no-alternative title
no-alternative title

Samsung Galaxy Note 8 របស់កូរ៉េ (Korean) version) ទទួលការបញ្ជាក់គុណភាពដោយ FCC ហើយ គ្រោងនឹងដាក់លក់នៅក្នុងខែសីហានេះ

ហ្វាប់ប្លេតស៊េរីថ្មី Samsung Galaxy Note 8 នៅទីបំផុតមានជាជំនាន់ភាសាកូរ៉េ (Korean) version ជាមួយនឹងលេខម៉ូដែល SM-N950KOR ដែលត្រូវបានបញ្ជាក់គុណភាពដោយ Federal Communications Commission (FCC) ជាមួយនឹងលេខវិញ្ញាបនបត្រ A3LSMN950KOR ។ ហ្វាប់ប្លេតស៊េរិថ្មីនេះគ្រោងនឹងដាក់លក់នៅក្នុងព្រឹត្តិការណ៍ International Funkausstellung 2017 ដែលគេពេញនិយមហៅថា IFA 2017 នៅក្នុងខែកញ្ញាខាងមុខនេះ។ ប៉ុន្តែជាមួយនឹងវិញ្ញាបនបត្រនេះ វានៅមិនទាន់ច្បាស់នោះទេថាតើហ្វាប់ប្លេតនេះបង្ហាញខ្លួនឬទេនៅក្នុងខែនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុហ៊ុន  Samsung បានដាក់លក់ស្មាតហ្វូនស៊េរីថ្មីៗ ជាច្រើននៅក្នុងចំនួនកំណត់ជាក់លាក់ក្នុងទឹកដីប្រទេសកូរ៉េខាងត្បូង មុនពេលដែលដាក់លក់ជាផ្លូវការនៅជុំវិញពិភពលោក។ ការធ្វើបែបនេះទំនងជារកអោយឃើញនូវបញ្ហាសិនមុនពេលបញ្ចេញលក់នៅលើទីផ្សារពិភពលោក។  ក្រុមហ៊ុនបច្ចេកវិទ្យា Samsung ត្រូវបានគេរំពឹងថា និងដាក់លក់ហ្វាប់ប្លេតស៊េរីថ្មីរបស់ខ្លួននៅថ្ងៃទី 23 ខែសីហាខាងមុខនេះមុនរយៈពេលមួយសប្តាហ៍នៃព្រឹត្តិការណ៍ IFA ចាប់ផ្តើម។ ហ្វាប់ប្លេតស៊េរីថ្មីនេះ នឹងមានអេក្រង់ទំហំ 6.3 អ៊ីងកម្រិតភាពច្បាស់ Super AMOLED ជាមួយនឹងអេក្រង់ 2K Edge-to-Edge Display រ៉េមផ្ទុកទិន្នន័យបណ្តោះអាសន្នទំហំ 6GB និងបន្ទះឈីប Exynos 8995 ឬ Qualcomm Snapdragon 840។

 

វិញ្ញាបនបត្រ FCC ក៏បញ្ជាក់ផងដែរអំពីវត្តមាននៃបច្ចេកវិទ្យា Edge-to-Edge SuperAMOLED Display ដែលនឹងធ្វើអោយហ្វាប់ប្លេត Samsung Galaxy Note 8 ល្បីឈ្មោះកាន់តែខ្លាំងថែមមួយកម្រិតទៀត។ ក្រុមហ៊ុន  Samsung ត្រូវគេរំពឹងថានឹងបន្តប្រើប្រាស់បច្ចេកវិទ្យាអេក្រង់ Edge-to-Edge Display សម្រាប់ហ្វាប់ប្លេត Galaxy Note 8 ជាមួយនឹងបច្ចេកវិទ្យាកាន់តែច្រើនជាងស្មាតហ្វូន Galaxy S8 ។ សម្រាប់ហ្វាប់ប្លេតប្រើប្រាស់បន្ទះឈីប Exynos នឹងដាក់លក់នៅក្នុងទីផ្សារអន្តរជាតិ ខណៈពេលដែលហ្វាប់ប្លេតដំណើរការបន្ទះឈីប Qualcomm នឹងដាក់លក់ក្នុងទីផ្សារនៃសហរដ្ឋអាមេរិច។ ក្រុមហ៊ុន  Samsung ទទួលបានជោគជ័យរួចមកហើយនៅក្នុងបច្ចេកវិទ្យាថ្មីៗរបស់ខ្លួនជាមួយនឹងស្មាតហ្វូនស៊េរីថ្មី Galaxy S8 ជាមួយនឹងប្រព័ន្ធមុខងារ Bixby នោះ។ ហ្វាប់ប្លេត Galaxy Note 8 ក៏ត្រូវគេរំពឹងថានឹងពង្រឹងទៅលើការប្រើប្រាស់ប៊ិក S-Pen ដែលអាចប្រើប្រាស់បានមុខងារច្រើនជាងការគូរ និងការ Notes ។ 

 

សម្រាប់បច្ចេកវិទ្យាកាមេរ៉ាវិញ ហ្វាប់ប្លេតនេះនឹងបំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះស្រដៀងទៅនឹងទូរស័ព្ទ iPhone 7 Plus ហើយហ្វាប់ប្លេតនេះនឹងពង្រឹងទៅលើបច្ចេកវិទ្យាសែនស័រ ISOCELL sensor ផងដែរ នេះបើតាមការបញ្ជាក់ជាផ្លូវការនៅក្នុងខែមិថុនា។ ហ្វាប់ប្លេតនេះអាចនឹងប្រើប្រាស់បច្ចេកវិទ្យាកាមេរ៉ា 3X Optical Zoom ជាជាងការប្រើប្រាស់Digital Zoom ដែលមានសមត្ថភាពពង្រីកមិនចាញ់ DSLR នោះទេ។ ហ្វាប់ប្លេតស៊េរីថ្មីនេះនឹងដាក់លក់នៅក្នុងតម្លៃប្រហែលជា $1000 ៕

 

ព័ត៌មានពាណិជ្ជកម្ម