no-alternative title
no-alternative title

Samsung Galaxy S9 និង S9 Plus Chinese Edition ស៊េរីថ្មី ត្រូវបានព្យាករណ៍ថា នឹងមានតម្លៃថោកជាងម៉ូដែលសំរាប់ទីផ្សារសកល

នៅក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress ខាងមុខនេះ ក្រុមហ៊ុន Samsung បានប្រកាសថា នឹងបង្ហាញចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនម៉ូដែលចុងក្រោយបំផុតនោះគឺ Samsung Galaxy S9 និង Galaxy S9 Plus គឺថ្ងៃទី 26 ខែកុម្ភៈខាងមុខនេះ។ ជាមួយនឹងព័ត៌មានរបស់ស្មាតហ្វូនត្រកូល Galaxy S9 នេះ នៅមិនទាន់មានការបញ្ជាក់អំពីតម្លៃនៅឡើយទេ។ មានការរំពឹងទុកជាមុនថា Samsung នឹងមានចេញនូវស្មាតហ្វូន Galasy S9 ដែលមានតម្លៃថោកសំរាប់ប្រទេសចិន ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Gui Xian អគ្គនាយករបស់ក្រុមហ៊ុន Samsung នៅក្នុងប្រទេសចិន បានទម្លាយនៅក្នុងបទសម្ភាសន៍កាលពីពេលថ្មីៗនេះថា តម្លៃរបស់ស្មាតហ្វូន Galaxy S9 នៅក្នុងប្រទេសចិន នឹងមានតម្លៃថោកជាងគេបំផុតនៅក្នុងពិភពលោក។ តែទោះជាយ៉ាងណាក៏ដោយ លោកមិនទាន់ទម្លាយអំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ។ យោងតាមការបញ្ជាក់នៅក្នុងព្រឹត្តិការណ៍មុននេះ បញ្ជាក់ថា ស្មាតហ្វូនននេះ នឹងចាប់ផ្តើមនូវការកម្មង់ទិញមុននៅថ្ងៃទី 1 ខែមីនា ហើយការចាប់ផ្តើមដឹកជញ្ជូនគឺនៅថ្ងៃទី 16 ខែមីនាខាងមុខនេះ។ ក្រុមហ៊ុននៅមិនទាន់បញ្ជាក់អំពីកាលបរិច្ឆេទទៅលើការលក់ជាផ្លូវការនៅឡើយទេ។

 

ស្មាតហ្វូន Samsung Galaxy S9 ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់រ៉េមទំហំ 4GB នឹងមានម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB និង 128GB ។ មួយវិញទៀត សម្រាប់ស្មាតហ្វូន Galaxy S9 Plus នឹងមានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB, 128GB, 256GB និង 512GB។ សម្រាប់ម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB នឹងដាក់លក់នៅក្នុងទីផ្សារមួយចំនួនប៉ុណ្ណោះ ហើយមានចំនួនកំណត់ផងដែរ។

 

ស្មាតហ្វូនទាំងពីរម៉ូដែលនេះ នឹងប្រើប្រាស់បន្ទះឈីប Snapdragon 845 សំរាប់ទីផ្សារសហរដ្ឋអាមេរិក និងទីផ្សារប្រទេសចិន ស្របពេលដែលបន្ទះឈីប Exynos 9810 ត្រូវបានប្រើប្រាស់សំរាប់អន្តរជាតិ ដែលមានការពង្រឹងទៅលើសមត្ថភាពនៃ CPU, GPU performance, artificial intelligence (AI) និង deep learning ជាដើម។ អេក្រង់របស់ Galaxy S9 នេះមានអេក្រង់ទំហំ 5.8 អ៊ីង Galaxy S9 Plus មានអេក្រង់ទំហំ 6.2 អ៊ីង។ Galaxy S9 មានកាមេរ៉ាមួយនៅផ្នែកខាងក្រោយ សំរាប់ S9 Plus នឹងប្រើប្រាស់ប្រព័ន្ធកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ។  

 

គួរបញ្ជាក់ថា កាលពីដើមសប្តាហ៍នេះ ក៏មានព័ត៌មានបែកធ្លាយមួយចេញពី ANATEL បានទម្លាយថា ស្មាតហ្វូន Galaxy S9 នឹងប្រើប្រាស់ថាមពលថ្មទំហំ 3000mAh និង Galaxy S9 Plus មាន ទំហំ 3500mAh ដូចជំនាន់មុនដែរ។ មានការព្យាករណ៍ថា តម្លៃរបស់ស្មាតហ្វូន Galaxy S9 ប្រហែលជាមិនខុសប្លែកខ្លាំងពីស្មាតហ្វូនត្រកូល Galaxy S8 នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន