no-alternative title
no-alternative title

OPPO R11 TFBOYS Edition របស់ក្រុមតារាចម្រៀងដ៏ល្បី បានបង្ហាញខ្លួននៅក្នុងប្រទេសចិន

ថ្មីៗនេះ ក្រុមហ៊ុន OPPO បានផលិតនូវជំរើសស្មាតហ្វូនជំនាន់ថ្មីមួយបន្ថែមទៀតសម្រាប់ ស្មាតហ្វូន OPPO R11  ស៊េរីថ្មីរបស់ខ្លួន។ ស្មាតហ្វូនជំនាន់ថ្មីនេះ OPPO R11 TFBOYS Edition ត្រូវបានដាក់ឈ្មោះតាមក្រុមចម្រៀងប្រុសនៅក្នុងប្រទេសចិន ហើយក្រុមហ៊ុន OPPO ក៏មានជំនាន់ FC Barcelona Edition ផងដែរ។ TFBOYS គឺជាក្រុមតារាចម្រៀងប្រុសដែលមានសមាជិកចំនួន 3 នាក់គឺ Wan Yuan, Wang Junkai និង Yi Yangqianxi ដែលបង្កើតឡើងដោយផលិតកម្ម TF Entertainment។ សម្រាប់ស្មាតហ្វូន R11 មាន 3 ជម្រើសផ្សេងៗគ្នា។ គ្រប់ស្មាតហ្វូននីមួយៗ ភ្ចាប់ជាមួយហត្ថលេខារបស់សមាជិកម្នាក់នៅផ្នែកខាងក្រោយនិងរូបឡូហ្គោមាស 18K របស់ក្រុមនេះផងដែរ។ 

OPPO R11 TFBOYS Edition ត្រូវបានបំពាក់មកជាមួយរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB។ ស្មាតហ្វូនជំនាន់ពិសេសថ្មីនេះ នឹងដាក់លក់ជាផ្លូវការចាប់ពីថ្ងៃទី 15 ខែកញ្ញាខាងមុខនេះហើយ វាមានចំនួនជាក់លាក់ប៉ុណ្ណោះ។ អតិថិជនដែលចាប់អារម្មណ៍ទិញស្មាតហ្វូនជំនាន់ពិសេសនេះ មានរយៈពេល 15 នាទី ដើម្បីទិញ បើមិនដូច្នេះទេពួកគេនឹងបាត់បង់ឱកាសរបស់គេជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន Barcelona Edition ដាក់លក់នៅក្នុងតម្លៃ ¥3500 (∼$534) ខណៈពេលដែលស្មាតហ្វូន TFBOYS Edition ដាក់លក់នៅក្នុងតម្លៃ ¥2999 (∼$458) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន