no-alternative title
no-alternative title

Apple ប្រើប្រាស់នូវពាក្យស្លោកដ៏ល្បីល្បាញរបស់ Las Vega នៅក្នុងការផ្សព្វពីសុវត្ថិភាព iPhone នៅលើផ្ទាំងពាណិជ្ជកម្មនៅក្បែរព្រឹត្តិការណ៍ CES 2019

អ្នកប្រហែលជាធ្លាប់លឺរួចមកហើយអំពីពាក្យស្លោកដ៏ល្បីល្បាញដែលប្រើប្រាស់នៅក្នុងមហាសន្និបាត Las Vegas Convention និង Visitors Authority ដើម្បីទាក់ទាញនូវភ្ញៀវទេសចរណ៍។ “អ្វីដែលកើតនៅក្នុង Las Vegas ស្ថិតនៅក្នុង Las Vegas” បានក្លាយជាពាក្យស្លោកមួយនៅក្នុងចំណោមពាក្យស្លោកដ៏ពេញនិយមជាច្រើន ដែលបង្កើតឡើងដោយទីភ្នាក់ងារទេសចរណ៍នោះ។ ជាការពិត គឺមានការបង្ហាញយ៉ាងច្បាស់ថា ក្រុមហ៊ុន Apple ខ្ចីនូវពាក្យស្លោកនេះ សម្រាប់ផ្ទាំងពាណិជ្ជកម្មរបស់ខ្លួន ដែលបង្ហាញនៅទីក្រុង Las Vegas ប៉ុន្មានថ្ងៃមុន ព្រឹត្តិការណ៍ពិពរណ៍ Consumer Electronics Show (CES) 2019 ។

នៅក្នុងផ្ទាំងប៉ាណូនេះមានការបង្ហាញអំពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន iPhone X, iPhone XS ឬ iPhone XS Max និងនិយាយថា “អ្វីដែលបង្ហាញនៅលើស្មាតហ្វូន iPhone របស់អ្នក គឺស្ថិតនៅលើ iPhone របស់អ្នក”។ នៅផ្នែកខាងក្រោមនៃរូបភាពនេះគឺបង្ហាញអំពីអាសយដ្ឋានវេបសាយរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple (apple.com/privacy) ។ សម្រាប់ផ្ទាំងប៉ាណូនេះគឺត្រូវបានថត និងបង្ហោះដោយ Chris Velazco (@chrisvelazco) ហើយរូបភាពនេះបង្ហាញអំពីប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយរបស់វា។ ជាធម្មតាទៅហើយ Apple មិនទិញស្តង់ ឬការធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ CES 2019 នោះទេ។ ប៉ុន្តែសម្រាប់ផ្ទាំងប៉ាណូនេះគឺពិតជាការទិញដ៏ល្អរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Apple ដោយសារតែវាអាចធ្វើការទាក់ទាញនូវការចាប់អារម្មណ៍យ៉ាងខ្លាំងអំពីអ្នកដែលដើរកាត់ និងអ្នកដែលដើរចេញពីមជ្ឈមណ្ឌលតាំងពិពរណ៍ Las Vegas ដែលមានការតាំងពិពរណ៍ធ្វើឡើងនៅទីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ប្រសិនបើអ្នកសម្រេចចិត្តថា នឹងចូលទៅកាន់វេបសាយ ដែលបង្ហោះនៅលើផ្ទាំងប៉ាណូនេះនោះ អ្នកអាចមើលឃើញនូវរបៀបដែលក្រុមហ៊ុន Apple រក្សានូវព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនៅក្នុងស្មាតហ្វូន Apple របស់អ្នក។ ក្រុមហ៊ន Apple បានបញ្ជាក់ថា “នៅក្នុង Apple យើងជឿជាក់ទៅលើសិទ្ធិឯកជនដែលជាមូលដ្ឋាននៃសិទ្ធិមនុស្ស។ សម្រាប់ព័ត៌មានផ្ទាល់ខ្លួន ព័ត៌មានដែលរក្សាទុកនូវសិទ្ធិឯកជនរបស់អ្នកសិ្ថតនៅលើឧបករណ៍របស់អ្នក។ សម្រាប់ផលិតផល Apple ទាំងអស់ គឺរចនាឡើងក្នុងការការពារទៅលើទិន្នន័យរបស់អ្នកប្រើប្រាស់៕”

 

ព័ត៌មានពាណិជ្ជកម្ម