no-alternative title
no-alternative title

មានការបញ្ជាក់ថា ស្មាតហ្វូនស៊េរីថ្មី OPPO Reno 3 នឹងភ្ជាប់ជាមួយនឹងបន្ទះឈីប MediaTek Dimensity 1000L

រហូតមកដល់ថ្ងៃនេះ ក្រុមហ៊ុន Oppo នៅតែបន្តបញ្ចេញនូវព័ត៌មានរបស់ស្មាតហ្វូន Reno 3។ កាលពីប៉ុន្មានសប្តាហ៍នេះមុនពេលដែលស្មាតហ្វូននេះ បានបង្ហាញខ្លួននៅក្នុងប្រទេសចិន ក្រុមហ៊ុននេះ បានបញ្ចាក់ថាស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីប SoC MediaTek Dimensity 1000L ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 5G។ នៅក្នុងដំណើរការនេះ ក្រុមហ៊ុន Oppo ក៏និយាយអំពីបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន wireless charging technology របស់ស្មាតហ្វូន  Oppo Reno 3 Pro ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅថ្ងៃនេះ នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Oppo នៅក្នុងប្រទសចិន ក៏បានធ្វើការបង្ហោះនូវព័ត៌មានជាច្រើនរបស់ស្មាតហ្វូន Reno 3 នេះផងដែរ។ នៅលើគេហទំព័រនេះ គឺមានការបញ្ជាក់ថា ស្មាតហ្វូននេះនឹងប្រើប្រាស់នូវបន្ទះឈីប SoC MediaTek Dimensity 1000L ដែលជាជំនាន់មួយទៀតរបស់ឈីប Dimensity 1000 ។ វាប្រើប្រាស់នូវដំណើរការ 7nm និងបច្ចេកវិទ្យា 5G network ថែមទៀតផង។ តាមការបញ្ជាក់របស់  XDA Developpers បានអោយដឹងថា បន្ទះឈីបនេះ គឺជាប្រភេទថ្នាក់កណ្តាលរបស់ឈីប Dimensity 1000។ បន្ទះឈីបនេះ ទ្រទ្រង់ទៅលើរ៉េមទំហំ 8GB ថែមទៀតផង។ ស្មាតហ្វូន oppo Reno 3 Pro នឹងប្រើប្រាស់នូវបន្ទះឈីប SoC Snapdragon 765G ។ នៅក្នុងការប្រកាសបង្ហាញដោយក្រុមហ៊ុន Qualcomm កាលពីដើមខែវិច្ឆិកាជាមួយនឹងបន្ទះឈីប Snapdragon 865 នេះ នឹងមានភ្ជាប់ជាមួយនឹងម៉ូដឹម 5G X52 ដែលទ្រទ្រង់នូវរ៉េមយ៉ាងតិចទំហំ 8GB ។

នៅក្នុងការចុះផ្សាយរបស់លោក  Brian Shen ដែលបានបង្ហាញនៅលើ Weibo បញ្ជាក់ថា ស្មាតហ្វូន  Reno 3 Pro នឹងប្រើប្រាស់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម VOOC 4.0 fast charging ដែលជាបច្ចេកវិទ្យាប្រើប្រាស់នៅលើស្មាតហ្វូន Flagship របស់ក្រុមហ៊ុននេះ។ បច្ចេកវិទ្យា VOOC 4.0 នេះអនុញ្ញាតអោយថាមពលថ្មកើនឡើងដល់ទៅ 50% នៅក្នុងរយៈពេលត្រឹមតែ ២០ នាទីប៉ុណ្ណោះ។ សម្រាប់ការបញ្ចូលថាមពលថ្មពេញគឺមានរយៈពេល 56 នាទី។ តាមការបញ្ជាក់នៅក្នុងព័ត៌មានចុងក្រោយបំផុតនោះ ស្មាតហ្វូន Reno 3 Pro នេះមានថាមពលថ្មទំហំ 4000 mAh ខណៈពេលដែលស្មាតហ្វូន Reno 3 Pro 5G មានថាមពលថ្មទំហំ 4025 mAh ។ គួររំលឹកផងដែរថា ក្រុមហ៊ុនបច្ចេកវិទ្យា Oppo នឹងប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Reno 3 និង Reno 3 Pro នៅថ្ងៃទី 26 ខែធ្នូ ឆ្នាំ 2019 នេះនៅក្នុងសន្និសីទមួយនៅក្នុងប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ត្រកូលស៊េរី V ថ្មីគឺ V60: បច្ចេកវិទ្យាថតរូបថ្មីពី vivo ផ្លាស់ប្តូរវិធីថតរូបបែប Portrait កាន់តែប្រសើរនៅកម្ពុជា

ដោយ ប៉េងលីន
ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ក្រុមហ៊ុន RMA Cambodia រៀបចំសន្និសីទសារព័ត៌មានស្ដីពី “តម្លៃថ្មីសម្រាប់រថយន្ដនាំចូលពីអាមេរិក

ដោយ ប៉េងលីន
ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ASUS Gaming V16 មក​ដល់​កម្ពុជាហើយ! លេង​ហ្គេម​កាន់​តែ​សប្បាយ និងការច្នៃ​ប្រឌិត​កាន់​តែ​អស្ចារ្យ!

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V5 5G កំពូលស្តើង កំពូលឆ្លាត ធន់មាំតាន់ បត់បាន 50 ម៉ឺនដង ដាក់លក់នៅកម្ពុជាហើយ

ដោយ ប៉េងលីន
អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

អេក្រង់ Galaxy S26 Ultra នឹងមាន AI ការពារឯកជនភាព តាមរយៈនៃការប្រើប្រាស់ “Flex Magic Pixel”

ដោយ ប៉េងលីន
ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ក្រុមហ៊ុន BYD Cambodia ធ្វើការប្រគល់រថយន្តគ្រឿងទី 2500 នឹងបន្ថែមទំនុកចិត្តជាមួយម៉ូដែលថ្មី

ដោយ ប៉េងលីន