no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung បរិច្ចាកទឹកប្រាក់ចំនួន $5 លានដុល្លារអាមេរិក ដល់ប្រទេសឥណ្ឌា ដើម្បីប្រយុទ្ធប្រឆំាងទៅនឹងមេរោគ COVID-19

យោងតាមរបាយការណ៍មួយរបស់ SamMobile ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung បានធ្វើការបរិច្ចាកនូវទឹកប្រាក់ចំនួន $2.64 លានដុល្លារអាមេរិក ដល់រដ្ឋាភិបាល និងសហព័ន្ធរបស់រដ្ឋនៅក្នុងប្រទេសឥណ្ឌា ជាមួយនឹងការបន្ថែមនូវទឹកប្រាក់ចំនួន $658,000 សម្រាប់រដ្ឋជាច្រើន ទៀតដូចជា Uttar Pradesh និង Tamil Nadu។ សម្រាប់រដ្ឋទាំងនេះ គឺមានមនុស្សចំនួន 272 លាននាក់ ហើយមនុស្សចំនួន 1,864 នាក់ គឺមានផ្ទុកនូវវីរុសកូរ៉ូណា នេះបើតាមទិន្នន័យដែលបញ្ជាក់ចេញពី Wikipedia និងអង្គការសុខភាពពិភពលោក។

ក្រុមហ៊ុន Samsung ក៏បានបរិច្ចាកបន្ថែមនូវទឹកប្រាក់ចំនួន $1.97 លានដុល្លារអាមេរិកទៀត នៅក្នុងមូលនិធិ PM Cares Fund របស់ប្រទេសឥណ្ឌា ដែលចាប់ផ្តើមកាលពីខែមុននេះ ជាមួយនឹងគោលដៅក្នុងការប្រយុទ្ធប្រឆាំងទៅនឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា និងមេរោគរាតត្បាតជាច្រើនទៀត នាពេលខាងមុខនេះក្នុងខណៈពេលដែលនាយករដ្ឋមន្ត្រីជាប្រធាន។ បន្ថែមពីនេះទៀតនោះ Samsung Pay ថ្មីៗនេះ ក៏មានការអាប់ដេតផងដែរ ដែលអនុញ្ញាតអោយប្រជាជនជាច្រើន នៅក្នុងប្រទេសឥណ្ឌា អាចបរិច្ចាកនូវការវិភាគទានដោយផ្ទាល់តាមរយៈស្មាតហ្វូន និងថេប្លេត Galaxy របស់ពួកគេ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សូមជំរាបថា កាលពីពេលមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ប្រទេសកូរ៉េខាងត្បូងនេះ បានបរិច្ចាកនូវសម្ភារៈជាច្រើនទៅកាន់មន្ទីរពេទ្យក្នុងស្រុក រួមមានដូចជា ម៉ាស ស្រោមដៃ ឧបករណ៍វាស់កំដៅ និងម៉ាស៊ីនបន្សុទ្ធខ្យល់ជាដើម។ ស្រដៀងគ្នាទៅនឹងក្រុមហ៊ុន Apple នោះ ក្រុមហ៊ុន Samsung នៅពេលនេះ គឺចូលរួមជាមួយនឹងបុគ្គលិកជាច្រើនរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគកូរ៉ូណាវីរុសនេះផងដែរ។

កាលពីពេលមុននេះ យើងបានរាយការណ៍ថា ក្រុមហ៊ុន Apple ក៏ធ្វើការបរិច្ចាកនូវម៉ាសចំនួន 10 លានម៉ាសទៅកាន់សហរដ្ឋអាមេរិក និងមួយចំនួនទៀតទៅកាន់តំបន់ជាច្រើនដែលរងគ្រោះនៅអ៊ឺរ៉ុបជាមួយនឹងទឹកប្រាក់ច្រើនជាង  $7 លានដុល្លារអាមេរិកនៅក្នុងការប្រយុទ្ធទៅនឹងមេរោគកូរ៉ូណានេះនៅក្នុងប្រទេសចិន នេះ គឺជាការបង្ហាញពីការទ្រទ្រង់របស់នាយកប្រតិបត្តិលោក Tim Cook ចំពោះប្រទេសនេះនៅក្នុងស្ថានភាពដ៏លំបាកនេះ។

ឥណ្ឌា គឺជាប្រទេសមួយដែលមានទីផ្សារស្មាតហ្វូនធំបំផុតនៅក្នុងពិភពលោក ខណៈពេលដែលក្រុមហ៊ុន Samsung គឺជាម៉ាកយីហោដែលលក់ដាច់បំផុតនៅក្នុងប្រទេសនេះ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែពេលខ្លះក្រុមហ៊ុន Xiaomi ក៏វ៉ាឈ្នះក្រុមហ៊ុននេះផងដែរ។ នៅក្នុងពេលដែលទីផ្សារនៅក្នុងប្រទេសឥណ្ឌា ដែលមានការកើនឡើងជាបន្តបន្ទាប់នោះ ក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនក៏បង្កើននូវការខិតខំប្រឹងប្រែងរបស់ខ្លួននៅក្នុងការឈរជើងនៅទីនោះផងដែរ។ នៅក្នុងត្រីមាសទី 4 ឆ្នាំ 2019 នេះ ក្រុមហ៊ុន Samsung បានក្លាយជាម៉ាកយីហោស្មាតហ្វូនដែលលក់ដាច់បំផុតចំណាត់ថ្នាក់ទី 2 នៅក្នុងប្រទេសឥណ្ឌា តាមពីក្រោយក្រុមហ៊ុន Xiaomi នេះបើតាមក្រុមហ៊ុនវិភាគមួយឈ្មោះថា Canalys បើផ្អែកទៅលើការនាំចេញនៃការលក់របស់ក្រុមហ៊ុននេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍