no-alternative title
no-alternative title

ដោយសារតែច្បាប់តំបន់បានធ្វើអោយ Apple ត្រូវបង្ខំចិត្តដាក់ឆ្នាំងសាកនៅក្នុងប្រអប់ iPhone 12 Series សម្រាប់ទីផ្សារប្រទេសប្រេស៊ីល

ជាមួយនឹងវត្តមានរបស់ស្មាតហ្វូន iPhone 12 series ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ បានធ្វើការដកចេញនូវ Accessories ជាច្រើន ខណៈដែលមនុស្សជាច្រើន រំពឹងថា នឹងមានរបស់ជាច្រើននៅក្នុងប្រអប់របស់ស្មាតហ្វូននេះ។ ប៉ុន្តែពេលនេះ ដោយសារច្បាប់នៅតាមតំបន់មួយចំនួននោះ បានធ្វើអោយក្រុមហ៊ុននេះ មិនអាចធ្វើអញ្ចឹងបានទាំងអស់នោះទេ ច្បាប់របស់ប្រទេសខ្លះ គឺបានធ្វើការការហាមប្រាមក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ មិនអាចអនុវត្តន៍រឿងនេះបាន ជាក់ស្អែងដូចជា នៅក្នុងប្រទេសប្រេស៊ីលជាដើម។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ មានការរាយការណ៍ថា ក្រុមហ៊ុន Apple ត្រូវបានបង្ខំអោយនាំចេញនូវស្មាតហ្វូន iPhones ជាច្រើនរួមជាមួយនិង  EarPods នៅក្នុងប្រទេសបារាំង ដោយសារតែច្បាប់នៅក្នុងប្រទេសនេះ គឺតម្រូវត្រូវតែមាន។ នៅពេលនេះ ករណីស្រដៀងគ្នានេះ ក៏បានកើតឡើងនៅក្នុងប្រទេសប្រេស៊ីលផងដែរ បន្ទាប់ពីរដ្ឋ São Paulo នៅក្នុងប្រទេសប្រេស៊ីល បានបង្ខំអោយក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ នាំចេញស្មាតហ្វូន iPhones 12 Series ជាមួយនឹង accessory នៅខាងក្នុងប្រអប់ ដូចកាលពីម៉ូដែលមុនៗធ្លាប់ធ្វើអញ្ចឹងដែរ។ 

តាមការបញ្ជាក់របស់ 9To5Mac ដែលបានដកស្រង់ពីទីភ្នាក់ងារច្បាប់ក្នុងស្រុករាយការណ៍ នៅថ្ងៃនេះ បាននិយាយថា ច្បាប់ការពារអ្នកប្រើប្រាស់ គឺបានស្នើអោយក្រុមហ៊ុន Apple ធ្វើការបកស្រាយអំពីការដកចេញនូវ Power Adapter ចេញពីប្រអប់របស់ស្មាតហ្វូន iPhone នេះ។ បន្ថែមពីនេះទៀតនោះ ទីភ្នាក់ងារនេះ ក៏បានស្នើអោយក្រុមហ៊ុននេះ បង្ហាញនូវភស្តុតាងដែលមិនមានការដាក់បញ្ចូលនូវ Charger នៅក្នុងប្រអប់របស់ស្មាតហ្វូនផងដែរ។

ក្រុមហ៊ុន Apple បាននិយាយថា នេះ គឺដោយសារតែអ្នកប្រើប្រាស់ជាច្រើន គឺមាន Chargers ដែលអាចប្រើប្រាស់ជាមួយបានរួចទៅហើយ។ ការដកចេញនូវ Chargers ចេញពីប្រអប់នេះ គឺជាការកាត់បន្ថយទៅលើការបំភាយឧស្ម័នកាបូនផងដែរ។ នៅក្នុងច្បាប់នៅក្នុងប្រទេសប្រេស៊ីល គឺបានបញ្ជាក់ថា Power Adapter ពិតជាសំខាន់មែនទែនសម្រាប់ផលិតផលនេះ។ ដូចនេះ ក្រុមហ៊ុននេះ ត្រូវតែដាក់លក់នូវស្មាតហ្វូន iPhones ជាមួយនឹង Chargers របស់វា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍