no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy S9 និង S9+ឈរនៅកំពូលតារាងស្មាតហ្វូន ដែលលក់ដាច់ជាងគេបំផុត នៅក្នុងទីផ្សារពិភពលោកសំរាប់ខែខែមេសា

យើងបានដឹងហើយថាកំពូលស្មាតហ្វូន  iPhone X គឺជាស្មាតហ្វូនដែលមានប្រជាប្រិយភាព និងលក់ដាច់ជាងគេបំផុតនៅទូទាំងទីផ្សារសកលលោកចាប់តាំងពីវាត្រូវបានក្រុមហ៊ុនប្រកាសចេញដាក់លក់ជាផ្លូវការណ៍កាលពីដើមឆ្នាំ។ ប៉ុន្តែអ្វីដែលជាចំណាប់អារម្មណ៍ថ្មីក្នុងទីផ្សារប្រគូតប្រជែងដ៏ក្តៅគគុកក្នុងវិស័យមួយនេះគឺថា iPhone X ត្រូវបានបាត់បង់ដំណែងជាស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតដោយដំណែងរបស់វាត្រូវបានជំនូសដោយកំពូលស្មាតហ្វូន Samsung Galaxy S9 និង S9+ វិញម្តង។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមរបាយការណ៍របស់ Counterpoint បានបង្ហាញចេញទិន្នន័យស្រាវជា្រវទីផ្សារចុងក្រោយរបស់ខ្លួនសម្រាប់ខែមេសាហៅថា Market Pulse April Edition ស្តីពីកំពូលស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតក្នុងទីផ្សារសកលលោកបានបង្ហាញអោយឃើញនៅលើដ្យាក្រាមបានបង្ហាញថាកំពូលស្មាតហ្វូន Galaxy S9+ និង S9 គឺឈរនៅលេខរៀងកំពូលតារាងដោយក្តោបក្តាប់ចំនែកទីផ្សារលក់សរុបប្រមាណ 2.6% ខណះដែល iPhone X ត្រូវធ្លាក់មកឈរនៅលេខរៀងទី 3 ជាមួយចំនែកទីផ្សារ 2.3%។ 

 

ក្រុមអ្នកវិភាគរបស់ Counterpoint បានចង្អុលបង្ហាញថា ទីផ្សារស្មាតហ្វូន Galaxy S9 និង S9+ មានទីផ្សារល្អខ្លាំងក្នុងទីផ្សារកូរ៉េខាងត្បូង, អាមេរីកខាងជើង និងអាស៊ីប៉ាស៊ីហ្វិច។ យ៉ាងណាមិញក្រុមហ៊ុន Cupertino បានបង្ហាញអោយដឹងដែរថាសម្រាប់ស្មាតហ្វូន iPhone ស៊េរីមុនៗរបស់ខ្លួនក៏នៅតែមានតម្រូវការខ្លាំងផងដែរក្នុងតំបន់មួយចំនួនដូចជាតំបន់ APAC និង NAM ដែលអតិថិជននៅតែមានភាពរីករាយក្នុងការប្រើប្រាស់ iPhone 7  ហើយស្មាតហ្វូនស៊េរីរាងចំណាស់មួយនេះបានស្ថិតក្នុងកំពូលតារាងស្មាតហ្វូដែលលក់ដាច់បំផុតផងដែរជាមួយចំនែកទីផ្សារ 1.7%។ 

 

ចំនែកទីផ្សារស្មាតហ្វូនក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi ក៏មានទីផ្សារហក់ឡើងខ្លាំងផងដែរដោយអាចជ្រៀតខ្លួនមកតោងដំណែងលេខរៀងទី 6 និងទី 8 ជាមួយស្មាតហ្វូន Redmi 5A និង Redmi 5 Plus/Note 5 របស់ខ្លួនជាមួយចំនែកទីផ្សារប្រមាណ 1.5% និង 1.4%។ សម្រាប់ iPhone 8+និង iPhone 8  ស្ថិតនៅលេខរៀងបន្តបន្ទាប់ពី iPhone X ដែលមានចំនែកទីផ្សារលក់សរុប 2.3% និង 2.2%។ រីឯ iPhone 6 ឈរនៅលេខរៀងទី 7 ជាមួយចំនែកទីផ្សារ 1.4% និង Samsung Galaxy S8 ក៏តោងជាប់ក្នុងតារាងផងដែរនៅលេខរៀងទី 10 ជាមួយចំនែកទីផ្សារ 1.3%។ 

 

ទោះជាយ៉ាងណាយើងមិនឃើញមានវត្តមានកំពូលស្មាតហ្វូន Huawei P20 និង P20 Pro នៅក្នុងបញ្ចីស្មាតហ្វូនដែលលក់ដាច់បំផុតក្នុងទីផ្សារពិភពលោកនៅឡើយទេសម្រាប់ពេលនេះខណះដែលកំពូលស្មាតហ្វូនបងប្អូនទាំងពីរនេះកំពុងមានការចាប់អារម្មណ៍ខ្លាំងពីសំណាក់នៃអ្នកប្រើប្រាស់មិនធម្មតាដែរ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

Honor Magic V5 នឹងប្រជែងជាមួយ Galaxy Z Fold 7 នៅលើទីផ្សារសកលឆាប់ៗនេះហើយ

ដោយ ប៉េងលីន