កាលពីថ្ងៃទី 19 ខែវិច្ឆិកា ក្រុមហ៊ុន Samsung Group បានរៀបចំនូវការប្រារព្ធនូវខូបលើកទី 31 ឆ្នាំការស្លាប់របស់លោក Lee Byung-chul ដែលជាស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សដ៏ធំបំផុតនៅក្នុងប្រទេសកូរ៉េនេះ។ លោក Lee បង្កើតនូវអាជីវកម្មក្រុមហ៊ុន Samsung Trading ដែលជាក្រុមហ៊ុននាំមុខគេធំបំផុតនៅក្នុងប្រទេសកូរ៉េនៅក្នុងឆ្នាំ 1938 ហើយគាត់ក៏ស្លាប់នៅក្នុងឆ្នាំ 1987។ នៅក្នុងរយៈពេលពីរទសវត្សន៍ ចាប់តាំងពីការស្លាប់របស់គាត់ ការចងចាំមួយនេះ គឺមានការចូលរួមពីគ្រួសារ និងសាច់ញាត្តិជិតស្និទ្ធិ ដែលមានម្ចាស់ក្រុមហ៊ុនជាច្រើន នៅក្នុងប្រទេសកូរ៉េដូចជា CJ Group, Shinsegae Group និង Hansol Group ជាដើម។
ក្រុមហ៊ុនមួយចំនួនទៀត ក៏បានរំលឹកទៅលើការចងចាំនេះ ដាច់ដោយឡែកពីគ្នានៅក្នុងប៉ុន្មានឆ្នាំនេះ។ CJ ចាប់ផ្តើមរៀបចំនូវព្រឹត្តិការណ៍នៃការរំលឹកខួបរបស់ខ្លួនតាំងពីឆ្នាំ 2012 បន្ទាប់ពីអគ្គនាយក និងកូនប្រុសច្បងរបស់ស្ថាបនិកនៃក្រុមហ៊ុន Samsung Group លោក Lee Maeng-hee ក៏ដាក់ពាក្យបណ្តឹងប្រឆាំងទៅនឹងបងប្រុស និងប្រធានក្រុមហ៊ុន Samsung លោក Le Kun-hee ដោយទាមទារនូវភាគហ៊ុននៃសម្ព័ន្ធរបស់ក្រុមហ៊ុន Samsung Group ដែលខ្លួននឹងទទួលបាននោះ។
ក្រុមហ៊ុន Samsung និង CJ បានរៀបចំនូវព្រឹត្តិការណ៍នៃការរំលឹកនេះ ដាច់ដោយឡែកពីគ្នានៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុននេះ ប្រាប់ទៅកាន់ The Investor ថា “អនុប្រធានរបស់ក្រុមហ៊ុន Samsung Electronics លោក Lee Jae-yong និងសមាជិកគ្រួសាររបស់គាត់ បានកាន់កន្លែងសែនផ្នូរគ្រួសារកាលពីសប្តាហ៍មុននេះ។” លោកបានចូលរួមជាមួយនឹងម្តាយរបស់លោក និងអតីតប្រធានសារៈមន្ទីរសិល្បៈ Leeum Samsung Museum of Art លោក Hong Ra-hee និងប្អូនស្រីពីរនាក់របស់លោកគឺ Boo-jin និង Seo-hyun ដែលជាប្រធានរបស់ក្រុមហ៊ុន Hotel Shilla និង Samsung C&T ផងដែរ។
អគ្គនាយករបស់ក្រុមហ៊ុន Samsung ដែលមានជំងឺគាំងបេះដូងនៅមិនទាន់អាចងើបបានតាំងពីឆ្នាំ 2014 មក គឺមិនមានវត្តមាននៅក្នុងកម្មវិធីនេះនោះទេ។ កូនរបស់គាត់គឺ Jae-yong ក៏មិនមានវត្តមាននៅក្នុងកម្មវិធីនេះ អស់រយៈពេលពីរឆ្នាំផងដែរ ដោយសារតែគាត់ជាប់ពាក់ព័ន្ធទៅនឹងរឿងអាស្រូវជាមួយនឹងប្រធានាធិបតី Park Geun-hye និង Choi Soon-sil។ គាត់ត្រូវចោទប្រកាន់ពីបទស៊ីសំណូក ហើយគាត់ក៏ត្រូវដោះលែងនៅក្នុងខែកុម្ភៈឆ្នាំនេះផងដែរដោយសារតែករណីចោទប្រកាន់របស់គាត់ត្រូវបានព្យួរសិន។
លោក Lee Jae-hyun អគ្គនាយករបស់ក្រុមហ៊ុន CJ កូនប្រុសរបស់ Maeng-hee ក៏បានបង្ហាញខ្លួននៅក្នុងកម្មវិធីនេះនៅព្រឹកថ្ងៃទី ១៩ ខែវិច្ឆិកានេះផងដែរ។ សម្រាប់នាយកប្រតិបត្តិកំពូលៗជាង 50 នាក់ទៀតរបស់ក្រុមហ៊ុន Samsung Group ដែលមានលោក Lee Soo-bin នៃក្រុមហ៊ុន Samsung Life Insurance លោក Yoon Boo-keun នៃក្រុមហ៊ុន Samsung Electronics និងលោក Lee Sang-hoon អគ្គនាយករបស់ក្រុមហ៊ុន Samsung Electronics ក៏មានវត្តមាននៅក្នុងពិធីនេះផងដែរ៕