no-alternative title

ក្រុមហ៊ុន Xiaomi បានប៉ាតង់ថ្មីមួយទៀតហើយ គឺផ្តោតលើការឌីស្សាញស្មាតហ្វូនដែលមានអេក្រង់ព័ទ្ធជុំវិញតែម្តង

ឧស្សាហកម្មស្មាតហ្វូនត្រូវគេមើលឃើញថាមានការបង្កើតថ្មីៗជាច្រើនដែលគួរអោយកត់សម្គាល់នៅក្នុងឆ្នាំ 2019 នេះ។ ការពង្រឹងទៅលើបច្ចេកវិទ្យា 5G ត្រូវគេមើលឃើញថាគឺមាការដាក់បញ្ចូលនូវ bandwidth ថ្មីជាងមុន និងលឿនជាងមុនខណៈពេលដែលស្មាតហ្វូនដែលអាចបត់បានជាច្រើនក៏ក្លាយជាការពិតហើយ។ ពេលនេះ ក្រុមហ៊ុន Xiaomi ត្រូវគេរាយការណ៍ថាកំពុងតែធ្វើការបង្កើតនូវស្មាតហ្វូនមួយទៀតដែលមានអេក្រង់ស្ទើរតែពេញមួយតួខ្លួនរបស់ស្មាតហ្វូននេះ នេះបើតាមការបញ្ជាក់នៅក្នុងប៉ាតង់នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Xiaomi Mi Mix Alpha គឺជាគំនិតរបស់ស្មាតហ្វូននេះដែលមានការឌីស្សាញស្រដៀងគ្នាទៅនឹងប៉ាតង់ជាច្រើននេះដែលទើបតែមានការបង្ហាញនៅក្នុងពេលថ្មីៗនេះ។ ទោះជាយ៉ាងណាក៏ដោយនោះ វាមានចំណុចមួយចំនួនដែលមានការបង្ហាញអំពីប៉ាតង់នេះផងដែរ។ ខុសប្លែកពីស្មាតហ្វូន  Mi Mix Alpha នេះ ឧបករណ៍ប៉ាតង់នេះ នៅមិនទាន់មានការផលិតនៅឡើយទេ ហើយវាគឺនៅមិនទាន់មានការបញ្ជាក់នៅឡើយទេ ហើយវាប្រហែលជាស្ថិតនៅក្នុងដំណាក់កាលនៃគំនិតប៉ុណ្ណោះ។

Mi Mix Alpha គឺជាស្មាតហ្វូនដំបូងបំផុតដែលមានអេក្រង់ព័ទ្ធជុំវិញដែលមានតួខ្លួនយ៉ាងស្រស់ស្អាតរបស់ស្មាតហ្វូននេះ។ ដូចនេះ ស្មាតហ្វូនថ្មីនេះ អាចមានទស្សនៈស្រដៀងគ្នា ប៉ុន្តែវាក៏អាចធ្វើការផលិតទ្រង់ទ្រាយធំផងដែរ ចាប់តាំងពីស្មាតហ្វូន Mi Mix Alpha នេះនឹងមានការផលិតនៅក្នុងចំនួនកំណត់ប៉ុណ្ណោះ ចាប់តាំងពីស្មាតហ្វូននេះគឺជាគំនិតប៉ុណ្ណោះ។ បើពិនិត្យមើលទៅលើប៉ាតង់នេះ ស្មាតហ្វូននេះគឺមានលក្ខណៈប្លែកពីស្មាតហ្វូន Mi Mix Alpha ប៉ុន្តែសម្រាប់អេក្រង់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះ និងផ្នែកខាងក្រោយនេះគឺមានលក្ខណៈផ្សេងគ្នាផងដែរ។

ស្មាតហ្វូនដែលមានប៉ាតង់នេះគឺមានលក្ខណៈស្រដៀងគ្នាទៅនឹងសៀវភៅមួយក្បាល។ លក្ខណៈផ្សេងទៀតរបស់ស្មាតហ្វូននេះគឺប្រហែលជាទៅលើសម្ភារៈដែលនឹងធ្វើការផលិតសម្រាប់ស្មាតហ្វូននេះ។ ការបង្កើតមុននេះរបស់ស្មាតហ្វូន Xiaomi Mi Mix Alpha នេះគឺមានសម្ភារៈផ្លាស្ទិកសម្រាប់អេក្រង់របស់វា។ ចាប់តាំងពីពេលនោះមក ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះបញ្ជាក់ថា វានឹងមានបច្ចេកវិទ្យាបត់អេក្រង់កញ្ចក់ថែមទៀត។ សម្រាប់អេក្រង់របស់ស្មាតហ្វូននេះ ក៏មានការពង្រឹងទៅលើភាពរឹងមាំរបស់វា និងជាច្រើនទៀតផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន