រូបភាពបែកធ្លាយរបស់ស្មាតហ្វូន Galaxy Note 10 និងGalaxy Note 10+ គឺស្ទើរតែបង្ហាញនូវលក្ខណៈសម្បត្តិគ្រប់យ៉ាងរបស់ស្មាតហ្វូនស៊េរីថ្មីនេះ។ នៅថ្ងៃនេះ នៅមិនយូរទៀតទេពីការបង្ហាញជាផ្លូវការនោះ វាក៏មានរូបភាពផ្លូវការជាច្រើនចេញពី WinFuture ដែលមានការបង្ហាញអំពីសម្បកទូរស័ព្ទជាច្រើនរបស់ក្រុមហ៊ុន Samsung ដែលគ្រោងនឹងប្រើប្រាស់នៅលើស្មាតហ្វូនទាំងនេះ។ សម្រាប់សម្បកទូរស័ព្ទ Case របស់ស្មាតហ្វូន Galaxy S10 Series គឺបង្ហាញខ្លួននៅដើមឆ្នាំនេះ ហើយវាក៏ត្រូវគេរំពឹងថា ទុកថាអាចប្រើប្រាស់បានជាមួយនឹងស្មាតហ្វូន Galaxy Note 10 ផងដែរ។
នៅក្នុងការបែកធ្លាយនៅថ្ងៃនេះ មានការទម្លាយនូវ Silicone Covers ដែលមានពណ៌ខ្មៅ LED Back Covers ដែលមានពណ៌ស និងពណ៌ខ្មៅ Leather Back Covers ដែលមានពណ៌ខ្មៅ និង LED View Cover ដែលមានឆ្នូតតូចមួយនៅផ្នែកខាងស្តាំដែលបង្ហាញនូវព័ត៌មាន notifications និងព័ត៌មានសំខាន់ជាច្រើនទៀតហើយវាមានពណ៌ខ្មៅ ពណ៌ស ពណ៌ប្រផេះ ពណ៌ក្រហម និងផ្កាឈូក។ វានៅមិនទាន់ច្បាស់នោះទេនៅក្នុងព្រឹត្តិការណ៍នេះដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung នឹងប្រកាសបង្ហាញនូវសម្បកទូរស័ព្ទ Case និង Covers របស់ស្មាតហ្វូនត្រកូល galaxy Note 10 Series នេះ ប៉ុន្តែនៅក្នុងខណៈពេលដែលនេះ ក្រុមហ៊ុនប្រហែលជាបោះបង់ចោលនូវ Clear View Cases និង LED View រួមជាមួយនឹង LED Wallet និង S-View ផងដែរ។
ស្មាតហ្វូនស៊េរីថ្មី Samsung Galaxy Note 10 series នេះ និង Accessories ជាច្រើនរបស់វា នឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី 7 ខែសីហាខាងមុខនេះ នៅក្នុងព្រឹត្តិការណ៍ Unpacked នៅក្នុងទីក្រុងញ៉ូវយ៉ក។ សម្រាប់ការកម្មង់ទិញមុនរបស់ស្មាតហ្វូន និងសម្បកទូរស័ព្ទ Cases នេះ គឺអាចទិញបានក្រោយបញ្ចប់ព្រឹត្តិការណ៍នេះ ហើយការដឹកជញ្ជូនគឺនៅថ្ងៃទី 23 ខែសីហានេះ៕