no-alternative title
no-alternative title
no-alternative title
no-alternative title

Samsung Galaxy A100 នឹងក្លាយជាស្មាតហ្វូនស៊េរីថ្មីដំបូងបំផុតដែលមានគែមព័ទ្ធអេក្រង់ 0%

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung កំពុងតែធ្វើការនៅលើគំរូថ្មីនៃការឌីស្សាញទៅលើស្មាតហ្វូនស៊េរីថ្មីរបស់ខ្លួន។ តាមរយៈការទទួលបានភាពជោគជ័យទៅលើអេក្រង់ “edge” screens ដែលមានគែមកោងរួចមក ពេលនេះយើងនឹងនិយាយអំពីអេក្រង់ពេញគែមវិញម្តងដែលមានការពេញនិយមប្រើប្រាស់ខ្លាំងណាស់ក្នុងពេលបច្ចុប្បន្ននេះ។ នៅក្នុងវិធីសាស្រ្តថ្មីនេះវាអាចនឹងមានការបោះបង់ទៅលើប៊ូតុងជាច្រើននៅលើស្មាតហ្វូនដែលគំនិតនេះកាលពីដំបូងឡើងអាចនឹងប្រើប្រាស់នៅលើ Galaxy Note 10 ប៉ុន្តែក្រោយមកវាក៏ត្រូវគេបោះបង់ចោលវិញ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

អេក្រង់ពេញគែម SAMSUNG FULL-SCREEN V2.0: អេក្រង់នេះ មានការបង្ហាញនូវរូបភាពជាច្រើនដែលផ្អែកទៅលើប៉ាតង់ផ្សេងៗគ្នាដែលវាបានជួបប្រទះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ វាក៏មានការសន្មត់ថា វាអាចនឹងក្លាយជាការពិតនៅឆ្នាំក្រោយនេះសម្រាប់ស្មាតហ្វូនស៊េរីថ្មី Galaxy A100 ដែលផ្អែកទៅលើពាក្យចចាមអារ៉ាមជាច្រើននោះ។ ស្មាតហ្វូននេះនឹងមានអេក្រង់ពេញគែមដែលមានឈ្មោះហៅថា Full-Screen v2.0 ។ វានឹងមានអេក្រង់ពេញគែមដែលគ្មានប៊ូតុងចុចទៀតនោះទេ។

តាមការបញ្ជាក់របស់ពាក្យចចាមអារ៉ាមជាច្រើននោះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Samsung ក៏សម្រេចចិត្តក្នុងការពន្យារពេលទៅលើការប្រកាសបង្ហាញនូវអេក្រង់ជាច្រើនដូចនេះ ស្មាតហ្វូន Galaxy A100 អាចនឹងប្រកាសបង្ហាញខ្លួននៅឆ្នាំក្រោយនេះ។ នេះប្រហែលជាបន្ទាប់ពីស្មាតហ្វូន Galaxy S11 ហើយពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Samsung នេះគឺនៅមិនទាន់ប្រកាសបង្ហាញនូវដំណោះស្រាយថ្មីនេះសម្រាប់ស្មាតហ្វូនណាមួយរបស់ខ្លួននោះទេ។ សម្រាប់ពេលនេះ យើងឃើញមើលឃើញនូវរូបភាពជាច្រើនដែលផ្អែកទៅលើប៉ាតង់ជាច្រើនដែលអ្នកបានឃើញនៅខាងលើនេះ។ វាក៏មិនមានអ្វីច្បាស់លាស់ទេនៅពេលនេះ ហើយយើងត្រូវធ្វើការរង់ចាំសិនសម្រាប់ការអភិវឌ្ឍនាពេលខាងមុខនោះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម