no-alternative title
no-alternative title

Samsung Galaxy Tab S4 ទំនងជានឹងបង្ហាញខ្លួននៅមុនព្រឹត្តិការណ៍ MWC 2018

នៅក្នុងពេលបច្ចុប្បន្ននេះ អ្នកគាំទ្ររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ភាគច្រើន បាននឹងកំពុងតែផ្តោតអារម្មណ៍យ៉ាងខ្លាំងទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុននេះគឺ ស្មាតហ្វូន Galaxy S9 និង Galaxy S9+។ ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏នូវមានឧបករណ៍ថ្មីមួយទៀតដែរ ដែលក្រុមហ៊ុនគ្រោង នឹងបង្ហាញនៅចុងខែនេះក្នុងព្រឹត្តិការណ៍តាំងពិពរណ៍ Mobile World Congress 2018 ដែលជាថេប្លេតស៊េរីថ្មីនោះ។

បើទោះបីជាស្មាតហ្វូនស៊េរីថ្មី Galaxy S9 ត្រូវបានគេរំពឹងថាណ នឹងបង្ហាញខ្លួននៅក្នុងពេលឆាប់ៗខាងមុខនេះក៏ដោយ ក្រុមហ៊ុន Samsung ក៏បាន ត្រៀមខ្លួនក្នុងការប្រកាសចេញអំពីថេប្លេតស៊េរីថ្មី Galaxy Tab S4 ដូចគ្នា។ ថេប្លេតស៊េរីថ្មីនេះ ទើបតែបង្ហាញនៅលើ GFXBench រួមជាមួយនឹងលក្ខណៈសម្បត្តិរបស់វាផងដែរ។ Galaxy Tab S4 ដែលមានលេខកូដ SM-T835 គឺជាថេប្លេតប្រភេទប្រណិតដែល នឹងបំពាក់នូវរ៉េមទំហំ 4GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 64GB នោះ។ ថេប្លេតនេះនឹងបំពាក់នូវបន្ទះឈីប Snapdragon 835 processor និងក្រាហ្វិកកាត Adreno 540 GPU ។

រូបភាពពាណិជ្ជកម្ម
no-alternative title

បន្ថែមពីនេះទៀត ថេប្លេតនេះ នឹងបំពាក់នូវកាមេរ៉ាខាងក្រោយទំហំ 12MP និងកាមេរ៉ាខាងមុខទំហំ 8MP សម្រាប់ការថតរូប Selfies។ ថេប្លេតនេះមិនមានភ្ជាប់ជាមួយនឹង NFC (Near Field Communications) ប៉ុន្តែវាអាចប្រើប្រាស់នូវ Wi-Fi និងGPS ផងដែរ។ ថេប្លេត Samsung Galaxy Tab S4 នឹងមានអេក្រង់ទំហំ 10.5 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ 2560 x 1600 ភិចសែល និងប្រព័ន្ធប្រតិបត្តិការ Android 8.0 Oreo ។ ថេប្លេតនេះអាចភ្ជាប់ជាមួយនឹង SIM ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការខលផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន