vivo Y95 គឺជាស្មាតហ្វូនស៊េរីថ្មីថ្នាក់កណ្តាល ដែលត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌានៅក្នុងពេលឆាប់ៗខាងមុខនេះ។ សម្រាប់លក្ខណៈ សម្បត្តិ និងតម្លៃរបស់ស្មាតហ្វូននេះ បានបែកធ្លាយកាលពីប៉ុន្មានថ្ងៃមុន។ ឥលូវនេះ មានរូបភាពជាច្រើនសន្លឹកដែលបែកធ្លាយអំពីប្រអប់លក់រាយ និងរូបភាពផ្សព្វផ្សាយរបស់វារួមទាំងលក្ខណៈសម្បត្តិនៅលើបញ្ជីរបស់ Geekbench ផងដែរ។ ស្មាតហ្វូនស៊េរីថ្មី vivo Y95 ត្រូវគេធ្វើតេស្ត៍សមត្ថភាពរបស់វាកាលពីប៉ុន្មានថ្ងៃមុននេះ ហើយវាបង្ហាញខ្លួននៅលើគេហទំព័រគឺ “vivo 1807” ។

ស្មាតហ្វូននេះ ដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 8.1 Oreo និងរ៉េមទំហំ 4GB។ សម្រាប់បន្ទះឈីបនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែអ្នកអាចដឹងបានតាមរយៈ ”QC_Reference_Phone” ដែលបន្ទះឈីបនេះនឹងជាប្រភេទ octa-core processorដែលមានល្បឿន 1.96GHz។ ស្មាតហ្វូន vivo Y95 ប្រហែលជាប្រើប្រាស់នូវបន្ទះឈីប Snapdragon 439 ដូចគ្នាទៅនឹងស្មាតហ្វូន vivo Y93 ដែលប្រកាសបង្ហាញខ្លួនកាលពីសប្តាហ៍មុននេះនៅប្រទេសចិន។ ដូចអ្វីដែលអ្នកអាចមើលឃើញខាងលើនេះ ស្មាតហ្វូន vivo Y95 នេះប្រើប្រាស់នូវអេក្រង់ water-drop notch ដែលមានកាមេរ៉ាខាងមុខទំហំ 20MP AI selfie។ នៅផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺមានអេក្រង់ទំហំ 6.22-inch Halo FullView Display និងមានថាមពលថ្ម 4030mAh ។

នៅលើប្រអប់នៃស្មាតហ្វូននេះ មានលេខម៉ូដែល vivo 1807 ដូចគ្នាទៅនឹងបញ្ជីនៅលើ Geekbench។ មានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានរ៉េមទំហំ 4GB និង ម៉េមូរីទំហំ 64GB។ សម្រាប់ពណ៌របស់ស្មាតហ្វូននេះគឺ Starry Black។ សម្រាប់លក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ គឺដូចគ្នាទៅនឹងស្មាតហ្វូន Y93 ដែលដាក់លក់នៅក្នុងប្រទេសចិន។ នេះប្រហែលជាក្រុមហ៊ុន Vivo ដាក់ឈ្មោះថ្មីសម្រាប់ប្រទេសឥណ្ឌា។ ស្មាតហ្វូននេះ នឹងបង្ហាញខ្លួនជាមួយនឹងពណ៌ក្រហម Gradient ផងដែរ។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាខាងមុខទំហំ 20MP AI selfie ជាមួយនឹងអេក្រង់ Water-Drop Notch។ ស្មាតហ្វូន vivo Y95 ត្រូវគេរំពឹងថានឹងបង្ហាញខ្លួននៅក្នុងប្រទេសចិននៅក្នុងពេលឆាប់ៗនេះផងដែរ៕
