BYD ត្រូវបានគេរាយការណ៌ថា កំពុងតែមានភាពជោគជ័យខ្លាំងជាមួយនិងឡាន Ocean ស៊េរីថ្មី Sealion 06 SUV នេះបើតាមការបញ្ជាក់នៅលើទិន្នន័យដែលចែកចាយចេញពីអគ្គនាយកមួយរូប។ ឡានអគ្គិសនី Sealion 06 ត្រូវបានក្រុមហ៊ុនដាក់លក់ បានចំនួន 35,483 គ្រឿងហើយប្រកាសបាន 39 ថ្ងៃមក។ សម្រាប់ខែសីហាតែមួយប៉ុណ្ណោះ ក្រុមហ៊ុននេះអាចលក់បានចំនួន 30,483 គ្រឿងនេះបើយោងតាមការបញ្ជាក់ពីលោក Zhang Zhuo ដែលជាអគ្គនាយកគ្រប់គ្រង់ BYD Ocean series នៅលើបណ្តាញ Weibo នៅថ្ងៃនេះ។
លោក Zhang បានសសេរថា សម្រាប់ភាពជោគជ័យនៅពេលនេះ មិនជារឿងតូចតាចរបស់ Sealion 06 នោះទេ។ ក្រុមហ៊ុនBYD បានដាក់សម្ពោធជាផ្លូវការណ៌នូវម៉ូដែល Sealion 06 នេះកាលពីថ្ងៃទី 24 ខែកក្កដាកន្លងទៅ ដែលមានពីរជម្រើស គឺ Hybrid Sealion 06 DM-i និងម៉ូដែលអគ្គិសនីសុទ្ធ Sealion 06 EV។ សម្រាប់ Sealion 06 DM-i គឺមាន 3 ជម្រើសផ្សេងគ្នា មានតម្លៃចាប់ពី 139,800 យ៉ន់ ($19,560) និង 146,800 យ៉ន់ ហើយនិង 156,800 យ៉ន់។ ចំពោះម៉ូដែលអគ្គិសនីសុទ្ធSealion 06 EV ក៏មាន 3 ជម្រើសដូចគ្នា ហើយនឹងមានតម្លៃចាប់ពី 143,800 យ៉ន់, 153,800 យ៉ន់ និង 163,800 យ៉ន់។
និយាយពីតួខ្លួនរបស់ឡានអគ្គិសនី Sealion 06 នេះវិញ គឺមានប្រវែង 4,810mm ទទឹង 1,920mm កំពស់ 1,675mm និងគម្លាតកង់មុខក្រោយប្រវែង 2,820mm។ ទំហំនេះគឺប៉ុគ្នាជាមួយនិងឡាន Tesla Model Y ជម្រើស 5 កៅអី។ Sealion 06 គឺជាម៉ូដែលថ្មីមួយស្ថិតនៅក្នុងត្រកូល BYD Sealion ដែលមានដូចជា Sealion 07 EV, Sealion 07 DM-i, Sealion 05 DM-i និងSealion 05 EV ជាដើម។
កាលពីខែសីហាកន្លងទៅនេះ គ្រួសារឡានអគ្គិសនី BYD Sealion នេះ គឺលក់បានចំនួន 53,279 គ្រឿង ដែលបានក្លាយជា ឡានទី 3 របស់ BYD ដែលលក់បានច្រើនជាងគេ មានកំណើន 14.25%។ យោងតាមទិន្នន័យរបស់ CnEVPost បានអោយដឹងថា ការលក់ឡានអគ្គិសនីទាំងអស់ គឺបានចំនួន 373,626 គ្រឿង។