no-alternative title
no-alternative title

ប្រទេសកាដាណា ត្រូវបានគេមើលឃើញថា នឹងមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន បន្ទាប់ពីការបន្តចេញច្បាប់ប្រឆាំងទៅនឹងលោកស្រី Meng

យោហតាមការបញ្ជាក់របស់សារព័ត៌មាន Reuters បានអោយដឹងថា ក្រសួងយុត្តិធម៌របស់ប្រទេសកាណាដា បានប្រកាសនៅថ្ងៃនេះថា ខ្លួនបានបន្តកិច្ចព្រមព្រៀង នៅក្នុងការបន្តដំណើរការបត្យាប័នប្រឆាំងទៅនឹងលោកស្រី Meng Wanzhou ដែលជានាយកប្រតិបត្តិហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Huawei។ លោកស្រី Meng គឺជាកូនស្រីរបស់ស្ថាបនិកក្រុមហ៊ុន Huawei គឺលោក Ren Zhengfei ត្រូវបានចាប់ខ្លួនដំបូងបំផុតនៅក្នុងទីក្រុង Vancouver កាលពីចុងឆ្នាំមុននេះផ្អែកទីលើដីកាចាប់ខ្លួនរបស់សហរដ្ឋអាមេរិក ហើយប្រឈមមុខទៅនឹងការធ្វើបត្យាប័នទៅកាន់រដ្ឋជាច្រើន។

កាលពីខែមករាកន្លងទៅនេះ នាយកដ្ឋានយុត្តិធម៌អាមេរិក បានចេញដីកាចោទប្រកាន់ចំនួន 13 ទៅលើករណីប្រឆាំងក្រុមហ៊ុន Huawei ដែលក្រុមហ៊ុនបុត្រសម្ព័ន្ធពីររបស់ Huawei (Huawei Device USA និង SkycomTech) រួមនឹងនិងលោកស្រី Meng អាយុ 46 ឆ្នាំនេះ។ អាជ្ញាធរអាមេរិក បានចោទប្រកាន់ថា នាយកប្រតិបត្តិ និងអង្គភាពជាច្រើន របស់ក្រុមហ៊ុន Huawei ថា បានក្លែងបន្លំធនាគារ និងបញ្ឆោតរដ្ឋាភិបាលអាមេរិក ធ្វើជំនួញនៅអ៊ីរ៉ង់។ បច្ចុប្បន្ននេះ ប្រទេសនេះ កំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ដោយការិយាល័យគ្រប់គ្រងទ្រព្យសម្បត្តិបរទេសរបស់សហរដ្ឋអាមេរិក (OFAC) ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកស្រី Meng ត្រូវគេចាប់ខ្លួននៅក្នុងផ្ទះលោកស្រី នៅប្រទេសកាណាដា។ លោកស្រី នឹងបង្ហាញខ្លួននៅតុលាការក្រុង Vancouver នៅថ្ងៃទី 6 ខែមីនាខាងមុខនេះហើយ។ នៅពេលនោះ តុលាការ នឹងធ្វើសវនាការបត្យាប័នប្រឆាំង នឹងនាយកប្រតិបត្តិក្រុមហ៊ុន Huawei រូបនេះ។ ទោះយ៉ាងណាក៏ដោយ ប្រព័ន្ធច្បាប់របស់ប្រទេសកាណាដា បានអនុញ្ញាតឱ្យមានការអំពាវនាវមួយចំនួន អាចនឹងមានរយៈពេលជាច្រើនឆ្នាំ នៅមុនពេលលោកស្រី Meng ត្រូវបញ្ជូនទៅកាន់រដ្ឋជាច្រើន។ គួរបញ្ជាក់ថា កាលពីខែធ្នូនេះ លោកប្រធានាធិបតី បាននិយាយថា លោកអាចនឹងធ្វើអន្តរាគមន៍បាន ប្រសិនបើរឿងនេះ អាចបម្រើផលប្រយោជន៍របស់សហរដ្ឋអាមេរិក ឬជួយធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងប្រទេសចិន។

ដោយសារតែប្រការនេះហើយ បានធ្វើអោយប្រទេសចិន មិនសប្បាយចិត្តនោះចំពោះការប្រកាសនេះ ហើយប្រជាជនកាណាដា ខ្លះមានការព្រួយបារម្ភអំពីការសងសឹកនេះ។ កួរបញ្ជាក់ថា បន្ទាប់ពីលោកស្រី Meng ត្រូវគេចាប់ខ្លួននោះ ប្រទេសចិន ក៏បានចាប់ខ្លួនជនជាតិកាណាដាពីរនាក់ទៀត ដោយលើកឡើងពីហេតុផលសន្តិសុខជាតិ ហើយកាត់ទោសបុរសជនជាតិកាណាដាម្នាក់ឱ្យស្លាប់បន្ទាប់ពីការចាប់រត់គ្រឿងញៀន។ លើសពីនេះទៀត ដើម្បីប្រឆាំងនឹងការចាប់ខ្លួនរបស់លោកស្រី Meng ដែលស្ថិតនៅក្នុងទិសដៅរបស់សហរដ្ឋអាមេរិកនោះ ក្រុមហ៊ុនអាជីវកម្មនៅក្នុងប្រទេសចិន ក៏បានចាប់ផ្តើមដាក់ទណ្ឌកម្មទៅលើបុគ្គលិកជាច្រើននាក់ ដែលទិញទូរស័ព្ទ iPhone ប្រើប្រាស់ផងដែរ។ ពួកគេក៏ផ្តល់រង្វាន់ដល់អ្នកដែលទិញទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ផងដែរ តាមរយៈការផ្តល់ការឧបត្ថម្ភដល់ការទិញទាំងនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍