no-alternative title
no-alternative title

បែកធ្លាយវីដេអូកាន់បង្ហាញពីរូបរាងពិត និងគុណសម្បត្តិទាំងស្រុងរបស់ស្មាតហ្វូន Samsung Galaxy A8 Plus (2018)

ទូរស័ព្ទស៊េរីថ្មី Samsung Galaxy A8 (2018) ត្រូវបានបែកធ្លាយលក្ខណៈសម្បត្តិលម្អិតទាំងស្រុងក្នុងវីដេអូកាន់បង្ហាញផ្ទាល់ដៃរយះពេល 2:55 នាទី។ ស្មាតហ្វូនដែលគេកាន់បង្ហាញនេះគឺស៊េរី Samsung Galaxy A8+ (2018) ដែលវាត្រូវបានគេកាន់បង្ហាញគ្រប់ជ្រុងគ្រប់ផ្នែកទាំងអស់នៃតួរខ្លួនរួមជាមួយគុណសម្បត្តិរបស់វាថែមទៀតផង។ តាមរយះការបង្ហាញនៅក្នុងវីដេអូនេះផងដែរគឺបានបញ្ជាក់ច្បាស់ថា Samsung Galaxy A8 (2018) និង A8+ (2018) មិនមានបន្ថែមនៅប៉ូតុងសម្រាប់ដំណើរការមុខងារ Bixby ដូចព័ត៌មានចចាមអារ៉ាមនោះទេ ហើយសម្រាប់ទ្រនាប់ស្កែនក្រយ៉ៅម្រាមដៃរបស់វាគឺស្ថិតនៅខាងក្រោមកាមេរ៉ាក្រោយ ហើយនឹងប្រើប្រាស់បន្ទះបង្ហាញកម្រិត 18:9 aspect ratio និងកាមេរ៉ាខាងមុខចំនួនពីរគ្រាប់។ 

បងប្អូន Galaxy A8 (2018) នឹងក្លាយជាស្មាតហ្វូនដំបូងរបស់ Samsung ដែលបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះនៅលើកាមេរ៉ាខាងមុខ។កាមេរ៉ាមុខទាំងពីររបស់វានឹងប្រើសែនស័រទំហំ 16MP+8.0MP ជាមួយកម្រិត aperture f/1.9 ដូចគ្នា ហើយកាមេរ៉ាខាងក្រោយគឺមានទំហំ 16MP ជាមួយកម្រិត Aperture f/1.6។ Samsung Galaxy A8+ (2018) បំពាក់នៅបន្ទះអេក្រង់ទំហំ 6.0 អ៊ីងប្រភេទ Super AMOLED ទ្រទ្រង់ការបង្ហាញរូបភាពបានក្នុងទំហំ 1080x2220px និងពាក់អាវគ្រោះការពារទឹកកម្រិត IP68។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់កំលាំងម៉ាស៊ីនវិញ គឺវានឹងប្រតិបត្តិការលើបន្ទះឈីប Exynos 7885 ដែលមានអង្គគណនាចំនួន 8 គ្រាប់ដោយពីរគ្រាប់មានល្បឿន 2.2GHz និង 6 គ្រាប់ទៀតមានល្បឿន 1.6GHz ជាមួយរ៉េមទំហំធំរហូតដល់ទៅ 6GB (អាចមានម៉ូដែលបំពាក់រ៉េមទំហំ 4GB ផងដែរ)។ ស្មាតហ្វូនស៊េរីថ្មីនេះប្រើប្រាស់ថ្មខ្នាត 3,500mAh, មានអង្គផ្ទុកទិន្នន័យស្រាប់ក្នុងម៉ាស៊ីនទំហំ 64GB និងអាចដាក់បន្ថែមទំហំម៉េមូរីក្រៅប្រភេទ microSD Card។ ទោះជាយ៉ាងណាប្រភពមិនបានបញ្ជាក់ពីកាលបរិច្ឆេទដែល Samsung  ត្រូវដាក់បង្ហាញចេញផ្លូវការក៏ដូចជាតម្លៃរបស់ពូកវានៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន