no-alternative title
no-alternative title

Xperia XZ Premium អាចនឹងតំឡើងកម្មវិធី 3D Creator App ក្រោយការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo

កាលពីសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Sony ទើបតែប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីចំនួន 2 ម៉ូដែលនៅក្នុងព្រឹត្តិការណ៍ IFA 2017  គឺម៉ូដែល Xperia XZ1 និង Xperia XZ1 Compact។ ស្មាត ហ្វូនស៊េរីថ្មីទាំងពីរនេះ គឺមានភ្ជាប់ជាមួយនឹងលក្ខណៈសម្បត្តិគួរអោយចាប់អារម្មណ៍មួយគឺ 3D scanning ។ ថ្មីនេះៗ ក្រុមហ៊ុន Sony បានបញ្ជាក់នៅលើបណ្តាញសង្គម Twitter ថា ស្មាតហ្វូនស៊េរីថ្មី Xperia XZ Premium របស់ខ្លួន ក៏នឹងអាចធ្វើបច្ចុប្បន្នភាពប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ តែក្រុមហ៊ុននៅមិនទាន់កំណត់នូវកាលបរិច្ឆេទជាក់លាក់ការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android Oreo នៅឡើយទេ។

ចំពោះ បច្ចេកវិទ្យា 3D scanning គឺជាផ្នែកមួយនៃកម្មវិធី 3D Creator app ដែលក្រុមហ៊ុន Sony បានអភិវឌ្ឍន៍ ហើយវាមិនមែនជាផ្នែកមួយនៃកម្មវិធីកាមេរ៉ានៅលើស្មាតហ្វូននោះទេ។ កម្មវិធីនេះ គឺអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការស្កេននូវផ្នែកក្បាល ឬអ្វីដែលគួរអោយចាប់អារម្មណ៍ជាច្រើនទៀត។ វានៅតែជាជំហាននៃការចាប់ផ្តើមដំបូង ប៉ុន្តែក្រុមហ៊ុន Sony មានជំនឿជឿជាក់ថា ពិតជាការនាំយកនូវបទពិសោធន៍ថ្មីអស្ចារ្យ ហើយក្រុមហ៊ុនខិតខំយ៉ាងខ្លាំងដើម្បីសម្រេចបានរឿងនេះ។ ក្រុមហ៊ុន Sony បានប្រើប្រាស់កម្មវិធីនេះសម្រាប់ធ្វើការស្កែនពួកគេ និងដាក់ចូលទៅក្នុងហ្គេមជាច្រើនដូចជា Grand Theft Auto V។ នៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ អ្នកប្រើប្រាស់ជាច្រើននឹងអាចប្រើប្រាស់មុខងារនេះ ជាមួយនឹងហ្គេមជាច្រើនទៀត ព្រោះក្រុមហ៊ុន Sony នៅក្នុងពេលនេះ ក៏កំពុងតែព្យាយាមចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនលេងហ្គេមជាច្រើនទៀត។ 

មុខងារនេះ ពិតជាគួរអោយចាប់អារម្មណ៍ណាស់ ហើយវាពិតជារំភើបមែនទែន នៅពេលដែលមើលឃើញនូវមុខងារនេះ នៅលើស្មាតហ្វូនស៊េរីថ្មី  Xperia XZ Premium ហើយលោកអ្នកដែលប្រើប្រាស់ស្មាតហ្វូនម៉ូដែលនេះ នឹងមានឱកាសប្រើប្រាស់នូវមុខងារនេះបាននោពេលខាងមុខ។ សង្ឃឹមថា ការធ្វើបច្ចុប្បន្នភាពទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo គឺពិតជាដំណើរការនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ ពីព្រោះថា ក្រុមហ៊ុន Sony បានបញ្ជាក់ថា ខ្លួនក៏ត្រៀមដាក់លក់ស្មាតហ្វូនស៊េរីថ្មី Xperia XZ1 និង Xperia XZ1 Compact ក្នុងពេលឆាប់ៗនេះ ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន