no-alternative title
no-alternative title

Samsung Galaxy Note 21 អាចនឹងក្លាយជាស្មាតហ្វូនដំបូងបំផុត ដែលមានកាមេរ៉ាក្រោមអេក្រង់ ស្របពេលដែល A-Series នឹងក្លាយជាអ្នកបន្ទាប់

នៅក្នុងព្រឹត្តិការណ៍ CES 2021 គឺចាប់ផ្តើមបើកជាផ្លូវការហើយ ជាពិសេសក្រុមហ៊ុន Samsung បានប្រាកសបង្ហាញនូវវីដេអូផ្សព្វផ្សាយមួយនៅថ្ងៃដំបូងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ។ នៅក្នុងវីដេអូនេះ យើងអាចមើលឃើញនូវស្មាតហ្វូនដែលមានអេក្រង់ថ្មីពេញគែមផងដែរ។ មានរបាយការណ៍ជាច្រើនដែលនិយាយថា នេះ គឺជាស្មាតហ្វូន Galaxy Note 21 ដែលនឹងបង្ហាញខ្លួននៅក្នុងឆមាសទី 2 ឆ្នាំនេះ។ នេះ គឺជាស្មាតហ្វូនដំបូងបំផុតរបស់ក្រុមហ៊ុន Samsung ដែលមានកាមេរ៉ាខាងក្រោមអេក្រង់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ LetsGoDigital បានអោយដឹងថា ក្រុមហ៊ុន Samsung បានធ្វើការនៅលើការស្រាវជ្រាវនិងការអភិវឌ្ឍទៅលើកាមេរ៉ាខាងក្រោមអេក្រង់សម្រាប់រយៈពេល 2 ឆ្នាំមុនមកម្លេះ ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូនជាច្រើនដែលមានបច្ចេកវិទ្យានេះនៅក្នុងឆ្នាំ 2021 នេះ។

ក្រុមហ៊ុន Samsung ប្រហែលជាបង្ហាញនូវស្មាតហ្វូនដែលមានកាមេរ៉ាខាងក្រោមអេក្រង់នៅក្នុងឆមាសទី 2 ឆ្នាំ 2021 នេះ ជាមួយនឹងមានវត្តមានរបស់ស្មាតហ្វូន Galaxy Note 21 Ultra។ សម្រាប់ពេលនេះ យើងនៅមិនទាន់ច្បាស់នោះទេ នៅពេលដែលស្មាតហ្វូន Samsung Galaxy ដែលប្រើប្រាស់នូវកាមេរ៉ាខាងក្រោមអេក្រង់ ដែលនឹងបង្ហាញខ្លួន។ 

យោងតាមព័ត៌មានថ្ងៃនេះ គឺបាននិយាយថា ស្មាតហ្វូន  Samsung Galaxy S21 series នឹងបង្ហាញខ្លួននៅលើទីផ្សារនៅសប្តាហ៍ក្រោយនេះ។ ប៉ុន្តែសម្រាប់ស្មាតហ្វូនទាំង 3 ម៉ូឌែលនេះ នឹងមានកាមេរ៉ា Punch-Hole Selfie។  ដូច្នេះផ្អែកលើឯកសារនេះ បញ្ជាក់ថា ស្មាតហ្វូន Galaxy S21 នឹងក្លាយជាស្មាតហ្វូន Flagship ចុងក្រោយបំផុត ដែលនឹងមិនមានកាមេរ៉ាខាងក្រោមអេក្រង់នោះទេ។

សូមជំរាបថា មានមនុស្សជាច្រើន បានជឿជាក់ថា ស្មាតហ្វូន Galaxy Z Fold 3 ជំនាន់ថ្មី ក៏នឹងមានកាមេរ៉ាខាងក្រោមអេក្រង់ផងដែរ។ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យានេះ នៅលើស្មាតហ្វូនថ្នាក់កណ្តាលត្រកូល A-series របស់ខ្លួនដូចគ្នា ស្របពេលដែលកន្លងមក ស្មាតហ្វូន Galaxy A8s ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ 2018 នោះ ក៏បានភ្ជាប់ជាមួយនឹងអេក្រង់ទម្លុះអេក្រង់មុនគេផងដែរ។ ស្មាតហ្វូន Samsung Galaxy S22 នឹងមានទម្រង់ថ្មីនៃកាមេរ៉ា Selfie ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន