កាលពីថ្ងៃទី 17 ខែកក្កដាកន្លងទៅនេះ ស្មាតហ្វូនម៉ូដែលថ្មី OPPO Reno Barcelona Edition បានបង្ហាញវត្តមានជាផ្លូវការ។ ស្មាតហ្វូននេះ ត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនដែលមានកាមេរ៉ាល្អបំផុតនៅលើពិភពលោក ដោយផ្អែកទៅលើជំនាន់ 10x zoom version។ មិនតែប៉ុណ្ណោះ ស្មាតហ្វូននេះ ក៏មាននូវមុខងារសំខាន់ៗ ពិសេសក្នុងការប្រើប្រាស់ថែមទៀតផង។ នៅថ្ងៃនេះ ស្មាតហ្វូន ម៉ូដែលពិសេសនេះ ត្រូវបានក្រុមហ៊ុនប្រកាសចាប់ផ្តើមដាក់លក់មុន នៅក្នុងទីផ្សារចិនហើយនៅក្នុងតម្លៃ 4,799 yuan ($697)។
ក្រុមហ៊ុនបានបញ្ជាក់ថា វត្តមានរបស់ OPPO Reno Barcelona Edition ថ្មីនេះ គឺជាកាដូមួយដ៏អស្ចារ្យសម្រាប់អ្នកគាំទ្រក្លឹប Barca សម្រាប់ Icon នៅលើស្មាតហ្វូននេះ គឺមានពណ៌ខៀវ និងពណ៌ក្រហមរបស់ក្លឹប Barcelona club ដែលធ្វើអោយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះ គឺអស្ចារ្យ និងមើលទៅស្រស់ស្អាតមែនទែន។ ទន្ទឹមនឹងនេះ ផងដែរ ស្មាតហ្វូននេះ ក៏មានឡូហ្គោរបស់ Barcelona FC logo នៅផ្នែកខាងក្រោយដែលបង្ហាញអំពីភាពជោគជ័យ និងកិត្តិយសសម្រាប់ក្លឹបនេះនៅក្នុងរយៈពេល 120 ឆ្នាំនេះ ថែមទៀតផង។ មិនតែប៉ុណ្ណោះ ស្មាតហ្វូនម៉ូដែលថ្មី OPPO Reno Barcelona Edition នេះ គឺមានភ្ជាប់ជាមួយនឹង Barcelona calendar, Barcelona Breeno speed card, Barcelona ringtones, Barcelona photo watermark និងជាច្រើនទៀត។ សម្រាប់អ្នកគាំទ្រពិតៗរបស់ក្លឹប Barcelona ពិតជារីករាយជាមួយនឹងស្មាតហ្វូននេះជាក់ជាមិនខាន។ ស្មាតហ្វូននេះ មានលក្ខណៈសម្បត្តិពិសេសជាច្រើនដែលទាក់ទាញខ្លាំងមែនទែន។
ស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប Snapdragon 855 មានភ្ជាប់នូវថាមពលថ្មធំទំហំ 4065mAh និងមានម៉េមូរីធំថែមទៀតផង។ ស្មាតហ្វូននេះ ប្រើប្រាស់នូវកាមេរ៉ា 4 គ្រាប់នៅខាងក្រោយដែលមានទំហំ 48MP+13MP+13MP+8MP sensors ។ កាមេរ៉ាស្មាតហ្វូននេះ ឡឺទ្រទ្រង់ទៅលើបច្ចេកវិទ្យា 10x multi-mix zoom រួមទាំងបច្ចេកវិទ្យា 60x digital zoom និងមានកាមេរ៉ាខាងមុខទំហំ 16MP។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.6-inch panoramic កម្រិតភាពច្បាស់ 2340×1080 ហើយនឹងធ្វើការដឹកជញ្ជូននៅថ្ងៃទី 26 ខែកក្កដាខាងមុខនេះ៕
តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ស្មាតហ្វូនស៊េរីថ្មី Reno Barcelona Edition គឺមានលក្ខណៈសម្បត្តិពិសេសៗជាច្រើនដូចជា រចនាជាមួយនិងពណ៌ Gradient នៅខាងក្រោយជាមួយនឹងពណ៌ក្រហម និងខៀវរបស់ក្លឹប Barcelona មានការ ប្រើប្រាស់ ColorOS 6 UI ជាមួយនឹង Barcelona’s theme ព្រមទាំងប្រើប្រាស់នូវបច្ចេកវិទ្យា 10x hybrid optical zoom។ ចំពោះកម្លាំងម៉ាស៊ីនវិញ គឺប្រើប្រាសបន្ទះឈីប Qualcomm Snapdragon 855 platform រួមនឹងរ៉េមទំហំ 8GB រួមជាមួយនឹងម៉េមូរីទំហំ 256GB។