no-alternative title
no-alternative title

Xiaomi ចិត្តសឿងខ្លាំងណាស់ ដោយហេតុតែចង់ឈ្នះ Apple នៅឆ្នាំក្រោយនេះ បានប្រកាសថា នឹងលក់ស្មាតហ្វូនអោយបានចំនួន 300 លានគ្រឿង

ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន Xiaomi បានប្រកាសថា ខ្លួននឹងបញ្ចេញនូវផលិតផលជាច្រើនដោយថែមទាំងផ្តោតទៅលើការចាប់ចំណែកទីផ្សារស្មាតហ្វូននៅឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុននេះ នឹងបន្តក្នុងការបង្កើនទៅលើផលិតកម្មរបស់ខ្លួនសម្រាប់ស្មាតហ្វូនអោយបានកាន់តែច្រើន ក្នុងនោះក្រុមហ៊ុននេះ ក៏នឹងពិភាក្សាជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនក្នុងការបញ្ចាទិញទៅលើសមាសភាគជាច្រើនយ៉ាងហោចណាស់ចំនួន 240 លានគ្រឿងផងដែរ។ នៅឆ្នាំក្រោយនេះ ក្រុមហ៊ុននេះ នឹងមានកំណត់ត្រាខ្លាំង បើតាមការតាំងចិត្តនេះ ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Xiaomi អាចនឹងជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងការនាំចេញស្មាតហ្វូននៅឆ្នាំក្រោយនេះ ដែលនឹងនាំមុខទៅលើក្រុមហ៊ុន Apple និង Huawei បើសិនជារឿងនេះក្លាយជាពិត។  នៅក្នុងទិន្នន័យ ដែលបានបង្ហោះចេញពី Nikkei បានអះអាងថា ក្រុមហ៊ុន Xiaomi បានប្រាប់ទៅកាន់អ្នកផ្គង់ផ្គង់ជាច្រើនថាក្រុមហ៊ុននេះ ចង់ធ្វើការនាំចេញស្មាតហ្វូនចំនួន 300លានគ្រឿងរបស់ស្មាតហ្វូននេះ នៅឆ្នាំក្រោយនេះ។ ក្រុមហ៊ុន Xiaomi នឹងមានឱកាសនៅក្នុងពេលអនាគតដ៏ខ្លីនេះក្នុងការប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Samsung សម្រាប់ភាពជាអ្នកដឹកនាំនៅលើទីផ្សារនេះ។

ជាមួយគ្នានេះ នៅក្នុងរបាយការណ៍ចេញពី IDC  ក៏បានអះអាងដែរថា នៅក្នុងរយៈពេល 9 ខែនៅឆ្នាំនេះ ការនាំចេញស្មាតហ្វូនរបស់ Xiaomi នេះ គឺមានការកើនឡើងដល់ទៅ 16% នៅក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះទៅកាន់ចំនួន 104.5 លានគ្រឿងផងដែរ។ ក្រុមហ៊ុនវិភាគទីផ្សារ  Gartner ក៏បានចេញផ្សាយនូវរបាយការណ៍ថ្មីមួយទៀតនៅលើទីផ្សារស្មាតហ្វូនរបស់ខ្លួនផងដែរ។ នៅក្នុងត្រីមាសទី 3 ឆ្នាំនេះ ស្មាតហ្វូនចំនួន 366 លានគ្រឿងបានលក់នៅជុំវិញពិភពលោក ដែលមានចំនួន 5.7% តិចជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។ ការធ្លាក់ចុះនេះ គឺពិតជាគួរអោយកត់សម្គាល់ខ្លាំងមែនទែន ហើយទីផ្សារនេះ គឺមានតិចជាង 20% ដោយសារតែការធ្លាក់ចុះនៅក្នុងឆមាសទី 1 ឆ្នាំ 2020 នេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍