no-alternative title
no-alternative title

Samsung Electronics បានប្រកាសចុះបញ្ជីទៅលើម៉ាកយីហោ ‘The Window’ នៅតំបន់អ៊ឺរ៉ុប នៅមុនការបង្ហាញវត្តមានជាផ្លូវការ

យោងតាមប្រភពខាងក្នុងឧស្សាហកម្មនៅប្រទេសកូររ៉ បានបញ្ជាក់អោយដឹងនៅថ្ងៃទី 25 ខែតុលានេះថា ក្រុមហ៊ុន Samsung Electronics បានធ្វើការចុះបញ្ជីទៅលើម៉ាកយីហោថ្មី “The Window” នៅក្នុងទ្វីបអ៊ឺរ៉ុប នៅក្នុងគោលបំណងដើម្បីប្រកាសចេញនូវទូរទស្សន៍ប្រភេទថ្មីរបស់ខ្លួនថ្នាក់ប្រណិតនៅទីនោះ។ កន្លងមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានដាក់លក់នូវទូរទស្សន៍ The Frame TV ដែលជាផលិតផលថ្នាក់ប្រណិតរបស់ខ្លួន ដែលមានរូបរាងយ៉ាងស្រស់ស្អាតសម្រាប់ភ្ជាប់នៅលើជញ្ជាំង ឬមើលទៅដូចជារូបភាពសិល្បៈមួយយ៉ាងអស្ចារ្យនៅពេលដែលមិនប្រើប្រាស់។

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយគ្នានេះ ក្រុមហ៊ុន Samsung ក៏ធ្វើការផលិតទៅលើទូរទស្សន៍អេក្រង់ធំដែលប្រើប្រាស់នូវបច្ចេកវិទ្យា microLED ដែលមានឈ្មោះថា The Wall ផងដែរ។ បើតាមអ្នកឃ្លាំមើលឧស្សាហកម្ម បាននិយាយថា ទូរទស្សន៍ The Window គឺជាទូរទស្សន៍ថ្នាក់ប្រណិត ដែលបំពាក់នូវបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់បំផុត ស្របពេលដែលគេហទំព័ររបស់ EUIPO មិនមានការបង្ហាញនូវព័ត៌មានលម្អិតអ្វីទេក្រៅពីឈ្មោះនោះទេ។ អ្នកឃ្លាំមើលឧស្សាហកម្មនេះ បាននិយាយទៀតថា ទូរទស្សន៍ស៊េរីថ្មីនេះប្រហែលជាមានអេក្រង់ប្រភេទថ្លា។ “ទោះបីជាវាមិនមានព័ត៌មានលម្អិតអ្វីជាងការចុះបញ្ជីទៅលើម៉ាកយីហោនេះ ក៏ដោយយើងនៅមិនទាន់អាចធ្វើការកំណត់ថា ផលិតផលនេះ នឹងមានលក្ខណៈបែបណានោះទេ ប៉ុន្តែនេះ នេះគឺជាប្រភេទទូរទស្សន៍ថ្មី។ សូមជំរាបថា សម្រាប់ទូរទស្សន៍ថ្មីនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES 2019 ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន