no-alternative title
no-alternative title

ឡានអគ្គិសនី Nissan N7 លក់បានចំនួន 17,215 គ្រឿងហើយគិតត្រឹមរយៈពេល 35 ថ្ងៃ

យោងតាមការបង្ហោះនៅលើ Weibo របស់ក្រុមហ៊ុន Nissan នាពេលថ្មីៗនេះ បានបង្ហាញថា គិតត្រឹមថ្ងៃទី 31 ខែឧសភានេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដែលចាប់ដៃជាមួយក្រុមហ៊ុន Dongfeng របស់ចិន បានលក់រថយន្តអគ្គិសនី Nissan N7 របស់ខ្លួន បានចំនួន 17,215 គ្រឿង បន្ទាប់ពីការប្រកាសចេញបានរយៈពេល 35 ថ្ងៃ។ អ្នកគ្រប់គ្រងរបស់ក្រុមហ៊ុន Dongfeng Nissan បានបង្ហាញទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា មកដល់ពេលនេះ មានរថយន្តចំនួន 13,746 គ្រឿង ឬ 96.64 % ត្រូវបានត្រៀមរួចរាល់សម្រាប់អ្នកដែលបានកក់ហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Nissan N7 គឺជារថយន្តអគ្គិសនីដែលស្ថិតជម្រើសដំបូងសម្រាប់រថយន្តគ្រួសារ ដោយសាររថយន្តអគ្គិសនីនេះ មានមុខងារពិសេសទំនើប និងផ្តល់នូវផាសុខភាពសម្រាប់ការប្រើប្រាស់ហើយនិងមានតម្លៃសមរម្យ។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ ក៏បានក្លាយជាគោលដៅសម្រាប់អតិថិជនដែលជាយុវវ័យ ដោយក្នុងនោះ អតិថិជនដែលបានបញ្ជាទិញប្រមាណ 70% គឺជាយុវវ័យដែលប្រើរថយន្តដំបូង ឬក៏អតិថិជនដែលបានប្តូរពីការប្រើប្រាស់រថយន្តម៉ាកផ្សេង ហើយ 30% ទៀត គឺជាអតិថិជនស្មោះស្ម័គ្រក្នុងការប្រើប្រាស់រថយន្តម៉ាក Nissan ដែលបានធ្វើការផ្លាស់ប្តូររថយន្តថ្មីរបស់ពួកគេ។

អ្វីដែលពិសេសបំផុតនោះ អតិថិជន ដែលបានបញ្ជាទិញ Nissan N7 ប្រមាណ 71% បានសម្រេចចិត្តទិញរថយន្តនេះ បន្ទាប់ពីពួកគេបានបើកសាកល្បងតែម្តងប៉ុណ្ណោះ និងប្រមាណ 60% ទៀត បានបញ្ជាទិញម៉ូដែល Max ជាមួយកញ្ចប់ Super Comfort Package។  កម្មវិធីចែកចាយ Nissan N7 ត្រូវបានធ្វើឡើងនៅមជ្ឈមណ្ឌល New Energy Brand Experience Centre របស់ Dongfeng Nissan ក្នុងទីក្រុងសៀងហៃ ដែលជាទីក្រុងដែលមានការប្រើប្រាស់ឡានអគ្គិសនីជាង 68%។ 

ឡានអគ្គិសនី Nissan N7 EV Sedan មានបណ្តោយខ្លួនប្រវែង 4,930mm/ ទទឹង 1,895mm/ កំពស់ 1,487mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,915mm ជាមួយជម្រើសចំនួន 6 ពណ៌ ដូចជា ពណ៌ខៀវ ទឹកប្រាក់ ផ្ទៃមេឃ ស និងខ្មៅ។ ផ្នែកក្នុងមានបំពាក់អេក្រង់កម្សាន្តទំហំធំដល់ 15.6-inch កម្រិតបង្ហាញ 2.5K គាំទ្រដំណើរការដោយ បន្ទះឈីប Qualcomm Snapdragon 8295P, មានអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD នៅក្រោយដៃចង្កូត, កន្លែងសាកថ្មទូរស័ព្ទឥតខ្សែកំលាំង 50W, រន្ធដោតប្រភេទ USB-C ចំនួនបី រួមនឹងកន្លែងដាក់កែវទឹកចំនួនពីរផងដែរ។

Nissan N7 មានជម្រើសពីរកំលាំងផ្សេងគ្នា គឺម៉ូដែលបំពាក់កញ្ចប់ថ្ម LFP ទំហំ 58kWh ផលិតដោយក្រុមហ៊ុន Sunwoda និងដំណើរការដោយម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយមានកំលាំង 160kW (215hp) នៅខាងក្រោយ។ ម៉ូដែលនេះសាកភ្លើងពេញម្តងអាចជិះបានចម្ងាយចន្លោះពី 510km ទៅ 540km។ មួយម៉ូដែលទៀតបំពាក់កញ្ចប់ថ្ម LFP ទំហំ 73kWh ផលិតដោយក្រុមហ៊ុន Sunwoda ដូចគ្នា និងប្រើម៉ូទ័រអគ្គិសនី e-Motor មួយកំលាំង 200kW (268hp) ដែលជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 6.9 វិនាទី ហើយសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 625km៕

គួរបញ្ជាក់ថា ក្រុមហ៊ុន Nissan ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែមានភាពជោគជ័យឡើងវិញហើយ នៅលើទីផ្សារឡានអគ្គិសនីនៅប្រទេសចិន បន្ទាប់ក្រុមហ៊ុនជប៉ុនមួយនេះ បានចាប់ដៃជាមួយនិងក្រុមហ៊ុនផលិតរថយន្តរបស់ Dongfeng ហើយនឹងបានប្រកាសចេញនូវឡានអគ្គិសនី Nissan ម៉ូដែល N7 កំពុងតែពេញនិយមបំផុត។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ឆ្នាំថ្មី ជំហានថ្មី! សាមសុង រៀបចំនូវព្រឹត្តិការណ៌ប្លែកភ្នែក! មហាគ្រួសារសាមសុងក្នុងកម្មវិធី “កូរ៉េថោន”

ដោយ ប៉េងលីន
Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

Toyota Corolla ចេញថ្មីនៅលើទីផ្សារប្រទេសចិន មានកាប៊ីនខាងក្នុងធំទូលាយ ហើយមានភាពទំនើបខ្លាំង!

ដោយ ប៉េងលីន
Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

Toyota ចេញភីកអាប់ថ្មីនៅអឺរ៉ុប នៅបន្តប្រើឈ្មោះ Hilux ដដែល តែប្រើម៉ាស៊ីន Hybrid និងអគ្គិសនីសុទ្ធ!

ដោយ ប៉េងលីន
ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា Air Cambodia បង្ហាញជាផ្លូវការណ៌ស្លាកឡូហ្កូថ្មីដែលបំផុសគំនិតពីរូបសត្វត្រយ៉ង

ដោយ ប៉េងលីន
Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

Nissan NX8 រថយន្ត Mid-Size SUV ដំបូងគេដែលគាំទ្រប្រព័ន្ធភ្លើងកម្លាំង 800V និងបច្ចេកវិទ្យាសាកភ្លើង 5C Ultra-Fast Charging

ដោយ ប៉េងលីន
BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

BYD Sealion 8 2026 ឡានអគ្គិសនី PHEV SUV ខ្នាតធំ ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលីឆាប់ៗនេះហើយ

ដោយ ប៉េងលីន