no-alternative title
no-alternative title
no-alternative title
no-alternative title

តើចង់ដឹងទេថា អេក្រង់របស់ Samsung Galaxy Note 8 មានកម្រិត Default Resolution ទំហំប៉ុណ្ណាអត់?

នៅក្នុងព្រឹត្តិការណ៍ការសម្ពោធរបស់ហ្វាប់ប្លេតស៊េរីថ្មី Galaxy Note 8 របស់ក្រុមហ៊ុន Samsung កាលពីសប្តាហ៍មុននេះ បានបង្ហាញថា ហ្វាប់ប្លេតនេះ គឺបំពាក់នូវអេក្រង់គែមកោងទំហំ 6.3 អ៊ីង ដែលធំជាងគេបំផុតនៅក្នុងត្រកូលរបស់ Galaxy Note។ ខណៈពេលដែលកម្រិតភាពច្បាស់របស់វា គឺជាប្រភេទអេក្រង់ Quad HD+ (1440 x 2960 ភិចសែល) ហើយលោកអ្នក ប្រហែលជាមិនឃើញកម្រិតភាពច្បាស់នេះ ជាទម្រង់ Default នៅលើហ្វាប់ប្លេតនេះនោះទេ។

ដូចអ្វីដែលលោកអ្នកធ្លាប់មើលឃើញនៅលើស្មាតហ្វូនស៊េរីថ្មី Samsung Galaxy S8 និង Galaxy S8+ ក្រុមហ៊ុន Samsung បានប្រើប្រាស់អេក្រង់កម្រិត Default របស់ហ្វាប់ប្លេត Galaxy Note 8 កម្រិត Full HD+ ហើយក្រុមហ៊ុន ក៏បានបង្ហាញអំពីរឿងនេះ នៅលើគេហទំព័រផ្លូវការរបស់ខ្លួនផងដែរ។ ដោយសារតែការប្រើប្រាស់នូវអេក្រង់ 18.5:9 aspect ratio នោះកម្រិតភាពច្បាស់របស់វា គឺ 1080x2220 ភិចសែល គឺធំជាងការប្រើប្រាស់នូវកម្រិតស្តង់ដារ 1080x1920 Full HD ។

អ្នកប្រើប្រាស់ជាច្រើន អាចធ្វើការផ្លាស់ប្តូរកម្រិតភាពច្បាស់នៅលើអេក្រង់ទៅជាប្រភេទ Quad HD+ (1440x2960) បានគ្រប់ពេលវេលាតាមរយៈការចូលទៅកែប្រែនៅលើ Setting Menu នៅលើហ្វាប់ប្លេត Galaxy Note 8។ ប៉ុន្តែលោកអ្នកប្រហែលជាមិនចង់ផ្លាស់ប្តូរនោះទេ ដោយសារតែកម្រិតភាពច្បាស់ 1080x2220 ភិចសែលគឺវាម៉ត់ច្បាស់ស្រស់ស្អាត ទាក់ទិននិងបញ្ហានេះ លោកអ្នកក៏មិនអាចកំណត់នូវភាពខុសគ្នារវាងកម្រិតភាពច្បាស់ 1440x2960 នោះដែរ គ្រាន់តែដឹងថា ប្រសិនបើលោកអ្នកប្រើប្រាស់អេក្រង់ Full HD+ ការប្រើប្រាស់ថាមពលថ្ម គឺមានលក្ខណៈប្រសើរជាងការប្រើប្រាស់ Quad HD+ ៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន