no-alternative title
no-alternative title
no-alternative title
no-alternative title

ញាក់សាច់ទ្រឺតៗ! Xiaomi Mi Notebook Pro ចេញហើយ មានតួទាំងមូលផលិតពីម៉ាញេស្យ៉ូម មានទម្ងន់ស្រាល តម្លៃវិញកប់!

ថ្ងៃនេះ Notebooks ស៊េរីថ្មីរបស់ក្រុមហ៊ុន Xioami ម៉ូដែល Mi Notebook Pro បានប្រកាសចេញជាផ្លូវការហើយ ដោយផ្តោតសំខាន់ទៅលើថាមពល។ Notebook ថ្មីនេះ គឺមានការរចនាស៊ុមព័ទ្ធអេក្រង់ស្តើងជាមួយអេក្រង់ទំហំ 15.6 អ៊ីញ និងការរចនារូបរាងស្រោបដោយលោហៈប្រភេទម៉ាញ៉េស្យូមទម្ងន់កុំព្យូទ័រទាំងមូលទំហំត្រឹមតែ 1.95 គីឡូក្រាមតែប៉ុណ្ណោះ។ កុំព្យូទ័រយួរដៃនេះប្រើប្រាស់នូវបន្ទះឈីបប្រភេទ Intel Core ជំនាន់ទី 8 ខណៈពេលដែលប្រភេទ Base Version ជាប្រភេទ Core i5 8250U (dual-core) ប៉ុន្តែលោកអ្នកអាចជ្រើសរើសយកទំហំ Core i7 8550U (quad-core)។ កុំព្យូទ័រនេះ ភ្ជាប់ជាមួយរ៉េមទំហំ 8GB និងថាសរឹងទំហំ 256GB (M.2 PCIe SSD)។

អេក្រង់របស់កុំព្យូទ័រនេះ គឺ 1080p ភ្ជាប់ជាមួយក្រាហ្វិកប្រភេទ Nvidia GeForce MX150 GPU (2GB VRAM)។ បន្ទះអេក្រង់របស់ Notebook គឺការពារដោយកញ្ចក់ Gorilla Glass និងមានកម្រិតពន្លឺពណ៌ 72% NTSC color gamut ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ កុំព្យូទ័រនេះ ភ្ជាប់ជាមួយប្រព័ន្ធត្រជាក់នៃកង្ហារភ្លោះសម្រាប់បន្ទះឈីប និងក្រាហ្វិកកាត GPU។ Xiaomi Mi Notebook Pro ភ្ជាប់ជាមួយនឹងបន្ទះក្តារចុច full-size backlit keyboard ដែលមានទំហំធំជាងក្តារចុចរបស់ MacBook Pro ដល់ទៅ 19% ។

គម្លាតនៃគ្រាប់ Keys មានទំហំដល់ទៅ 19.5mm ចំនែក Touchpad ដែលនៅក្រោមបន្ទះក្តារចុច Keyboard ក៏លាក់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃ Fingerprint Reader ផងដែរ។ សម្រាប់រន្ធដោតរបស់កុំព្យូទ័រនេះ មានដូចជា 2x USB-C, 2x USB 3.0, full HDMI port, SD card reader និងរន្ធដោតកាសស្តាប់ 3.5mm headset jack។ កុំព្យូទ័រនេះ មិនមានភ្ជាប់ជាមួយ gigabit Ethernet, Mini DP និង VGA ប៉ុន្តែអ្នកអាចបន្ថែមនូវ Adapter បាន។ 

Notebook ថ្មីនេះ មានប្រភេទ USB-C ports ប្រើប្រាស់សម្រាប់បញ្ចូលថាមពលថ្ម ដែលសាកត្រឹមតែរយៈពេល 35 នាទីប៉ុណ្ណោះ ពេញបានពាក់កណ្តាលសម្រាប់ 60Wh។ កាន់តែពិសេសជាងនេះទៀត កុំព្យូទ័រនេះ ភ្ជាប់ជាមួយឧបាល័របំពងសំឡេងប្រភេទ Harman Infinity speakers និងសំឡេងស្តាប់កាសប្រភេទ Dolby panoramic sound ។  Xiaomi Mi Notebook Pro ចាប់ផ្តើមលក់នៅក្នុងតម្លៃ CNY 5,600 (€710/$860) សម្រាប់ប្រភេទ Core i5 ចំនែកប្រភេទ Core i7 មានតម្លៃ CNY 6,400 (€815/$980) ប្រសិនបើលោកអ្នកជ្រើសរើសប្រភេទរ៉េមទំហំ 16GB វាមានតម្លៃ CNY 7,000 សម្រាប់ប្រភេទ Core i7 ប៉ុណ្ណោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍