no-alternative title
no-alternative title
no-alternative title
no-alternative title

LG X4+ ស្មាតហ្វូនស៊េរីថ្មីបំពាក់នូវបន្ទះឈីប Snapdragon 425 និងប្រើប្រាស់បច្ចេកវិទ្យា LG Pay ចាប់ផ្តើមចេញលក់ហើយមានតម្លៃ $280

កាលពីម្សិលម្ង៉ៃនេះ ក្រុមហ៊ុន LG ទើបតែបានប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីដែលមានឈ្មោះថា LG X4+ នៅក្នុងប្រទេសកូរ៉េខាងត្បូង។ ស្មាតហ្វូននេះ គឺពិតជាមានរូបរាងរឹងមាំហើយលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ គឺជាប្រភេទថ្នាក់កណ្តាលប៉ុណ្ណោះ។ ស្មាតហ្វូន LG X4+ មានអេក្រង់ទំហំ 5.3 អ៊ីង ប្រភេទ IPS Display ទ្រទ្រង់កម្រិតភាពច្បាស់បានក្នុងទំហំ 720x1280 ភិចសែល។ ស្មាតហ្វូននេះ ប្រើប្រាស់បន្ទះឈីប Snapdragon 425 SoC រ៉េមទំហំ 2GB ម៉េមូរីក្នុងម៉ាស៊ីនទំហំ 32GB និងបន្ទះឈីប microSD ហើយថាមពលថ្មរបស់វាគឺទំហំ 3000mAh។

លក្ខណៈពិសេសនៃស្មាតហ្វូនស៊េរីថ្មីនេះ គឺមានកាមេរ៉ាខាងក្រោយទំហំ 13MP និងកាមេរ៉ាខាងមុខទំហំ 5MP សម្រាប់ថតរូប Selfie ហើយនឹងដំណើរនូវបន្ទះឈីប Android 7.0 Nougat រួមជាមួយនិងបច្ចេកវិទ្យា LG Pay ថែមទៀតផង។ សម្រាប់ការភ្ជាប់ទំនងរបស់ស្មាតហ្វូនថ្មីនេះ គឺមានភ្ជាប់មក Wi-Fi 802.11 b/g/n, Bluetooth 4.2, NFC និង USB-C ។ ស្មាតហ្វូន LG X4+ មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាង។ សម្រាប់ប្រព័ន្ធសំឡេងរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវប្រភេទសំឡេង Hi-Fi DAC (digital to analog converter) ហើយអាចប្រើប្រាស់នូវមុខងារ MIL-STD 810G សម្រាប់ទប់ទល់ទៅនឹងការរំញ័រ សីតុណ្ហភាព មិងការទប់ទល់នឹងកំដៅ និងសំណើមផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

និយាយពីផ្នែកខាងក្រោយរបស់ស្មាតហ្វូន LG X4+ នេះ គឺត្រូវបានក្រុមហ៊ុនផលិតឡើងពីអាលុយមីញ៉ូម វិមាត្រ 148.6 x 75.1 x 8.6mm និងទំងន់ 172.3g ។ ស្មាតហ្វូននេះ នឹងដាក់លក់នៅលើទីផ្សារជាមួយពីរពណ៌សម្រាប់ជ្រើសរើសគឺពណ៌ខៀវ និងពណ៌ស្វាយ។ ស្មាតហ្វូន LG X4+ នឹងដាក់លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅចុងខែនេះ ជាមួយនឹងក្រុមហ៊ុនចែកចាយចំនួន 3 គឺមានតម្លៃ 300,000 វ៉ុន ($280) ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍