no-alternative title
no-alternative title

លោក Ren Zhengfei បានធ្វើការពន្យល់អំពីប៉ាតង់ដែលមានតម្លៃ 1 ពាន់លានដុល្លារអាមេរិករបស់ខ្លួន ដែលខ្លួនទាមទារពីក្រុមហ៊ុន Verizon

ក្រុមហ៊ុន Huawei មិនត្រឹមតែជាក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ដ៏ធំបំផុតរបស់ពិភពលោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនផលិតស្មាតហ្វូនធំបំផុតទីពីរនៅលើពិភពលោកទៀតផង។ ក្រុមហ៊ុន Huawei ក៏ជាអ្នកដឹកនាំសកលលោកទៅលើប៉ាតង់ផងដែរ។ យោងតាមសៀវភៅសស្តីពីការច្នៃប្រឌិតនិងកម្មសិទ្ធិបញ្ញារបស់ក្រុមហ៊ុន Huawei នៅចុងឆ្នាំ 2018 នេះក្រុមហ៊ុន Huawei ទទួលប៉ាតង់ចំនួន 87,805 ប៉ាតង់ដែលក្នុងនោះចំនួន 11,152 គឺជាប៉ាតង់របស់សហរដ្ឋអាមេរិក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ចាប់តាំងពីឆ្នាំ 2015 មក ក្រុមហ៊ុន Huawei ទទួលប្រាក់ចំណូលទៅលើកម្មសិទ្ធិបញ្ញានេះជាង 1,4 ពាន់លានដុល្លារអាមេរិក។ នៅក្នុងការអនុញ្ញាតសិទ្ធិប៉ាតង់នេះ ក្រុមហ៊ុន Huawei បង់ប្រាក់ថ្លៃប៉ាតង់ជាង 6 ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ប៉ាតង់របស់ក្រុមហ៊ុនផ្សេងទៀតដោយស្របច្បាប់ហើយជិត 80% ត្រូវបង់ទៅឱ្យក្រុមហ៊ុនជាច្រើនរបស់អាមេរិក។ ទោះយ៉ាងណា ឆ្នាំនេះក្រុមហ៊ុន Huawei មានការផ្លាស់ប្តូរដ៏សំខាន់មួយ។ ក្រុមហ៊ុន Huawei ចាប់ផ្តើមទទួលប្រាក់ពីការបង់ថ្លៃប៉ាតង់ពីក្រុមហ៊ុនជាច្រើនរបស់អាមេរិកវិញម្តង។ នៅពាក់កណ្តាលខែមិថុនានេះ ក្រុមហ៊ុន Huawei បានស្នើសុំក្រុមហ៊ុន Verizon ដែលជាប្រតិបត្តិករធំបំផុតរបស់អាមេរិកឱ្យបង់ថ្លៃអាជ្ញាប័ណ្ណប៉ាតង់ជាង 230 ដែលសរុបមានជាង 1 ពាន់លានដុល្លារអាមេរិក។ 

ស្ថាបនិកក្រុមហ៊ុន Huawei លោក Ren Zhengfei បានពន្យល់ថា ការគិតថ្លៃប៉ាតង់របស់ក្រុមហ៊ុន Huawei លើក្រុមហ៊ុន Verizon មានតម្លៃស្មើនឹងក្រុមហ៊ុន Qualcomm ដែរ។ ចំពោះការគិតថ្លៃកម្មសិទ្ធិបញ្ញានេះ ស្ថាបនិក Huawei លោក Ren Zhengfei ពន្យល់នៅក្នុងបទសម្ភាសន៍មួយផងដែរ។ លោកនិយាយថា "ក្រុមហ៊ុន Huawei មានប៉ាតង់ជិត 90.000 ប៉ាតង់សរុបទាំងអស់ដែលមានប៉ាតង់សំខាន់ជាង 11.500 ត្រូវបានចុះបញ្ជីនៅសហរដ្ឋអាមេរិកហើយរដ្ឋាភិបាលសហរដ្ឋអាមេរិកបានផ្តល់សិទ្ធិឱ្យយើង។អាមេរិកបានផ្តល់ឱ្យយើងនូវសិទ្ធិស្របច្បាប់ សហរដ្ឋអាមេរិកគឺជាប្រទេសមួយដែលត្រូវបានគ្រប់គ្រងដោយច្បាប់ ... បច្ចុប្បន្នក្រុមហ៊ុន Verizon គឺជាក្រុមហ៊ុនដែលចរចារលើអាជ្ញាប័ណ្ណប៉ាតង់។ តម្លៃសំណើរបស់យើងគឺសមរម្យ។ ពួកគេគួរតែយល់វានៅក្នុងចិត្ដរបស់ពួកគេ។ 

បើប្រៀបធៀបទៅនឹង Qualcomm យើងមានភាពគួរសមជាង ... ការគិតថ្លៃប៉ាតង់ចំនួន 1 ពាន់លានដុល្លារអាមេរិករបស់ក្រុមហ៊ុន Huawei គឺសរុបចំនួនប្រាំឆ្នាំ ដោយមិនរាប់បញ្ចូលទៅលើបច្ចេកវិទ្យា 5G ហើយយើងនឹងពិភាក្សាគ្នានៅពេលក្រោយសម្រាប់បច្ចេកវិទ្យា 5G នេះ"។ ក្នុងការផ្តល់អាជ្ញាប័ណ្ណប៉ាតង់នេះ កាលពីអតីតកាលភាគច្រើនក្រុមហ៊ុនអាមេរិកស្នើសុំឱ្យក្រុមហ៊ុនចិនអោយបង់ប្រាក់។ ការគិតថ្លៃប៉ាតង់របស់ក្រុមហ៊ុន Huawei ចំពោះក្រុមហ៊ុនអាមេរិកនៅពេលនេះ បានធ្វើអោយមានការមិនពេញចិត្តយ៉ាងខ្លាំងក្នុងចំណោមសមាជិកសភាអាមេរិកមួយចំនួនផងដែរ។ សមាជិកព្រឹទ្ធលោក Marco Rubio បានស្នើឡើងនូវចលនាថ្មីមួយនៅក្នុងសភាអាមេរិក។ ការស្នើសុំវិសោធនកម្មរបស់គាត់នឹងឃើញថា ប៉ាតង់របស់ក្រុមហ៊ុន Huawei នៅសហរដ្ឋអាមេរិក នឹងមិនត្រូវបានទទួលស្គាល់ឡើយ ហើយ Huawei នឹងមិនអាចប្តឹងក្រុមហ៊ុនអាមេរិកបានចំពោះការរំលោភប៉ាតង់របស់ខ្លួននោះ។ រឿងនេះ គឺមិនទំនងទាល់តែសោះ ពីព្រោះថា ក្រុមហ៊ុនជាច្រើននៅអាមេរិកទទួលបានកម្រៃប៉ាតង់ដ៏ធំពីក្រុមហ៊ុនដទៃទៀត (ក្រុមហ៊ុន Qualcomm គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃក្រុមហ៊ុនបច្ចេកវិទ្យាដែលទទួលបានកម្រៃប៉ាតង់ជារៀងរាល់ឆ្នាំ)៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

Samsung Galaxy Z Series ទូរសព្ទអេក្រង់បត់ទំហំស្តើង ស្រាលជាងគេ មានវត្តមានលើទីផ្សារកម្ពុជា និងបើកឱ្យ Pre-Order ជាមួយកាដូថែមជូនយ៉ាងច្រើន!

ដោយ ប៉េងលីន
Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

Galaxy Z Fold7 និង Z Flip7 ម៉ូឌែលថ្មីជាមួយរូបរាងស្តើង ស្រាល ធន់ជាងមុន បានធ្វើឱ្យកក្រើកក្នុងព្រឹត្តិការណ៍ ដាក់សម្ពោធជាផ្លូវការ!

ដោយ ប៉េងលីន
ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ឡានអគ្គិសនីថ្មីនេះ តម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងទេ អេមណាស់អាចបើកបរបានចម្ងាយដល់ទៅ 2,100km

ដោយ ប៉េងលីន
ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Onvo L90 កៅអី 3 ជួកម្លាំង 590 សេះ ដាក់លក់មុនហើយមានតម្លៃតែជាង 2 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

Mazda EZ-60 SUV គ្រោងនឹងនាំចេញទីផ្សារអឺរ៉ុប បន្ទាប់ពីការកក់មុននៅចិនចំនួនជាង 3 ម៉ឺនគ្រឿង

ដោយ ប៉េងលីន
Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

Hyundai ចាប់ដៃជាមួយចិនចេញ SUV អគ្គិសនីថ្មី សាកភ្លើងម្តងជិះបាន 700km តម្លៃមិនដល់ 2 ម៉ឺនដុល្លារទេ!

ដោយ ប៉េងលីន