no-alternative title
no-alternative title

Jack Wong និយាយថា Meizu X8 ស្មាតហ្វូនស៊េរីថ្មី នឹងមានរូបរាងស្អាត ហើយនឹងមានលក្ខណៈសម្បត្តិខ្លាំងក្លាជាងស្មាតហ្វូន Xiaomi Mi 8 SE

 

លោក Jack Wong ដែលជាស្ថាបនិករបស់ក្រុមហ៊ុនបច្ចេកវិទ្យា Meizu មិនសូវជាមានភាពសកម្ម នៅលើវេទិការបស់ក្រុមហ៊ុនប៉ុន្មានទេ។ លោកធ្លាប់ បានទម្លាយនូវព័ត៌មាននៃមុខងាររបស់ស្មាតហ្វូនស៊េរីថ្មីជាច្រើន របស់ក្រុមហ៊ុននេះ។ នៅដើមសប្តាហ៍នេះ លោក Wong បានបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មីនេះ នឹងមានឈ្មោះថា Meizu X8 ។ គាត់ បាននិយាយបន្តទៀតថា ស្មាតហ្វូន Meizu X8 នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 SoC។ កាលពីម្សិលមិញនេះ លោកចែករំលែកនូវព័ត៌មានរបស់ស្មាតហ្វូន Meizu X8 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

លោក Wong បានធ្វើការអះអាងថា ស្មាតហ្វូនស៊េរីថ្មី X8 នឹងមានសមត្ថភាពប្រសើរជាងស្មាតហ្វូន Xiaomi Mi 8 SE ដែលជាស្មាតហ្វូនដំបូងបំផុតដែលប្រើប្រាស់នូវបន្ទះឈីប Snapdragon 710 ផងដែរ។ លោកក៏បានបញ្ជាក់ទៀតថា ស្មាតហ្វូន X8 នឹងមានអេក្រង់ធំជាងស្មាតហ្វូន Mi 8 SE។ លោក Wong មិនទាន់បានបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូន Meizu X8 ប៉ុន្តែគាត់បានទម្លាយថា ស្មាតហ្វូននេះនឹងមានតម្លៃ 2,000 Yuan (~$303) ។ គួរបញ្ជាក់ថា ស្មាតហ្វូន Mi 8 SE  មានពីរប្រភេទសម្រាប់ធ្វើការជ្រើសរើសគឺ 4GB+64GB និងទំហំ 6GB+64GB។ ស្មាតហ្វូនទាំងនេះមានតម្លៃ 1,799 Yuan និង 1,999 Yuan។

 

លោក Wong បានបញ្ជាក់ថា ស្មាតហ្វូន Meizu X8 នឹងអាចធ្វើការប្រកួតប្រជែងជាមួយនឹងស្មាតហ្វូន Mi 8 SE បាន។ ចាប់តាំងពីស្មាតហ្វូនស៊េរីថ្មី X8 នឹងក្លាយជាស្មាតហ្វូនដែលថ្នាក់កណ្តាលកម្រិតខ្ពស់។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបច្ចេកវិទ្យាស្កេនក្រយ៉ៅដៃក្រោមអេក្រង់ in-display fingerprint។ បច្ចេកវិទ្យាកម្រិតខ្ពស់  fingerprint scanning technology នឹងប្រើប្រាស់នៅលើស្មាតហ្វូន Meizu 16 និង 16 Plus ហើយស្មាតហ្វូននេះ នឹងប្រកាសបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែសីហាខាងមុខនេះផងដែរ។ 

 

ស្មាតហ្វូនស៊េរីថ្មី Meizu X8 នឹង បង្ហាញខ្លូនជាមួយនឹងប្រភេទ X series សម្រាប់ធ្វើការជំនួសទៅលើស្មាតហ្វូន MX series ។ ស្មាតហ្វូន Meizu X6 ប្រកាសបង្ហាញខ្លួននៅក្នុងឆ្នាំ 2016 ហើយកាលពីឆ្នាំមុននេះក្រុមហ៊ុនក៏ប្រកាសបង្ហាញស្មាតហ្វូន MX7 ផងដែរ ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ដាក់លក់នៅឡើយទេ។ តើអ្នកគិតថា ស្មាតហ្វូនស៊េរីថ្មី  Meizu X8 នឹងល្អប្រសើរជាងស្មាតហ្វូន Mi 8 SE ដែរឬទេ? 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍