
កាលពីខែមុននេះ នៅក្នុងព្រឹត្តិការណ៍នៃការសម្ភោធន៍មួយនៅក្នុងប្រទេសម៉ាឡេស៊ី ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូង Samsung បានបង្ហាញនូវស្មាតហ្វូនថ្នាក់កណ្តាលដ៏ប្រណិតរបស់ខ្លួនម៉ូដែល Samsung Galaxy A9 (2018)។ ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងខែវិច្ឆិកានេះ។ យោងតាម គេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Samsung បានទម្លាយថា ស្មាតហ្វូន Galaxy A9 (2018) អាចនឹងមានតម្លៃ Rs. 39,000 ដែលប្រហែលជា $534 សម្រាប់មានរ៉េមទំហំ 6GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 128GB។ នៅក្នុងទ្វីបអ៊ឺរ៉ុប ស្មាតហ្វូននេះ បង្ហាញខ្លួនជាមួយនឹងតម្លៃ €599 ប្រហែលជា $682។

ស្មាតហ្វូន Galaxy A9 ស៊េរីថ្មីនេះ គឺជាប្រភេទស្មាតហ្វូនដែលមានកាមេរ៉ា 4 គ្រាប់នៅខាងក្រោយ។ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះមានទំហំ 24-megapixel ជាមួយនឹង f/1.7 aperture, 8-megapixel ultra-wide sensor, 10-megapixel telephoto lens ជាមួយនឹង 2x optical zoom, និង 5-megapixel depth sensor ជាមួយនឹង f/2.2 aperture ។ សម្រាប់ផ្នែកខាងមុខរបស់ស្មាតហ្វូននេះវិញ វាភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខទំហំ 24-megapixel សម្រាប់ថតរូបភាព Selfie និងវីដេអូខល។ស្មាតហ្វូននេះមានអេក្រង់ទំហំ 6.3 អ៊ីង AMOLED display ជាមួយនឹងកម្រិតភាពច្បាស់ 2220x1080px និង 18.5:9 aspect ratio ។

ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Snapdragon 660 ហើយវាមានពីរទំហំសម្រាប់ធ្វើការជ្រើសរើសគឺ 6GB RAM/128GB ROM និង 8GB RAM/128GB ROM ដែលអាចបន្ថែមនូវម៉េមូរីតាមរយៈ microSD Card បានផងដែរ។ ស្របពេលដែលស្មាតហ្វូននេះទ្រទ្រង់នូវបច្ចេកវិទ្យាស្កេនមុខ Face Unlock វាក៏ភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយសម្រាប់ប្រព័ន្ធសុវត្ថិភាពថែមទៀតផង។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo operating system ជាមួយនឹង Samsung’s Experience UX ។ ស្មាតហ្វូននេះមានថាមពលថ្ម 3,800mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យា Fast Charging ផងដែរ៕

