអី បើកបរបានចម្ងាយផ្លូវ 1,355km ចេញលក់ក្នុងតម្លៃជិត 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ក្រុមហ៊ុន Chery ចេញប្រេនភីកអាប់ថ្មី ប្រជែងភីកអាប់ជប៉ុនជាពិសេស Toyota Hilux!

ដោយ ប៉េងលីន