no-alternative title

CEO របស់ Huawei និយាយថា បើកុំតែអាមេរិកហាមប្រាមនោះ កុំអី Huawei វ៉ាដាច់ Samsung ក្នុងឆ្នាំ 2019 នេះបាត់ទៅហើយ

Huawei គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងចំណោមក្រុមហ៊ុនម៉ាកយីហោអេឡិចត្រូនិច ដែលមានការទទួលស្គាល់ទៅលើកេរ្តិ៍ឈ្មោះរបស់ពិភពលោក ដែលមានផលិតផលជាច្រើនមានទាំងស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រ។ បច្ចុប្បន្ននេះ ក្រុមហ៊ុនបច្ចេកវិទ្យានេះ គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនចំណាត់ថ្នាក់ទី 2 ធំបំផុតរបស់លោក។ ទោះបីជាយ៉ាងណាក៏ដោយ ចំណាត់ថ្នាក់លេខ 2 នេះ មិនទាន់គ្រប់គ្រាន់សម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យានេះទេ ខណៈពេលដែលលោក Yu Chendong ដែលជា CEO របស់ក្រុមហ៊ុន Huawei បាននិយាយថា ក្រុមហ៊ុន Huawei អាចនឹងក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតចំណាត់ថ្នាក់លេខ 1 របស់ពិភពលោកបានប្រសិនបើគ្មានការហាមប្រាមពីសហរដ្ឋអាមេរិក។

កាលពីដើមឆ្នាំនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏មានប្រតិបត្តិការជាច្រើនរបស់ខ្លួននៅបរទេសផងដែរ ទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យានេះ ត្រូវដាក់នៅក្នុងបញ្ជីរបស់ Entity List របស់អង្គភាពនាយកដ្ឋានពាណិជ្ជកម្មអាមេរិក។ នេះគឺជាការដាក់ក្រុមហ៊ុន Huawei ទៅក្នុងបញ្ជីខ្មៅ ហើយវាក៏មានការហាមប្រាមជាច្រើនទៅលើក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកដូចជា Google ក្នុងការធ្វើពាណិជ្ជកម្ម ឬអាជីវកម្មជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យានេះ។ បន្ទាប់ពីការកាត់ផ្តាច់ក្នុងការប្រើប្រាស់ទៅលើសេវាកម្ម Google រួចមក ក្រុមហ៊ុនបច្ចេកវិទ្យានេះ បាត់បង់នូវសិទ្ធិក្នុងការប្រើប្រាស់នូវ Android OS និងបន្ទះឈីប ARM នៅលើស្មាតហ្វូនជាច្រើនរបស់ខ្លួន។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

មុនពេលដែលមានការហាមឃាត់នេះ ក្រុមហ៊ុន Huawei ដណ្តើមបានចំណាត់ថ្នាក់លេខ 2 ពីក្រុមហ៊ុន  Apple ដែលជាទីផ្សារស្មាតហ្វូនធំបំផុតរបស់ពិភបលោក។ ក្រុមហ៊ុន  Huawei ពិតជាអាចដណ្តើមបានលេខ 1 ពីក្រុមហ៊ុនSamsung បានប្រសិនបើគ្មានការហាមប្រាមនេះ។ តាមការបញ្ជាក់របស់លោក Richard ក្រុមហ៊ុន Huawei នឹងក្លាយជាម៉ាកយីហោចំណាត់ថ្នាក់លេខ 1 របស់ពិភពលោកនៅក្នុងឆ្នាំនេះប្រសិនបើគ្មានការហាមប្រាម។ បន្ថែមពីនេះទៀតនោះ គាត់និយាយថា មនុស្សជាច្រើនមានការយល់ច្រឡំថាម៉ាកយីហោនេះ គឺមានការនិយមខ្លាំងនៅក្នុងប្រទេសចិនតែប៉ុណ្ណោះ ហើយជនជាតិចិត្ត គឺមានគំនិតស្នេហាជាតិនិយម ប៉ុន្តែវាមិនដូចនោះទេ។ ថេប្លេត  Huawei M6 គឺលក់បានច្រើនជាង 6 លានគ្រឿងនៅទូទាំងពិភពលោក។ 

ហេតុផលសំខាន់សម្រាប់ភាពជោគជ័យនេះ គឺដោយសារតែការពេញចិត្តក្នុងការប្រើប្រាស់មិនមែនដោយសារតែស្នេហាជាតិនោះទេ សម្រាប់ពេលខាងមុខនេះ ក្រុមហ៊ុន Huawei  ជឿជាក់ទៅលើអនាគតរបស់ខ្លួន។ ក្រុមហ៊ុននេះ បានបង្កើតនូវ HarmonyOS ឬ HongMengOS ដែលនឹងបង្ហាញខ្លួននៅឆ្នាំ 2020 ខាងមុខនេះ ហើយក្រុមហ៊ុនមានគម្រោងក្នុងការពង្រីកទីផ្សាររបស់ខ្លួនកាន់តែច្រើនឡើងនៅក្នុងតំបន់ជាច្រើនរបស់អ៊ឺរ៉ុបផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន