no-alternative title
no-alternative title
no-alternative title
no-alternative title

ស្មាតហ្វូនស៊េរីថ្មី OPPO A9x ដែលមានបំពាក់នូវរ៉េមទំហំ 8GB ត្រូវបានគេប្រទះឃើញនៅលើ TENAA

ក្រុមហ៊ុន OPPO ទើបតែ បង្ហាញនូវស្មាតហ្វូនស៊េរីថ្មី OPPO A9x ដែលជាប្រភេទស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួននៅក្នុងប្រទេសចិននៅក្នុងខែឧសភាកន្លងទោនេះ ដែលនេះគឺជាប្រភេទ Version ខ្ពស់ជាងស្មាតហ្វូន OPPO A9។ កាលនោះ ស្មាតហ្វូន A9x នេះ បានបង្ហាញខ្លួនជាមួយនឹងរ៉េមទំហំ 6GB និងម៉េមូរីទំហំ 128GB។ ប៉ុន្តែនៅពេលថ្មីៗនេះ នៅក្នុងបញ្ជីនៃស្មាតហ្វូននេះនៅលើប្រព័ន្ធទិន្នន័យរបស់ TENAA របស់ចិន ក៏ធ្វើការអាប់ដេតជាមួយនឹងរ៉េមដែលមានទំហំដល់ទៅ 8GB ផងដែរ។ ដូចនេះ វាគឺអាចទៅរួចដែលថា ឆាប់ៗនេះ ក្រុមហ៊ុន Oppo ប្រហែលជាបង្ហាញនូវរ៉េម 8GB edition សម្រាប់ស្មាតហ្វូន OPPO A9x នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខាងក្រោមនេះ គឺជារូបភាព Screenshot ដែលបង្ហាញអំពីទំហំ 8GB edition ថ្មីរបស់ស្មាតហ្វូន OPPO A9x រួមជាមួយនឹងម៉េមូរីទំហំ 128GB ផងដែរ។ សម្រាប់ព័ត៌មាននៃលក្ខណៈសម្បត្តិផ្សេងទៀតរបស់ស្មាតហ្វូននេះ គឺដូចគ្នាទៅនឹងប្រភេទម៉ូដែល 6 GB ផងដែរ។ ស្មាតហ្វូន OPPO A9x នេះ មានអេក្រង់ full HD+ 6.53-inch IPS LCD displayជាមួយនឹង waterdrop notch ។ វាប្រើប្រាស់នូវបន្ទះឈីប Helio P70 chipset និង Color OS 6.0 ដែលផ្អែកនៅលើប្រព័ន្ធប្រតិបត្តិការ Android 9 Pie OS ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះជាកាមេរ៉ាភ្លោះដែលមានទំហំ 48-megapixel + 5-megapixel ។ សម្រាប់កាមេរ៉ា Selfie វិញនោះ វាមានទំហំ 16-megapixel។ 

ស្មាតហ្វូននេះមានថាមពលថ្មទំហំ 4,020mAh និងការទ្រទ្រង់ទៅលើបច្ចេកវិទ្យាបញ្ចូលថាមពលថ្ម 20W VOOC fast charging ផងដែរ។ ស្មាតហ្វូននេះក៏មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយផងដែរ។ ស្មាតហ្វូននេះមានពីរពណ៌សម្រាប់ធ្វើការជ្រើសរើសនោះគឺ Meteorite Black និង Ice Jade White មានតម្លៃ $290។ បើធៀបជាមួយនឹងស្មាតហ្វូន OPPO A9x នេះ ស្មាតហ្វូន OPPO A9 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមេសាឆ្នាំនេះ ហើយវាមានកាមេរ៉ាភ្លោះដែលមានទំហំ 16-megapixel + 5-megapixel ។ ស្មាតហ្វូននេះមានរ៉េមទំហំ 4GB-6GB ហើយវាមិនមានបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast Charging នោះទេ។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន A9 នេះគឺស្រដៀងគ្នាទៅនឹង A9X ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម