រដ្ឋាភិបាលនៅក្នុងចក្រភពអង់គ្លេសមានការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការប្រើប្រាស់កម្មវិធី Software របស់សហរដ្ឋអាមេរិករបស់ក្រុមហ៊ុន Huawei និង ហានិភ័យនៃប្រព័ន្ធសុវត្ថិភាពដែលផ្សារភ្ជាប់ទៅនឹងការសម្រេចចិត្ត នេះបើតាមប្រភពពី Reuters ដកស្តង់សម្តីចេញពីប្រភពជាច្រើនដែលពាក់ព័ន្ធទៅនឹងបញ្ហានេះ។ កាលពីខែមុននេះ មជ្ឈមណ្ឌលវាយតម្លៃសុវត្ថិភាពតាមប្រព័ន្ធអ៊ីនធើរណិត Cyber Security Evaluation Center របស់ក្រុមហ៊ុន Huawei នៅក្នុងទីក្រុងឡុងដ៏បញ្ចេញនូវរបាយការណ៍មួយដែលធ្វើការកាត់បន្ថយនូវការប្រើប្រាស់ឧបករណ៍របស់ក្រុមហ៊ុន Huawei នៅក្នុងរចនាសម្ព័ន្ធសំខាន់ៗរបស់រដ្ឋាភិបាលដោយសារតែមានការព្រួយបារម្ភអំពី “ការខ្វះខាតនៅក្នុងដំណើរការវិស្វកម្មរបស់ក្រុមហ៊ុន Huawei ” រួមទាំងបញ្ហាជាច្រើនទៀតពាក់ព័ន្ធទៅនឹងការផ្គត់ផ្គង់ដែលអាចបង្ករអោយមានហានិភ័យទៅលើប្រព័ន្ធសុវត្ថិភាពសម្រាប់ប្រទេសនៅអ៊ឺរ៉ុបនោះ។
អ្វីដែលរបាយការណ៍នេះ មិនបានលើកឡើងនោះគឺថា មួយនៅក្នុងចំណោមបញ្ហាជាច្រើនដែលត្រូវរកឃើញដោយអាជ្ញាធររបស់ខ្លួននោះ គឺការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ VxWorks operating system របស់ក្រុមហ៊ុន Huawei ដែលជាកម្មវិធី Software ធ្វើការអភិវឌ្ឍដោយក្រុមហ៊ុន VxWorks operating system ដែលមានមូលដ្ឋាននៅក្នុងទីក្រុង California ដែលនឹងឈប់ទទួលនូវ security patches នៅក្នុងឆ្នាំ 2020 បើទោះជាប្រព័ន្ធនេះ មានការប្រើប្រាស់ពីក្រុមហ៊ុន Huawei ក៏ដោយ។ នេះមានន័យថា សម្រាប់ប្រព័ន្ធ OS ដែលផុតកាលបរិច្ឆេទនៃការថែរក្សាពីក្រុមហ៊ុននេះ វាអាចបន្សល់ទុកនូវចំណុចរងគ្រោះជាច្រើន ដែលអ្នកវាយប្រហារអាចធ្វើការគ្រប់គ្រងបាន។ របាយការណ៍នេះ មិនសំដៅទៅលើប្រព័ន្ធ VxWorks នោះទេ ប៉ុន្តែក៏បញ្ជាក់អំពីការព្រួយបារម្ភពីការប្រើប្រាស់នូវ third-party software tools ដែលក្រុមហ៊ុន Huawei ភ្ជាប់ទៅនឹងសមាសភាគជាច្រើនរបស់ខ្លួនសម្រាប់គ្រប់គ្រងនោះ។
VxWorks មិនត្រូវបានគេជឿជាក់ថា នឹងមានហានិភ័យផ្នែកសុវត្ថិភាពនោះទេ ហើយក្រុមអ្នកស៊ើបអង្កេតនៅតែជឿជាក់ថា ក្រុមហ៊ុន Wind River Systems ពិតជាផ្តល់នូវការ Upgrades ទៅលើកម្មវិធី Software ថ្មីសម្រាប់អតិថិជនរបស់ខ្លួនជាក់ជាមិនខាន។ គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក និងអូស្រ្តាលីថ្មីៗនេះ ក៏បានចោទប្រកាន់ក្រុមហ៊ុន Huawei ពាក់ព័ន្ធទៅនឹងហានិភ័យនៃប្រព័ន្ធសុវត្ថិភាពថ្នាក់ជាតិដោយសារតែក្រុមហ៊ុននេះ មានទំនាក់ទំនងជិតស្និទ្ធិជាមួយនឹងប្រទេសចិននោះ ហើយវាអាចប្រើប្រាស់នូវ Tools សម្រាប់ធ្វើចារកម្មពីទីក្រុងប៉េកាំងបាន ប៉ុន្តែក្រុមហ៊ុន Huawei បានធ្វើការបដិសេធទៅលើរឿងនេះផងដែរ៕