របាយការណ៍មួយចំនួនកាលពីប៉ុន្មានសប្តាហ៍មុននេះ បានបញ្ជាក់ថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន vivo បាននិងកំពុងតែធ្វើការនៅលើបន្ទះឈីបរបស់ខ្លួន។ យ៉ាងណាមិញ ក្រុមហ៊ុនបច្ចេកវិទ្យានេះ បានច្រានចោលទៅលើព័ត៌មាននេះដោយ និយាយថា ស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះជាមួយនឹងបន្ទះឈីបថ្មី Exynos 980 5G SoC របស់ក្រុមហ៊ុន Samsung។ vivo ប្រហែលជាក្រុមហ៊ុនដំបូងគេ ដែលនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីនេះ។ Exynos 980 គឺជាបន្ទះឈីបដំបូងបំផុត សម្រាប់ប្រើប្រាស់នៅលើស្មាតហ្វូនថ្នាក់កណ្តាលដែលមានភ្ជាប់ជាមួយនឹងម៉ូដឹម 5G ដែលមានភ្ជាប់ជាមួយនឹងបន្ទះឈីប 8nm ដែលមានអង្គគណនា 2x Cortex-A77 cores និង 6 x A55 cores។
បន្ថែមពីនេះទៀតនោះ បន្ទះឈីបក៏មានភ្ជាប់ជាមួយនឹងក្រាហ្វិកកាត Mali-G76 MP5 GPU និងមាន NPU ផងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះ ជាមួយនឹងការប្រើប្រាស់នូវម៉ូដឹម 5G នេះគឺជាដំណោះស្រាយមួយដែលមានតម្លៃថោកចាប់តាំងពីពេលដែលវាបង្កើតឡើងនៅលើ Motherboard នេះ។ វាក៏មានការពង្រឹងទៅលើល្បឿននៃការ Boot ផងដែរ។ យោងទៅតាមសន្លឹកឯកសាររបស់បន្ទះឈីប Exynos 980 នេះ វាមានល្បឿននៅក្នុងការដោនឡូតដល់ទៅ 2.55Gbps ដោយប្រើប្រាស់នូវស្តង់ដារ sub-6GHz ។ បន្ថែមពីនេះទៀតនោះ វាក៏មានការបញ្ចូលគ្នានៃ 4G និង 5G downlinks ដែលមានល្បឿនដល់ទៅ 3.55Gbps ថែមទៀត។
ស្មាតហ្វូន vivo នេះ នឹងក្លាយជាស្មាតហ្វូនមួយនៅក្នុងចំណោមស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនដែលភ្ជាប់ជាមួយនឹងស្តង់ដារ Network លឿនបំផុតនៅក្នុងឆ្នាំ 2019 នេះ។ ជាក់ស្តែង យើងរំពឹងថាវានឹងមានបន្ទះឈីបជាច្រើនទៀតដែលនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2020 នេះ។ ឆ្នាំក្រោយនេះអាចនឹងមានការបង្ហាញខ្លួននូវស្មាតហ្វូន និងបន្ទះឈីប 5G ជាច្រើន។ ក្រុមហ៊ុនបច្ចេកវិទ្យា Qualcomm ធ្វើការសន្យារួចហើយថានឹងនាំយកនូវបន្ទះឈីប 5G ទៅកាន់ស្មាតហ្វូនថ្នាក់កណ្តាលជាច្រើនរួមជាមួយនឹងបន្ទះឈីបថ្មី 7 និង 6-series Snapdragons របស់ខ្លួនផងដែរ។ កាលពីដើមខែនេះ លោក Brian Shen អនុប្រធានរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Oppo និយាយថា ក្រុមហ៊ុនបច្ចេកវិទ្យានេះ នឹងក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលប្រើប្រាស់នូវឈីបមួយនេះ។ បន្ទះឈីប Snapdragon SDM7250 5G SoC នេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅចុងឆ្នាំនេះហើយវាបង្កើតឡើងជាមួយនឹងដំណើរការ 7nm ផងដែរ៕