ក្រុមហ៊ូន Xiaomi មានគម្រោងក្នុងការប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មី Redmi Note 5 Redmi Note 5 Pro រួមជាមួយនឹងឧបករណ៍បច្ចេកវិទ្យា Mi TV 4 នាពេលឆាប់!ៗនេះ។ មុនពេលដែលព្រឹត្តិការណ៍សម្ភោធបង្ហាញខ្លួនជាផ្លូវការនោះ លក្ខណៈសម្បត្តិរបស់ស្មាតហ្វូនស៊េរីថ្មីទាំងពីរនេះគឺ Redmi Note 5 និង Redmi Note 5 Pro ក៏បែកធ្លាយនៅលើអនឡាញផងដែរ។ រូបភាពបែកធ្លាយក៏បង្ហាញអំពីការរចនារូបរាងរបស់ស្មាតហ្វូននេះផងដែរ។ ដូចអ្វីដែលរំពឹងទុក ស្មាតហ្វូនទាំងនេះនឹងមានការរចនារូបរាងអេក្រង់ពេញលេញជាមួយនឹងកម្រិត 18:9 aspect ratio ។
ស្មាតហ្វូន Redmi Note 5 គឺជាកំណែមកពីស្មាតហ្វូន Redmi 5 Plus។ យោងតាមការបញ្ជាក់របស់រូបភាពបែកធ្លាយនេះ ស្មាតហ្វូននេះនឹងមានអេក្រង់ទំហំ 5.9 អ៊ីង កម្រិត Full-HD+ display 2160 x 1080 ភិចសែល និងអេក្រង់គែមកោង 2.5D curved glass ផងដែរ។ ស្មាតហ្វូននេះទំនងជាបំពាក់នូវបន្ទះឈីប Qualcomm‘s Snapdragon 625 processor ជាមួយនឹងក្រាហ្វិកកាត Adreno 506 graphics ផងដែរ។ ស្មាតហ្វូននេះអាចមានទំហំ 3GB RAM/32GB ROM និង 4GB RAM/64GB ROM ផងដែរ។
ស្មាតហ្វូនស៊េរីថ្មីនេះ អាចនឹងប្រើប្រាស់កាមេរ៉ាខាងក្រោយទំហំ 12MP និងកាមេរ៉ាខាងមុខទំហំ 5MP ហើយវាមានភ្លើង LED Flash និងមុខងារ Beautify 3.0 ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយសម្រាប់ការពារផងដែរ។ សម្រាប់ការតភ្ជាប់មានដូចជា 4G LTE, Wi-Fi 802.11 b/g/n, Bluetooth និង GPS ។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4000mAh ។ ចំនែកស្មាតហ្វូន Redmi Note 5 Pro នឹងមានអេក្រង់ទំហំ 5.9 អ៊ីញជាមួយនឹងកម្រិតភាពច្បាស់ Full HD+ display ដែលមានកម្រិត 2160 x 1080 ភិចសែល 18:9 aspect ratio កញ្ចក់អេក្រង់ 2.5D curved glass, កម្រិតពន្លឺ 450 nits brightness, កម្រិតពណ៌ 83% NTSC color gamut និងកម្រិត 1500:1 contrast ratio ផងដែរ។
ស្មាតហ្វូននេះ ដំណើរការនូវបន្ទះឈីប 1.8GHz octa-core Snapdragon 636 14nm processor ជាមួយនឹងក្រាហ្វិកកាត Adreno 509 GPU ។ វាមាន 3 ទំហំសម្រាប់ធ្វើការជ្រើសរើសគឺទំហំ 3GB/32GB, 4GB/64GB ROM និង 6GB/64GB ROM ផងដែរ។ បន្ថែមពីនេះទៀតនោះ វាមានរន្ធ microSD Card សម្រាប់ដាក់ម៉េមូរីទំហំដល់ទៅ 128GB ថែមទៀត។ ស្មាតហ្វូននេះបំពាក់នូវកាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយទំហំ 12MP ហើយវាមានភ្លើង LED Flash ភ្លោះ សេនស័រទំហំ 1.25μm pixel មុខងារ f/2.2 aperture និង phase detection autofocus និងកាមេរ៉ាខាងមុខទំហំ 5MP ភ្ជាប់ជាមួយនឹងសេនស័រ 1.12μm pixel និងមុខងារ f/2.0 aperture ផងដែរ។
កាមេរ៉ាផ្នែកខាងមុខរបស់ស្មាតហ្វូននេះមានទំហំ 20MP ភ្ជាប់ជាមួយនឹងសេនស័រ Sony IMX376 និងភ្លើង LED Flash ផងដែរ។ ស្មាតហ្វូននេះប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃនៅផ្នែកខាងក្រោយ និង infrared sensor ផងដែរ។ សម្រាប់ការតភ្ជាប់វាមាន 4G VoLTE, Wi-Fi 802.11 a/b/g/n (2.4GHz + 5GHz), Bluetooth 4.2 និង GPS + GLONASS ហើយវាមានថាមពលថ្មទំហំ 4000mAh ។