ថ្មីៗនេះ មានការបែកធ្លាយព័ត៌មានថ្មីមួយរបស់ស្មាតហ្វូន Galaxy S9 បានអះអាងថា ក្រុមហ៊ុនយក្សមួយនេះ បានប្រើប្រាស់នូវប្រព័ន្ធសំឡេង Stereo speakers សម្រាប់ការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូនផ្សេងទៀត ដែលមានប្រើប្រាស់នូវ Dual Speaker។ ព័តមាននេះខាងលើនេះ ត្រូវបានគេចាត់ទុកថា ជារឿងពិត ដោយសារតែក្រុមហ៊ុន Samsung ត្រូវប្រើពេលវេលាមួយឆ្នាំ ដើម្បីស្រាវជ្រាវ។ តើលោកអ្នកនៅចាំ កាសស្តាប់ AKG ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S8 និង Note 8 នោះទេ ស្មាតហ្វូន Galaxy S9 ប្រើប្រាស់នូវ "stereo speakers" ។ ប៉ុន្តែតើហេតុអ្វីបានជាក្រុមហ៊ុន Samsung ចំណាយទឹកប្រាក់ 8 ពាន់លានដុល្លារអាមេរិក ដើម្បីទិញយកក្រុមហ៊ុន Harman Kardon នោះ?
ជាមួយនឹងការជំនួសទៅប្រើប្រាស់នូវ Stereo Speakers ស្មាតហ្វូន Galaxy S9 កាន់តែសម្លងលឺខ្លាំងនោះ ក្រុមហ៊ុនបានរចនា Board អោយមានភាពខុសគ្នាពី S8 ដោយផ្នែកខាងលើ និងផ្នែកខាងក្រោម គឺមានកម្រ៉ាស់ស្តើងជាងស្មាតហ្វូន Galaxy S8។ ហើយនៅក្នុងនោះ គឺមានតែកន្លែងតែមួយគត់សម្រាប់ដាក់ឧបាល័រនេះ គឺផ្នែកខាងក្រោម។ នៅផ្នែកខាងលើរបស់ស្មាតហ្វូននេះ គឺស្តើងដូចនេះអាចដាក់បានតែកាមេរ៉ា និងសេនស័រប៉ុណ្ណោះ។ ក្រុមហ៊ុន Samsung បានបង្កើតនូវសំឡេង Speaker ខាងក្រោមលឺខ្លាំងជាងមុនដល់ទៅ 50% បើធៀបជាមួយនឹងស្មាតហ្វូន Galaxy S8 នោះ។
ក្រុមហ៊ុនប្រើប្រាស់នូវប្រព័ន្ធសំឡេង Stereo speakers ជាមួយនឹងកម្រិតសំឡេង 3-4dB ហើយវាលឺជាងសំឡេងរបស់ Speakers Galaxy S8។ អ្នកជំនាញរបស់ក្រុមហ៊ុន AKG បានបញ្ជាក់ថា ការប្រើប្រាស់នូវ Dolby Atmos surround sound algorithms គឺពិតជាល្អឥតខ្ចោះសម្រាប់លោកអ្នកក្នុងការទស្សនាខ្សែភាពយន្ត ឬការស្តាប់តន្រ្តីនៅលើស្មាតហ្វូន Galaxy S9 ឬ S9+ របស់អ្នក៕