no-alternative title

ចង់ដឹងតម្លៃរបស់ Galaxy S20, S20+ និង S20 Ultra និង Z Flip មែនទេ? ថ្ងៃនេះមានអ្នកទម្លាយចេញហើយ គឺ........

ពេលនេះ តម្លៃរបស់ស្មាតហ្វូន Galaxy S20, S20+ និង S20 Ultra បានបែកធ្លាយហើយ។ ដូចអ្វីដែលអ្នកបានរំពឹងទុកនោះ តម្លៃរបស់ស្មាតហ្វូនទាំងនេះ គឺមានតម្លៃខ្ពស់ជាងស្មាតហ្វូនកាលពីឆ្នាំមុននេះ។ នេះ គឺដោយសារតែស្មាតហ្វូននេះ នឹងដំណើរការជាមួយនឹងបច្ចេកវិទ្យា 5G ។ ម្យ៉ាងវិញទៀតនោះ ស្មាតហ្វូនដែលអាចបត់បាន Z Flip នឹងមានតម្លៃថោកជាងស្មាតហ្វូន Galaxy Fold ។ នៅក្នុងរយៈពេល 3 សប្តាហ៍ខាងមុខទៀតនេះ ក្រុមហ៊ុន Samsung នឹងប្រកាសចេញនូវស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួនត្រកូល Galaxy S ហើយ។ 

ស្មាតហ្វូនថ្មីនេះ នឹងមានឈ្មោះហៅថា ស្មាតហ្វូន Galaxy S20 នៅក្នុងឆ្នាំនេះមិនមែនជាស្មាតហ្វូន S11 នោះទេ។ សម្រាប់ស្មាតហ្វូនម៉ូឌែលនេះ ក៏មានការទម្លាយជាច្រើនកាលពីប៉ុន្មានសប្តាហ៍មុននេះផងដែរ។ យើងបានដឹងស្ទើរតែអ្វីគ្រប់យ៉ាងរបស់ស្មាតហ្វូន S20, S20+, S20 Ultra និង Galaxy Z Flip ។ វាគឺជាស្មាតហ្វូនដែលអាចបត់បានស៊េរីថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាSamsung ដែលក្រុមហ៊ុនធ្លាប់ប្រកាសបង្ហាញជាច្រើនលើកមកហើយនៅលើអនឡាញនោះ។ អ្វីដែលនៅមិនទាន់ដឹងនោះគឺទៅលើតម្លៃរបស់ស្មាតហ្វូនទាំងនេះ។តម្លៃរបស់ស្មាតហ្វូន GALAXY S20 គឺថ្លៃជាងមុនបន្តិច នៅពេលនេះ យើងអាចដឹងអំពីតម្លៃរបស់ស្មាតហ្វូន S20 ។ តម្លៃរបស់ស្មាតហ្វូនទាំងនេះគឺ៖

រូបភាពពាណិជ្ជកម្ម
no-alternative title

S20 5G: €900-1000

S20+ 5G: €1050-1100

S20 Ultra 5G: €1300

ស្មាតហ្វូនGalaxy Z Flip នឹងមានតម្លៃប្រហែលជា €1400 ប៉ុន្តែវាអាចនឹងមានការប្រែប្រួលនៅពេលដែលប្រកាសជាផ្លូវការនោះ Max Weinbach (@MaxWinebach) ថ្ងៃទី 20  ខែមករា ឆ្នាំ 2020។

យោងតាមពាក្យចចាមអារ៉ាមថ្មីៗជាច្រើន ពេលនេះ បានបង្ហាញអំពីតម្លៃរបស់ស្មាតហ្វូននេះជាអ៊ឺរ៉ូ។ វាមានការទម្លាយចេញពី  Max Weinbach ដែលជា Editor ដ៏ល្បីឈ្មោះរបស់ XDA-Developers ហើយអាចជាប្រភពដែលអាចជឿជាក់បានថែមទៀតផង។ តាមការបញ្ជាក់របស់គាត់នោះ ស្មាតហ្វូន  S20 5G នឹងមានតម្លៃនៅចន្លោះ 900€ ($999) និង 1,000€ ($1,100) ។សម្រាប់ស្មាតហ្វូន  S20 នេះគឺសម្រាប់ជំនួសទៅលើ S10e ដែលមានតម្លៃ €759 ($850) នៅពេលដែលវាបង្ហាញខ្លួនជាផ្លូវការ។ ស្មាតហ្វូន S20+ នេះនឹងមានតម្លៃចន្លោះពី €1,050 (1,150$) និង €1,100 ($1,200) ខណៈពេលដែលស្មាតហ្វូន S20 Ultra 5G នឹងមានតម្លៃ €1,300($1,450) ។ សម្រាប់ស្មាតហ្វូន Galaxy Z Flip វិញនោះ នឹងដាក់លក់នៅក្នុងតម្លៃ €1400 ($1550) ដែលមានតម្លៃថោកជាងស្មាតហ្វូន  Galaxy Fold ដែលមានតម្លៃខ្ទង់ €2,000 ($2,400) នៅពេលដែលវាដាក់លក់នៅលើទីផ្សារនោះ។ អ្វីគ្រប់យ៉ាងនឹងបង្ហាញខ្លួននៅថ្ងៃទី 11 ខែកុម្ភៈខាងមុខនេះ៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន