no-alternative title
no-alternative title
no-alternative title
no-alternative title

HUAWEI អាចក្លាយជាគ្រាប់អុកមួយនៅក្នុងការចរចាបញ្ចប់សង្គ្រាមពាណិជ្ជកម្មរវាងចិន និងអាមេរិក នៅក្នុងព្រឹត្តិការណ៍កិច្ចប្រជុំ G20 នៅជប៉ុន

កាលពីម្សិលមិញនេះ យោងតាមការបញ្ជាក់ចេញពីកិច្ចប្រជុំ G20 ដែលជាវេទិកាអន្ដរជាតិដែលកំពុងប្រព្រឹត្តទៅនៅក្នុងប្រទេសជប៉ុន បានលេចលឺព័ត៌មានថ្មីថា ក្រុមហ៊ុន Huawei អាចនឹងក្លាយជាគ្រាប់អុកពាណិជ្ជកម្មមួយនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកនៅពេលខាងមុខ។ បើនិយាយអំពីរឿងនេះ គឺលោក Steven Mnuchin លេខាធិការរតនាគារនៃសហរដ្ឋអាមេរិក បានធ្វើអត្ថាធិប្បាយអំពីសេចក្តីថ្លែងការណ៍របស់លោក Trump អំពីការហាមប្រាមរបស់ក្រុមហ៊ុន Huawei និងធ្វើការរារាំងក្រុមហ៊ុនជាច្រើនរបស់សហរដ្ឋអាមេរិក មិនឱ្យធ្វើការចរចាពាណិជ្ជកម្មជាមួយក្រុមហ៊ុនយក្សចិនមួយនេះនោះទេ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Mnuchin ថ្លែងថា “ខ្ញុំគិតថា អ្វីដែលលោកប្រធានាធិបតីកំពុងនិយាយនោះ គឺថា ប្រសិនបើយើងបន្តឆ្ពោះទៅមុខលើពាណិជ្ជកម្មនេះ ប្រហែលជាគាត់នឹងមានឆន្ទៈក្នុងការធ្វើអ្វីខ្លះនៅលើក្រុមហ៊ុន Huawei ប្រសិនបើគាត់ទទួលបានអារម្មណ៍ផាសុកភាពពីប្រទេសចិន និងការធានាជាក់លាក់ណាមួយនោះ។ ប៉ុន្តែរឿងទាំងនេះគឺជាបញ្ហាសន្តិសុខជាតិ។”

ក្រុមហ៊ុន Huawei គ្រាន់តែជាគ្រាប់អុកមួយដែលត្រូវបានប្រើប្រាស់ដោយរដ្ឋបាល Trump ដើម្បីបង្ខំឱ្យរដ្ឋាភិបាលចិនដាក់ទណ្ឌកម្មទៅលើផ្នែកគយជាមួយសហរដ្ឋអាមេរិកដែលកំពុងព្យាយាមកាត់បន្ថយឱនភាពពាណិជ្ជកម្មនោះ។លោក Mnuchin បន្តថា "ប្រសិនបើចិនចង់ឈានទៅមុខជាមួយកិច្ចព្រមព្រៀងនេះ យើងត្រៀមនឹងបន្តទៅមុខលើលក្ខខណ្ឌដែលយើងបានធ្វើ។ ប្រសិនបើប្រទេសចិន មិនចង់បន្តទៅមុខទៀតនោះ លោកប្រធានាធិបតី Trump ពិតជារីករាយណាស់ក្នុងការឈានទៅមុខជាមួយនឹងការដាក់ពន្ធគយ ដើម្បីធ្វើឱ្យមានតុល្យភាពឡើងវិញនូវទំនាក់ទំនងនេះ”។

កាលពីប៉ុន្មានថ្ងៃមុននេះ ក្រុមហ៊ុន Google ក៏បានធ្វើការផ្លាស់ប្តូរផងដែរទៅលើការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុន Huawei ដោយគេគិតថា គឺមានភាពធំធេងណាស់ ដើម្បីសង្កត់ធ្ងន់ទៅលើលើគ្រោះថ្នាក់ ដែលមាននៅក្នុងប្រព័ន្ធប្រតិបត្តិការ OS ជាមួយនឹងក្រុមហ៊ុន Huawei ដែលជារឿងគួរអោយព្រួយបារម្ភជាងចារកម្ម Spyware ចេញពីស្មាតហ្វូនរបស់ក្រុមហ៊ុនចិនមួយនេះ។ លើសពីនេះទៀត ក្រុមហ៊ុនក៏មានការបារម្ភ ពីសេចក្តីរាយការណ៍ផងដែរថា ក្រុមហ៊ុន Huawei ក៏ដាក់ពាក្យស្នើសុំយីហោ "HongMeng" នៅក្នុងអង្គការកម្មសិទ្ធិបញ្ញានៅក្នុងប្រទេសជាច្រើន ជុំវិញពិភពលោកផងដែរ។ ដោយបណ្តាប្រទេសដែលបានចុះបញ្ជីមួយចំនួនរួមមានប្រទេស កាណាដា ម៉ិកស៊ិក អេស្ប៉ាញ កូរ៉េខាងត្បូង អូស្រ្តាលី នូវែលសេឡង់ ប៉េរូ ទួរគី ហ្វីលីពីន និងបណ្តាប្រទេសអ៊ឺរ៉ុបជាច្រើនទៀត ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ឡានអគ្គិសនី Nissan តម្លៃជាង 1 ម៉ឺនដុល្លារនេះ ត្រៀមនាំចេញមកកាន់អាស៊ានឆ្នាំ 2026 ខាងមុខនេះហើយ

ដោយ ប៉េងលីន
Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

Geely ចេញឡានអគ្គិសនីថ្មី មានតម្លៃជាង 1 ម៉ឺនដុល្លារ អាចរត់បានចម្ងាយ 2,100km

ដោយ ប៉េងលីន
Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

Toyota ប្រកាសចេញឡានអគ្គិសនីថ្មីមួយទៀត មានតម្លៃខ្ទង់ 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ឡានអគ្គីសនី MG4 EV បង្ហាញខ្លួនជាមួយជម្រើសពណ៌ស្វាយស្អាតមែនទែន

ដោយ ប៉េងលីន