បន្ទាប់ពីទទួលបាននូវភាពជោគជ័យនៅក្នុងការលក់ស្មាតហ្វូនលំដាប់ថវិកានៅក្នុងប្រទេសកម្ពុជានាពេលកន្លងមក នៅពេលនេះ ក្រុមហ៊ុន ស្មាតហ្វូន Tecno បានប្រកាសនាំ មកនូវ Spark Youth KA6 ដែលជាស្មាតហ្វូនស៊េរីថ្មីមួយទៀត មានសមត្ថភាពល្អក្នុងការប្រើប្រាស់ មកបង្ហាញខ្លួននៅលើទីផ្សារប្រទេសកម្ពុជា។ ស្មាតហ្វូននេះ មិនត្រឹមតែមានតម្លៃសមរម្យប៉ុណ្ណោះទេ ថែមទាំងមានសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ថែមទៀតផងសក្តិសមសម្រាប់យុវវ័យទាន់សម័យ។ ស្មាតហ្វូនស៊េរីថ្មី Tecno Spark Youth KA6 នេះ គឺមានការឌីស្សាញយ៉ាងប្រណិតសម្រាប់យុវវ័យ ដែលចាប់ផ្តើមស្មាតហ្វូនដំបូង។
ក្រឡេកទៅមើលស្មាតហ្វូនស៊េរីថ្មី Tecno Spark Youth KA6 នេះ គេសង្កេតឃើញថា ការឌីស្សាញរបស់វាក៏ទាក់ទាញក្នុងការប្រើប្រាស់ផងដែរ។ វាមានគែមព័ទ្ធអេក្រង់ធំនៅផ្នែកខាងលើ និងផ្នែកខាងក្រោមរបស់វា។ គែមផ្នែកខាងលើនេះមានភ្ជាប់ជាមួយនឹងកាមេរ៉ាខាងមុខនៅខាងឆ្វេង រន្ធស្រូបសំឡេង និងភ្លើង LED Flash ថែមទៀត។ នៅផ្នែកគែមខាងស្តាំរបស់ស្មាតហ្វូននេះ គេសង្កេតឃើញមានប៊ូតុងចំនួន 3 គឺប៊ូតុងឡើងចុះសំឡេង និងប៊ូតុងបិទបើកទូរស័ព្ទ។
បើក្រឡេកមើលទៅផ្នែកខាងក្រោយរបស់ស្មាតហ្វូន Tecno Spark Youth KA6 នេះ គេសង្កេតឃើញមានកាមេរ៉ាមួយគ្រាប់នៅលើភ្លើង LED Flash ស្ថិតនៅផ្នែកខាងឆ្វេងរបស់ស្មាតហ្វូននេះ។ នៅក្បែកាមេរ៉ាក្រោយនេះគឺមានភ្ជាប់ជាមួយនឹងប្រព័ន្ធស្កេនក្រយ៉ៅដៃមូលដ៏ស្រស់ស្អាតសម្រាប់ការពារសុវត្ថិភាពថែមទៀត។ នៅគែមផ្នែកខាងក្រោមរបស់ស្មាតហ្វូននេះ គឺមានពាក្យថា TECNO ដែលជាម៉ាកយីហោរបស់ស្មាតហ្វូននេះថែមទៀតផង។
ស្មាតហ្វូនស៊េរីថ្មី Tecno Spark Youth KA6 នេះ មានពណ៌ទាក់ទាញយ៉ាងស្រស់ស្អាតបំផុត ហើយនៅពេលដែលអ្នកទិញស្មាតហ្វូននេះភ្លាម វាមានការធានារយៈពេលមួយឆ្នាំក្នុងការប្រើប្រាស់ថែមទៀតផង។ Tecno Spark Youth KA6 ជាស្មាតហ្វូនដែលមានអេក្រង់ធំទំហំ 6 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 720x1440px ហើយវាប្រើប្រាស់ស៊ីមពីរ។ ស្មាតហ្វូននេះដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android OS (Android 8.1 Oreo (Go Edition)) ដែលនាំយកនូវមុខងារជាច្រើនសម្រាប់ប្រើប្រាស់ថែមទៀត។សម្រាប់កម្លាំងម៉ាស៊ីនរបស់ស្មាតហ្វូននេះគឺមានរ៉េមទំហំ 1GB និងម៉េមូរីក្នុងម៉ាស៊ីនទំហំ 16GB ហើយវាក៏អាចបន្ថែមនូវ SD កាតទំហំ 64GB ថែមទៀត។
បន្ថែមពីនេះទៀត ស្មាតហ្វូន Tecno Spark Youth Ka6 នេះមានប្រ័ព័ន្ធស្កេនក្រយ៉ៅដៃនៅខាងក្រោយសម្រាប់ការពារសុវត្ថិភាពខ្ពស់ថែមទៀត។ វាក៏ភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Face Unlock សម្រាប់ដោះសោរស្មាតហ្វូននេះបានលឿនថែមទៀត។
ស្មាតហ្វូនស៊េរីថ្មី Tecno Spark Youth KA6 នេះ មានកាមេរ៉ាខាងក្រោយទំហំ 8MP និងកាមេរ៉ាខាងមុខទំហំ 8MP ថែមទៀត។ ស្មាតហ្វូននេះប្រើប្រាស់នូវបន្ទះឈីប Mediatek MT6580 CPU និងក្រាហ្វិកកាត MALI-400MP2 សម្រាប់ពង្រឹងទៅលើល្បឿនម៉ាស៊ីននេះដំណើរការលឿនក្នុងការលេងហ្គេម អ៊ីនធឺណិត និងការងារជាច្រើនទៀតក្នុងពេលតែមួយ។ ស្មាតហ្វូននេះមានថាមពលថ្មខ្លាំងទំហំ 3000mAh ខ្លាំងក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ មានច្រើនពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ Black Midnight, Champagne Gold, Bordeaux Red,៕