no-alternative title
no-alternative title
no-alternative title
no-alternative title

ចង់​ដឹង​ថា​ ទូរស័ព្ទ​ iPhone​ 7​ និង​ 7​ Plus​ មាន​តម្លៃ​ប៉ុណ្ណា​ និង​ចាប់ផ្តើម​ទទួល​ការ​កម្ម​ង់​នៅ​ថ្ងៃ​ណា​ទេ​?

​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​របស់​ក្រុមហ៊ុន​ Apple​ កាលពី​យប់មិញ​ដែល​គ្រប់​គ្នា​ទន្ទឹងរង់ចាំ​នោះ​នៅ​ទីក្រុង​ San​ Francisco​ ក្រុមហ៊ុន​ Apple​ បាន​ធ្វើការ​ប្រកាស​នូវ​ផលិតផល​បច្ចេកវិទ្យា​ដ៏​អស្ចារ្យ​ជា​ច្រើន​ដូច​ជា​ Apple​ AirPods,​ Apple​ Watch​ Series​ 2,​ iPhone​ 7,​ iPhone​ 7​ Plus​ រួម​ជាមួយ​ App​ និង​ហ្គេ​ម​ផ្សេងៗ​គ្នា​ដែល​ធ្វើ​ឱ្យ​អ្នកចូលរួម​ក្នុង​សន្និសីទ​ និង​អ្នក​ទស្សនា​រំភើប​ជាទី​បំផុត​។​

រូបភាពពាណិជ្ជកម្ម
no-alternative title

ដូច​អ្វី​ដែល​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​បញ្ជាក់​ ទូរស័ព្ទ​ iPhone​ 7​ និង​ iPhone​ 7​ Plus​ មាន​ទំហំ​ចាប់ពី​ 32GB,​ 128GB​ និង​ 256GB​ ។​ បើ​និយាយ​ពី​តម្លៃ​វិញ​ ទូរស័ព្ទ​ iPhone​ ចាប់ផ្តើម​ពី​ 649​ ដុល្លារ​ ហើយ​ iPhone​ 7​ Plus​ ចាប់ផ្តើម​ពី​តម្លៃ​ 769​ ដុល្លារ​ដែល​ថ្លៃ​ជាង​ជំនាន់​ Plus​ ស៊េរី​មុន​ដល់​ទៅ​ 20​ ដុល្លារ​។​ ចំនែក​តម្លៃ​របស់​ iPhone​ 6s​ និង​ 6s​ Plus​ បាន​ធ្លាក់​ចុះ​ 100​ ដុល្លារ​មក​ត្រឹម​ 549​ ដុល្លារ​ និង​ 649​ ដុល្លារ​ ហើយ​ iPhone​ SE​ នៅ​រក្សា​តម្លៃ​ដដែល​ 399​ ដុល្លារ​។​

​តម្លៃ​របស់​ទូរស័ព្ទ​ iPhone​ 7​ និង​ iPhone​ 7​ Plus

​អតិថិជន​អាច​ធ្វើការ​កម្ម​ង់​ទិញ​ទូរស័ព្ទ​ស៊េរី​ថ្មី​នេះ​ចាប់ពី​ថ្ងៃ​ទី​ 9​ ខែកញ្ញា​ហើយ​ការ​ដឹក​ជញ្ជូន​គឺ​ចាប់ពី​ថ្ងៃ​ទី​ 16​ ខែកញ្ញា​ទៅ​តាម​ប្រទេស​ផ្សេងៗ​គ្នា​តាម​ការ​ប្រកាស​របស់​ក្រុមហ៊ុន​ Apple​ ដូច​ខាងក្រោម​។​ 

មួ​យស​ប្តា​ហ៍​ក្រោយមក​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​ 23​ ខែកញ្ញា​ ទូរស័ព្ទ​ iPhone​ នឹង​ចាប់ផ្តើម​ដឹក​ជញ្ជូន​ទៅ​កាន់​ប្រទេស​ 30​ ផ្សេង​ទៀត​ដូច​ខាងក្រោម​។​

​ការ​ Upgrade​ ទៅ​លើ​កម្មវិធី​របស់​ iPhone​ នឹងអនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់ធ្វើការ​ Upgrade​ ទូរស័ព្ទ​ iPhone​ របស់​អ្នកជា​រៀង​រាល់​ឆ្នាំ ​ពេល​នេះ ក៏​បាន​មក​ដល់​ចក្រភព​អង់គ្លេស​ និង​ចិន​ផង​ដែរ​។​ តើ​ពណ៌​នឹង​ទំហំ​មួយ​ណា​ដែល​អ្នក​ពេញចិត្ត​ជាងគេ​?​ ប្រហែលជា​ពណ៌​ខ្មៅ​ហើយ​ ព្រោះ​វា​ពិតជា​ស្រស់​ស្អាត​ទាក់ចិត្ត​មែនទែន​៕

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម