no-alternative title
no-alternative title

Xiaomi Mi7 និង Mi8 ដែលត្រៀមបង្ហាញខ្លួននៅចុងខែឧសភានេះ ត្រូវបានប្រទះឃើញនៅលើវ៉ិបសាយរបស់ស្ថាប័នទូររគមនាគមន៍ China 3C និង FCC

ក្រុមហ៊ុន Xiaomi ត្រូវបានគេដឹងថាត្រៀមប្រារព្ធព្រឹត្តិការគំរបខូប 8 ឆ្នាំនៃការបង្ហាញវត្តមានលើទីផ្សារស្មាតហ្វូន (2018 Annual Product Launch Event) នៅថ្ងៃទី 31 ខែឧសភានេះ។ ហើយគេក៏ដឹងទៀតដែលថាក្នុងព្រឹត្តិការនោះ Xiaomi ត្រៀមប្រកាសចេញកំពូលស្មាតហ្វូនស៊េរីថ្មីពីរម៉ូដែលគឺ Xiaomi Mi7 និង Mi 8 ដែលជាម៉ូដែល 8th Anniversary Edition ផងដែរ។ ហើយឥលូវនេះ មុនពេលនៃការមកដល់នៃស្មាតហ្វូនទាំងពីរម៉ូដែលនេះ ពួកវាត្រូវបានគេប្រទះឃើញនៅលើបណ្តាញវ៉ិបសាយរបស់ស្ថាប័ន China 3C និង FCC របស់អាមេរិក ប៉ុន្តែស្ថាប័នទាំងពីរនេះ មិនបានបង្ហាញលម្អិតនូវគុណសម្បត្តិរបស់ពួកវាឡើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅលើវ៉ិបសាយរបស់ China 3C បានបង្ហាញថាស្មាតហ្វូនទាំងពីរនេះនឹងប្រើប្រាស់លេខកូដម៉ូដែល M1805E2A និង M1803E1A ហើយពូកវានឹងប្រើប្រាស់ឆ្នាំងសាកប្រភេទ MDY-08-ES power adapter ដែលទ្រទ្រង់ជាមួយចរន្តភ្លើងពី 5V3A / 9V2A ដល់ 12V1.5A  ជាមួយកំលាំងចរន្តសាកចេញដល់ទៅ 20W។  បើនិយាយពី Mi 8 ដែលជាម៉ូដែល 8th Anniversary Edition  វិញត្រូវបានបែកធ្លាយវីដេអូកាលពីពេលថ្មីៗនេះបង្ហាញអោយឃើញថាស្មាតហ្វូនមួយនេះនឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាស្កែនក្រយ៉ៅម្រាមដៃក្រោមកញ្ចក់អេក្រង់ (In-display fingerprint reader) ដូច ViVo X21 UD និងប្រើបច្ចេកវិទ្យាសំគាល់មុខ 3D Face recognition ដូច iPhone X ដែរ។ 

សម្រាប់ព័ត៌មានចចាមអារ៉ាមផ្សេងៗទៀតបាននិយាយថាទាំង Mi7 និងMi 8 Anniversary Edition នឹងមានតួរខ្លួនស្រោបដោយកញ្ចក់ជាមួយស៊ុមលោហៈ បំពាក់នូវប្រព័ន្ធកាមេរ៉ាភ្លោះនៅលើកាមេរ៉ាក្រោយ ប្រើប្រាស់បន្ទះឈីប Qualcomm Snapdragon 845 និងមានថ្មកំលាំង 4,000 មីលីអំពែម៉ោង។ ហើយសម្រាប់ម៉ូដែល Mi 8 Anniversary Edition នឹងក្លាយជាកំពូលស្មាតហ្វូនដំបូងរបស់ Xiaomi ដែលប្រើបច្ចេកវិទ្យា 3D Face Recognition និង In-Display Fingerprint Reader៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍