យោងតាមព័ត៌មានថ្មីរបស់ Phoneareana.com បាននិយាយថា ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថា អាចនឹងចំណាយទឹកប្រាក់ច្រើនជាង $170 ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុន Disney ដែលនេះគឺជាលើកទី 2 ហើយ ដែលអ្នកតាមដាននានា បានដឹងពីរឿងនេះ ដោយពួកគេបានធ្វើការវិភាគអំពីលទ្ធភាពដែលក្រុមហ៊ុន Apple អាចទិញយកក្រុមហ៊ុន Disney នេះ នៅពេលខាងមុខនេះ។ បើតាមការបញ្ជាក់ពីប្រភពខាងលើនេះ បានអោយដឹងថា លោក Steve Jobs នឹងទិញភាគហ៊ុនជាច្រើន នៅក្នុងក្រុមហ៊ុនកម្សាន្តដ៏ធំមួយនេះ ក្នុងនោះ លោកក៏មានបំណងក្នុងការទិញយកនូវក្រុមហ៊ុនតូចៗ ជាច្រើនដែលមានជំនាញទៅលើផ្នែកផលិតផល និងបច្ចេកវិទ្យាដែលអាចប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ផងដែរ។
សូមជំរាបថា ជាមួយនឹងតម្លៃ $171.5 ពាន់លានដុល្លារអាមេរិក ដែលក្រុមហ៊ុន Apple គ្រោងនឹងដាក់អោយ ក្រុមហ៊ុន Disney នៅមិនទាន់គ្រប់នោះទេ ដោយសារតែតម្លៃពេញនៃក្រុមហ៊ុននេះគឺមានចំនួនដល់ទៅ $223 ពាន់លានដុល្លារអាមេរិក ដូច្នេះ ក្រុមហ៊ុន Apple នឹងត្រូវរកលុយបន្ថែមចំនួន 30% ទៀត។ Apple អាចនឹងធ្វើការខ្ចីប្រាក់ពីធនាគារ ឬប្រើប្រាស់នូវភាគហ៊ុនរបស់ខ្លួនដើម្បីធ្វើការទិញយកក្រុមហ៊ុននេះ។ គួរបញ្ជក់ផងដែរថា កាលពីឆ្នាំ 2014 ក្រុមហ៊ុន Apple ទិញយកនូវកាសស្តាប់ Beats Audio ដែលមានតម្លៃត្រឹមតែ 3 ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។
តាមការបញ្ជាក់របស់ Yahoo Finance អោយដឹងថា មុនពេលដែលមានការវាយប្រហារពីមេរោគកូរ៉ូណាវីរុសនោះ មានពាក្យចចាមអារ៉ាមជាច្រើនដែលបញ្ជាក់ថា ក្រុមហ៊ុន Apple នឹងទិញយកក្រុមហ៊ុន Disney សម្រាប់ផ្តល់នូវមាតិកាថ្មីនៅក្នុងក្រុមហ៊ុន Apple ដូចជា Disney+/Apple TV+ ដែលអាចនឹងមានទីផ្សារកើនឡើងល្អជាង Apple TV+ ។ ក្រុមអ្នកវិភាគនេះ បាននិយាយថា សម្រាប់ ឆ្នាំ 2022 នេះ អាជីវកម្ម streaming របស់ក្រុមហ៊ុន Disney នឹងមានការកើនឡើងយ៉ាងខ្លាំងក្លា ហើយក្រុមហ៊ុន Disney អាចនឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះបានដល់ទៅ 10% ហើយក្រុមហ៊ុន Apple អាចនឹងចំណាយប្រាក់យ៉ាងហោចណាស់ក៏ $107 ពាន់លានដុល្លារអាមេរិកផងដែរ៕